ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​នេះ​ជា​ការ​រៀប​គំរោង​ទុក​មុន​ឬ​យ៉ាងណា? ព្រោះ​ចៃដន្យ​ពេក​!!!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ត្រូវ​ជនសង្ស័យ​២​នាក់ កាប់​ប្លន់​យក​ម៉ូតូ​មួយ​​គ្រឿង​ទៅ​បាត់ បណ្ដាល​ឲ្យ​របួស​ដៃ​ស្រាល ខណៈ​ពេល​ដែល​រូប​គាត់​នៅ​អង្គុយ​ចាំ​យក​លុយ​ពី​នារី​ម្នាក់​បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៤៥​នាទី​យប់ នៅ​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​ទំនប់​៧០…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ត្រូវ​ជនសង្ស័យ​២​នាក់ កាប់​ប្លន់​យក​ម៉ូតូ​មួយ​​គ្រឿង​ទៅ​បាត់ បណ្ដាល​ឲ្យ​របួស​ដៃ​ស្រាល ខណៈ​ពេល​ដែល​រូប​គាត់​នៅ​អង្គុយ​ចាំ​យក​លុយ​ពី​នារី​ម្នាក់​បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៤៥​នាទី​យប់ នៅ​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​ទំនប់​៧០ កែង​ផ្លូវ​រថភ្លើង ស្ថិត​ក្នុងភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ ១​ខណ្ឌឫស្សីកែវ ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ កន នាង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​អ្នក​រត់​ម៉ូតូឌុប ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ទ្រុងមាន់ សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ​ឃុំ​ព្រែក​កុយ ស្រុក​កងមាស ខេត្តកំពង់ចាម ហើយ​ម៉ូតូ​ដែល​ក្រុម​ជនសង្ស័យ​កាប់​ប្លន់​យក​ទៅ​នោះ​ម៉ាក​SUZUKI SMASH ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​.2BL-8439​។

បើ​តាម​សំដី​ជន​រង​គ្រោះ​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ គាត់​បាន​ឌុ​ប​នារី​ម្នាក់​ក្នុង​តម្លៃ​៤០០០​រៀល​ចេញពី​វិហារ​ឥ​ស្លា​ម​នៅ​ម្តុំ​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ទៅ​ចំណុច​កើត​ខាងលើ ខណៈ​ឌុ​បម​ក​ដល់​នារី​ម្នាក់​នោះ​ចុះ​ពីលើ​ម៉ូតូ​មិន​ទាន់​ឲ្យ​លុយ​ទេ បាន​​ប្រាប់​គាត់​ឲ្យ​ចាំ​គាត់​មួយ​ភ្លែត ហើយ​ដើរ​ចូល​ទៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​បាត់ មួយ​សន្ទុះ​ក្រោយមក​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​កាប់​ប្លន់​យក​ម៉ូតូ​គាត់ បណ្ដាល​ឲ្យ​រង​របួស​ដៃ​ខាងឆ្វេង​ស្រាល ។

ជន​រង​គ្រោះ​បន្ត​ថា នៅ​ពេល​នោះ​រូប​គាត់​ក៏​បាន​ស្រែកហៅ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ជួយ ប៉ុន្តែ​គ្មាន​អ្នក​ហ៊ាន​ចូល​ជួយ​ទេ ព្រោះ​ជនសង្ស័យ​មានកាំបិត​ជាប់ដៃ ក៏​បណ្ដោយ​ឲ្យ​ជនសង្ស័យ​ទាំង​២​នាក់​យក​ម៉ូតូ​ជិះ​ទៅ​គេចខ្លួន​បាត់​ដោយ​សុ​វិត្ត​ភាព​។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ត្រឹមតែ​ទៅ​ដាក់​ពាក្យបណ្ដឹង​ទាំងអស់​សង្ឃឹម​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ​១​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ