ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់បាន​ស្ថាប័ន​រុងរឿង​គួរ​អនុវត្ត​តាម​ទិស​ដៅ​៥​ចំណុច

5 ឆ្នាំ មុន

បើ​ក្នុង​ស្ថាប័ន​ណា​មាន​គោល​ធម៌​៥​ចំណុច ស្ថាប័ន​នោះ​នឹង​មានការ​សាមគ្គីភាព រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​គឺៈ ១-​គប្បី​មានការ​រៀបចំ​កិច្ចប្រជុំ​ឱ្យ​បាន​ញឹកញាប់​ដើម្បី​បញ្ចេញមតិ​បែប​ស្ថាបនា ។ ២-​សាម​គ្កី​គ្នា​ងើបឡើង​ដើម្បី​ការពារ​អង្គភាព​ស្ថាប័ន ព្រមព្រៀង​គ្នា​ដើម្បី​បំពេញ​នូវ​កិច្ចការ​ស្នូល​របស់​អង្គភាព​តាម​សមត្ថភាព​រៀង​ៗ​ខ្លួន ។ ៣-​មិន​គួរ​បញ្ញត្តិ​បន្ថែម​លើស​ពី​អ្វី​ដែល​បាន​បញ្ញត្តិ​កំណត់​ទុក​រួច​មក​ហើយ ហើយ​ក៏​មិន​ត្រូវ​លុប​បំបាត់​នូវ​អ្វី​ដែល​បាន​បញ្ញត្តិ​រួច​ហើយ​នោះ​ដែរ…

បើ​ក្នុង​ស្ថាប័ន​ណា​មាន​គោល​ធម៌​៥​ចំណុច ស្ថាប័ន​នោះ​នឹង​មានការ​សាមគ្គីភាព រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​គឺៈ
១-​គប្បី​មានការ​រៀបចំ​កិច្ចប្រជុំ​ឱ្យ​បាន​ញឹកញាប់​ដើម្បី​បញ្ចេញមតិ​បែប​ស្ថាបនា ។

២-​សាម​គ្កី​គ្នា​ងើបឡើង​ដើម្បី​ការពារ​អង្គភាព​ស្ថាប័ន ព្រមព្រៀង​គ្នា​ដើម្បី​បំពេញ​នូវ​កិច្ចការ​ស្នូល​របស់​អង្គភាព​តាម​សមត្ថភាព​រៀង​ៗ​ខ្លួន ។

៣-​មិន​គួរ​បញ្ញត្តិ​បន្ថែម​លើស​ពី​អ្វី​ដែល​បាន​បញ្ញត្តិ​កំណត់​ទុក​រួច​មក​ហើយ ហើយ​ក៏​មិន​ត្រូវ​លុប​បំបាត់​នូវ​អ្វី​ដែល​បាន​បញ្ញត្តិ​រួច​ហើយ​នោះ​ដែរ តែ​ត្រូវ​តាំង​មាំ​នាំ​គ្នា​បដិបត្តិ​ទៅ​តាម​ទិស​ដៅ​របស់​អង្គភាព​ឱ្យ​ដាច់ខាត ។

៤-​លោក​ណា​ដែល​ជា​ធំ​នៅ​ក្នុង​អង្គភាព គប្បី​នាំ​គ្នា​គោរព​រាប់អាន​លោក​នោះ ហើយ​ស្តាប់​សំដី​របស់​លោក ។

៥-​ថែទាំ ឃុំគ្រង ការពារ​បទបញ្ជាផ្ទៃក្នុង​របស់​អង្គភាព​ឱ្យ​បាន​ប្រសើ​ឡើង​។

គោលការណ៍​ទាំង​៥​ចំណុច​នេះ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្តែង​ដល់​អ្នកដឹកនាំ​ជំនាន់​នោះ​បាន​ទទួល​ជោគជ័យ​រួច​ហើយ ។