ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​អន់​ថយ​នៃ​ទីផ្សារ​អចលនទ្រព្យ​ នឹង​ប៉ះពាល់​ដល់​លោហធាតុ

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ យោង​តាម​ក្រុមហ៊ុន GM Corporation Ltd. ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន GMK Holdings Co….

ទីក្រុង​ប៉េ​កាំ​ង ៖ យោង​តាម​ក្រុមហ៊ុន GM Corporation Ltd. ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន GMK Holdings Co. បាន​ឲ្យ​ដឹង​ថា ការ​អន់​ថយ​នៃ​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ចិន នឹង​បន្ត​កាត់​បន្ថយ​តម្រូវការ​លោហធាតុ​ដែល​កំពុង​ត្រូវ​បាន​ប៉ះពាល់​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អា​មេ​រិ​ក និង​កំណើន​នៃ​តម្លៃ​ប្រាក់​ដុល្លារ​ជាដើម ។

លោក Jiang Hang ប្រធាន​ផ្នែក​ស្រាវជ្រាវ​លើ​ការ​វិនិយោគ​លើ​ផលិតផល​នៅ GM បាន​ឲ្យ​ដឹង​ថា ៖« ការ​អន់​ថយ​នៃ​ការ​លក់​អចលនទ្រព្យ​នា​បច្ចុប្បន្ន នឹង​បន្ត​ជា​បញ្ហា​ក្នុង​រយៈ​ពេល​យូរ​។ វា​ក៏​ធ្វើ​ឲ្យ​ការ​វិនិយោគ​កាន់តែ​អន់​ថយ​បន្តិច​ម្តង​ៗ​ដែរ »​។

អត្រា​អតិផរណា​តម្លៃ​ផ្ទះ​ក្នុង​ប្រទេស​ចិន​បាន​អន់​ថយ​ជា​លើក​ដំបូង​កាលពី​ខែកញ្ញា​ក្នុង​រយៈពេល​ពាក់កណ្តាល​ឆ្នាំ​មកនេះ ដែល​ផ្តល់​ជា​សញ្ញា​ថា ទីផ្សារ​ផ្ទះ​នឹង​មានការ​ធ្លាក់​ចុះ ព្រោះតែ​វិធានការ​ទប់ស្កាត់​ហានិភ័យ​របស់​រដ្ឋាភិបាល ។  វា​ក៏​បង្ក​ជា​កង្វល់​មួយ​សម្រាប់​តម្រូវការ​លោហធាតុ​មួយ​ចំនួន​ដូច​ជា ស្ពាន់ និង​លោហធាតុ​ផ្សេង​ៗ​ដែរ​ដែល​ចាំបាច់​សម្រាប់​ការ​សាង សង់ ។

លើស​ពី​នេះ​ទៀត សហរដ្ឋអាមេរិក​កំពុង​តែ​ត្រៀមខ្លួន​ក្នុង​ការ​ប្រកាស​ពី​ពន្ធ​លើ​ផលិត​ផល​នាំ​ចូល​ពី​ចិន​ដែល​នៅ​សល់​នា​ដើមខែ​ធ្នូ​ខាង​មុខ​នេះ ប្រសិនបើ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) និង​លោក​ស៊ី ជិន​ពីង (Xi Jinping) មិន​អាច​កាត់​បន្ថយ​ភាព​តានតឹង​បាន ។

លោក Jiang បាន​បន្ត​ថា កំណើន​តម្លៃ​ប្រាក់​ដុល្លារ​អាច​កាន់តែ​ដាក់​សម្ពាធ​លើ​លោហ​ធាតុ បន្ទាប់​ពី​តម្លៃ​ប្រាក់​យន់​ធ្លាក់​ចុះ ។ លោក​បាន​បន្ថែម​ថា ទីផ្សារ​នេះ​នៅ​មិន​ទាន់​ព្រម​ព្រៀង​គ្នា​លើ​ទស្សនវិស័យ​ក្នុង​រយៈពេល​៦​ខែ​ខាង​មុខ​នៅឡើយ ព្រោះតែ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ទីផ្សារ​អចលនទ្រព្យ និង​ទ្រង់ទ្រាយ​នៃ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង
ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ