ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​​ពេល​ណា​ទៅ​ប្រាសាទ​ព្រះ​វិ​​ហារ​ខែ្ម​រ​ ​​ទ​ទួ​ល​កិ​​ច្ច​ការពារ ​និ​ងអភិ​​រក្ស

13 ឆ្នាំ មុន

វា​ជា​ការ​គួរ​ឱ្យ​រន្ធត់​ចិត្ដ​ណាស់​នៅ​ពេល ដែល​ប្រាសាទព្រះវិហារ​ខែ្ម​រ​ត្រូវ​បាន​ទទួល​រង​ការ​បា.ញ់​បំផ្លាញ​ពីសំណាក់​កងទ័ព​សៀម​យ៉ាងដំណំ​ក្នុង​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នា​គី​ពី​ថ្ងៃ​ទី​០៤ ថ្ងៃ​ទី​០៥ និង​ថ្ងៃ​០៦ ខែកុម្ភ ឆ្នាំ​២០១១​។គួរ​រំលឹក​ថា មួយ​ឆ្នាំ​បន្ទាប់​ពី​ប្រាសាទព្រះវិហារ​ខែ្មរ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូ​ណេ​ស្កូ នាទី​ក្រុង​កេ​បិ​ច​ប្រទេស​កា​ណា​ដា គឺ​នៅ​ថ្ងៃ​ទី ០៣ ខែមេសា ឆ្នាំ​២០០៩ កងទ័ព​សៀម​បាន​បា.ញ់​បំផ្លាញ​ប្រាសាទ

វា​ជា​ការ​គួរ​ឱ្យ​រន្ធត់​ចិត្ដ​ណាស់​នៅ​ពេល ដែល​ប្រាសាទព្រះវិហារ​ខែ្ម​រ​ត្រូវ​បាន​ទទួល​រង​ការ​បាញ់​បំផ្លាញ​ពីសំណាក់​កងទ័ព​សៀម​យ៉ាងដំណំ​ក្នុង​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នា​គី​ពី​ថ្ងៃ​ទី​០៤ ថ្ងៃ​ទី​០៥ និង​ថ្ងៃ​០៦ ខែកុម្ភ ឆ្នាំ​២០១១​។
គួរ​រំលឹក​ថា មួយ​ឆ្នាំ​បន្ទាប់​ពី​ប្រាសាទព្រះវិហារ​ខែ្មរ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូ​ណេ​ស្កូ នាទី​ក្រុង​កេ​បិ​ច​ប្រទេស​កា​ណា​ដា គឺ​នៅ​ថ្ងៃ​ទី ០៣ ខែមេសា ឆ្នាំ​២០០៩ កងទ័ព​សៀម​បាន​បាញ់​បំផ្លាញ​ប្រាសាទ
ព្រះ​វិហារ ដែល​បាន​បណ្ដាល​ឱ្យ​ខូចខាត​ដល់​ក្បាល​នាគ និង​ភូមិ​ផ្សារ​ខែ្ម​រ​នៅ​ក្បែរ​ប្រាសាទ​ត្រូវ​ឆេះ​ខ្ជេ​ច ដោយ​គ្រាប់រ៉ុ​ក​កែ​តរបស់​កងទ័ព​សៀម​។ ហើយ​នៅ​មុន​រឿង​ក្ដី​ប្រាសាទព្រះវិហារ​ត្រូវ​បាន​ប្ដឹង​ទៅ​តុលាការ​យុត្ដិធម៌​អន្ដរជាតិ
ក្រុង​ឡា​អេ​ឆ្នាំ​១៩៥៩ សៀម​បាន​លួច​រឹបអូស​យក​វត្ថុ​ទាំងឡាយ​ចេញពី​ប្រាសាទ​។ នៅ​ក្នុង​ឆ្នាំ​១៩៦២ តុលាការតុលាការ​យុត្ដិធម៌​អន្ដរជាតិ​ក្រុង​ឡា​អេ​ បាន​ចេញ​សាលដីកា​សម្រេច​ដោយ​សម្លេង​៧ ទល់​នឹង៥ ថា​ថៃ​មានការ​ត​ព្វ
កិច្ច ប្រគល់​មក​ឱ្យ​កម្ពុជា​វិញ​នូវ​ត្ថុ​ទាំងឡាយ​តាម​ប្រភេទ​ទាំងឡាយ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ស្នើ​សុំ​ឱ្យ​វិនិច្ឆ័យទី​៥ របស់​កម្ពុជា​ដែល​ត្រូវ​បាន​យក​ចេញពី​ប្រាសាទ ឬតំបន់​ប្រាសាទ​ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​ថៃ ចាប់​តាំង
ពី​កាលបរិច្ឆេទ​នៃ​ការ​កាន់កាប់​ប្រាសាទព្រះវិហារ​នេះ​ដោយ​ថៃ​នៅ​ក្នុង​ឆ្នាំ​១៩៥៤​។

ផ្ទុយ​ទៅ​វិញ​សៀម​មិន​ទាន់​បាន​ប្រគល់​ជូន​កម្ពុជា​វិញ​នូវ​វត្ថុ​ទាំងឡាយ​នោះ​ផង ថែម​ទាំង​ជំនួស​មក​វិញដោយ​ការ​បាញ់​បំផ្លាញ​ប្រាសាទព្រះវិហារ ដែល​បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់​ផ្នែក​ខ្លះ​នៃ​តួរ​ប្រាសាទ និង​បរិវេណ​ប្រាសាទ
ព្រះ​វិហារ​ជា​ច្រើន​កន្លែង ដែល​ត្រូវ​ដាក់​ស្ថិត​នៅ​ក្រោម​កិច្ចរ​ការពារ ការ​អភិរក្ស និង​អភិ​វ​ឌ្ឈ​ ប្រក​ដ​ដោយ​ចីរភាពស្រប​ទៅ​តាម​អនុសញ្ញាឆ្នាំ​១៩៧២ និង​អនុសញ្ញា​ឆ្នាំ​១៩៥៤ ដែល​ទាក់ទង​ទៅ​នឹង​កិច្ច​ការពារ​សម្បត្ដិ​វប្បធម៌
ក្នុង​ពេល​មាន​ជម្លោះ​ប្រដាប់​អាវុធ​។ ការ​បាញ់​បំ​ផ្ល​ញ​ប្រាសាទព្រះវិហារ​របស់​កងទ័ព​ថៃ​ដោយ​ប្រើប្រាស់​កាំភ្លើងផ្លោង​ធន់​ធ្ងន់​១៥៥. ១៣០. ១០៥. ១២០ នឹង​កាំភ្លើងត្បាល់​៧៥ និង៨៥ មី​លិ​ម៉ែត្រ ព្រមទាំង​កាំភ្លើងយន្ដ​១២.៧
គឺជា​ចេតនា​ដ៏​អាក្រក់​តាម​ផែនការ​គឹ​ត​ទុកជា​មុន​របស់​កងទ័ព​សៀម ដែល​ជា​អំពើ​រំលោភ​ទាំងស្រុង​ទៅ​នឹងអនុសញ្ញាឆ្នាំ​១៩៥៤​។

សម្រាប់​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា១៩៥៤ មិន​គឹ​ត​ថា អ្នក​ណា​បាញ់​មុន អ្នក​ណា​បាញ់​ក្រោយ​នោះឡើយ​។ ប៉ុន្ដែ​អ្វី​ដែល​ធ្វើ​ឱ្យ​ប្រទេស​ហត្ថលេខី​លើ​អនុសញ្ញានោះ​ត្រូវ​យកចិត្ដទុកដាក់​បំផុត​នោះ គឺ កិច្ច​ការពារ
ការ​អភិរក្ស និង​អភិ​វ​ឌ្ឈ​សម្បត្ដិ​បេតិកភណ្ឌ​ជាតិ​និ​មួយ​ៗ ទុកជា​សម្បត្ដិ​បេតិកភណ្ឌ​មនុស្សជាតិ ពិសេស ត្រូវ​រក្សា​ទុកនូវ​ស្ថាបត្យកម្ម និង​ស្នាដៃឯក​របស់​បុព្វបុរស​ជំនាន់​មុន​ៗ ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ ក្នុង​ន័យ​នេះ ប្រាសាទ
ព្រះ​វិហារ​ខែ្ម​រដែ​ល​ត្រូវ​បាន​ទទួល​ឋានៈ​ជា​សម្បត្ដិ​បេតិកភណ្ឌ​ពី​ភព​លោក​រួច​ហើយ​នោះ គឺ ចាំបាច់​ត្រូវ​ទទួល​បាន​នូវកិច្ច​ការពារ ការ​អភិរក្ស និង​អភិ​វ​ឌ្ឈ​ប្រកបដោយ​ចីរភាព ដោយ​អនុលោម​ទៅ​តាម​សេចក្ដីសម្រេច​របស់២
គណៈ​កម្មា​ធិ​ការ​បេតិកភណ្ឌ​ពី​ភព​លោក​ក្នុង​ឆ្នាំ​២០០៩ នាទី​ក្រុង​សេ​វី​ល ប្រទេស​អេ​ស្ប៉ា​ញ និង​សេចក្ដីសម្រេច​នៅក្រុង​ប្រេ​ហ្សី​ល​លី​យ៉ា​នៃ​ប្រទេស​ប្រេ​ហ្សី​ល​ឆ្នាំ​២០១០​កន្លង​ទៅ​ថ្មី​ៗ​នេះ​។

គ្រាប់កាំភ្លើង​ធន់​ធ្ងន់​របស់​កងទ័ព​សៀម​ដែល​បាន​បាញ់​ដាក់​ប្រាសាទព្រះវិហារ​គឺជា​ចេតនា​គិត​ទុកជា​មុន​របស់​កងទ័ព​សៀម ព្រោះ​ប្រាសាទព្រះវិហារ​គឺជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក មិនមែន​ជាទី​តាំង​យោធា​ដែល​កងទ័ព
សៀម ត្រូវ​បាញ់​បំផ្លាញ​ឡើយ​។ អាប់​ភី​ស៊ី​ត​មិន​បាន​គោរព​ទៅ​តាម​អនុសញ្ញាឆ្នាំ​១៩៥៤ ដែល​ទាក់ទង​ទៅ​នឹងកិច្ច​ការពារ​សម្បត្ដិ​បេតិកភណ្ឌ​ពី​ភព​លោក ដូច្នេះ​ហើយ​អាប់​ភី​ស៊ី​ត​គ្មា​ន​ការ​ទទួលខុសត្រូវ​ឡើយ​ក្នុង​ឋានៈ​ថៃ
ជា​ប្រទេស​ហត្ថលេខី​លើ​អនុសញ្ញានោះ​។ បើ​ដូច្នោះ តើ​ថៃ​នៅ​តែ​ជា​ប្រទេស​ស៊ី​វី​ល័យ​ដែរ​ឬទេ ក្នុង​ទំនាក់ទំនង​អន្ដរជាតិ​របស់​ខ្លួន​ជាមួយ​បណ្ដា​ប្រទេស​ដទៃ​ទៀត​ក្នុង​ពិភពលោក? វា​ជា​មហិច្ឆតា​ដោយ​គ្មា​ន​ការ​អៀន​ខ្មា​ស់របស់​សៀម​ក្នុង​ការ​បន្ដ​ចឹ​ញ្ចឹ​ម​ចិត្ដ​ចង់បាន​ប្រាសាទព្រះវិហារ​ខែ្ម​រ ដោយ​រំលោភ​ទាំងស្រុង​ទៅ​នឹង​សាលដីកា​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ក្រុង​ឡា​អេ​ឆ្នាំ​១៩៦២​។ ប្រាសាទព្រះវិហារ​ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក ដែល​ទាម
ទារ​ឱ្យ​មានការ​ចូលរួម​របស់​អង្ក​ការ​យូ​ណេ​ស្កូ​ក្នុង​កិច្ចកា​ពារ និង​ការ​អភិរក្ស​។

ក្នុង​កាលទេស​នេះ គឺ​ការ​បែកបាក់​ផ្នែក​ខ្លះ​នៃ​ប្រាសាទ​ដោយសារ​បាញ់​ដោយ​កាំភ្លើង​ធន់​ធ្ងន់​គ្រប់ប្រភេទ​របស់​កងទ័ព​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នា ចាំបាច់​ណាស់​ត្រូវ​ស្នើ​ឱ្យ​មានការ​វាយតំលៃ​របស់​ក្រុម​ជំនាញ​របស់​អង្គ
ការ​យូ​ណេ​ស្កូ ក៏​ប៉ុន្ដែ​ការ​ចាំបាច់​មួយ គឺ​អ្នក​ស​ង្គេ​ត​ការណ​យោធា​របស់​អង្គការសហប្រជាជាតិ​មិន​អាច​ខ្វះ​បានឡើយ​។ ពិសេស គណ​កម្ម​ការ​អចិន្ដ្រៃយ៍ ដែល​មាន​សមាជិក​២១ ប្រទេស​ក៏​ត្រូវ​កោះ​ប្រជុំ​ដើម្បី​ពិនិត្យ​មើល​ថា តើ
មូលហេតុ​អ្វី​បាន​អាប់​ភី​ស៊ី​ត​បញ្ជា​ឱ្យ​កងទ័ព​ថៃ​បាញ់​បំផ្លាញ​ប្រាសាទព្រះវិហារ​ដែល​ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក។

ដូច្នេះ​នេះ​មិនមែន​គ្រាន់តែ​ជា​អំពើ​ឈ្លា​ពាន​ទឹកដី​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​វា​ជា​អំពើ​បាញ់​បំផ្លាញ​សម្បត្ដិ​មនុស្សជាតិ និង​ដួង​ព្រលឹង​វប្បធម៌​ដែល​ត្រូវ​ស្ថិត​នៅ​ក្រោម​កិច្ច​ការពារ​សម្បត្ដិ​វប្បធម៌​ដែល​ធានា​ដោយ​អនុសញ្ញាឆ្នាំ​១៩៥៤
ដែល​ប្រទេស​ជា​ហត្ថលេខី​ត្រូវ​តែ​ចូលរួម​កិច្ច​ការពារ​នូវ​សម្បត្ដិ​មនុស្សជាតិ ដែល​ស្ថាបត្យកម្ម​និង​ស្នាដៃឯក​របស់បុព្វបុរស​ខែ្ម​រ​ជំនាន់​។ កិច្ច​ការពារ និង​ការ​អភិរក្ស​ជា​បន្ទាន់​នេះ ក្នុង​កាលទេស​ជម្លោះ​ដោយ​ប្រដាប់​អាវុធ​នេះ
ចាំបាច់​ត្រូវ​ឱ្យ​មាន​អ្នក​ស​ង្គេ​ត​ការណ​អង្គការសហប្រជាជាតិ​ពិនិត្យ​មើល ពិសេស​ក្រុម​អ្នក​វាយតំលៃ​របស់​អង្គការយូ​ណេ​ស្កូ​ចាម​បាច់​ដើម្បី​ចុះ​មក​វាយតំលៃ​ជា​ចាម​បាច​លើ​ការ​បែកបាក ការ​ខូចខាត​ទាំងឡាយ​ដែល​បណ្ដាល​មក​ពិការ
បាញ់​បំផ្លាញ​របស់​កងទ័ព​សៀម​។

ដោយ ឡុ​ង សុ​គុណ