ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរ​សជន​ជួយ​ជួសជុល​អគារសិក្សា​១​ខ្នង បន្ទប់ទឹក និង​សំភារៈ​ក្មេង​លេង​ជាច្រើន

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ អគារសិក្សា​មួយ​ខ្នង​សាង​ពី​បេតុង​មាន​ចំនួន​៥​បន្ទប់ នៅ​សាលារៀន​បឋម​សិក្សា​ព្រែកព្រះ​អង្គ ស្ថិត​នៅ​ឃុំ​ព្រែក​បាក់ ស្រុក​ស្ទឹង​ត្រង់ អំណោយ​ដោយ​របស់​អង្គការ​ជប៉ុន Global Construction Union…

ខេត្តកំពង់ចាម​ ៖ អគារសិក្សា​មួយ​ខ្នង​សាង​ពី​បេតុង​មាន​ចំនួន​៥​បន្ទប់ នៅ​សាលារៀន​បឋម​សិក្សា​ព្រែកព្រះ​អង្គ ស្ថិត​នៅ​ឃុំ​ព្រែក​បាក់ ស្រុក​ស្ទឹង​ត្រង់ អំណោយ​ដោយ​របស់​អង្គការ​ជប៉ុន Global Construction Union ត្រូវ​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់ នា​ព្រឹក​ថ្ងៃ​ទី​០៣ វិច្ឆិកា ២០១៨ ។ អមដំណើរ​ដោយ​លោក Miura Daisuke លោក​Sasaki Yuka និង​លោកស្រី​ម៉ៃ​វ៉ា ជនជាតិ​ជប៉ុន ។

លោក NAKAMURA សប្បុរសជន​ជប៉ុន ឲ្យ​ដឹង​ថា សម្រាប់​ថវិកាដែល​បាន​មកនេះ ដោយសារ​តែ​ការ​រ៉ៃអង្គាស​លុយ​ជា​ច្រើន​នាក់​នៅ​ប្រទេស​ជប៉ុន ដើម្បី​យក​មក​ជួសជុល​អគារសិក្សា​បេតុង​០១​ខ្នង​ខាងលើ មាន​ទោង​សម្រាប់​ក្មេង​ជិះ​លេង ក្តា​ររំអិល ប្រដាប់​បាស់​​បឺ​ក បន្ទប់ទឹក ។ រូប​លោក​នឹង​មិត្ត​រួម​ដំណើរ​មក​ជាមួយ​ជា​ច្រើន​នាក​ពិតជា​មាន​ក្តី​សប្បាយ​រីករាយ នៅ​ក្នុង​កម្មវិធី​សម្ពោធ​នេះ ។

ពេល​ទទួល​បាន​អគារសិក្សា​ថ្មី​ហើយ​នោះ​ប្អូន​ៗ​ត្រូវ​ប្រឹងរៀន​សូត្រ និង​ចេះ​សំអាត​បរិ​ស្ថាន​ក្នុង​សាលារៀន ដោយសារ​តែ​មើល​ឃើញ​ពី​ការ​សន្យា​របស់​ប្អូន​ៗ​នោះ រូប​លោក​ពេល​ត្រឡប់​ទៅ​មាតុប្រទេស​វិញ និង​កៀងគរ​ថវិការ​មក​ជួយក​សាង​ ឬ​ជួសជុល​សមិទ្ធ​ផល​ក្នុង​សាលារៀន​បន្ថែម​ទៀត​។

លោក ថៃ ម៉េ​ង​គី នាយក​សាលារៀន​បឋម​សិក្សា​ព្រែក​ព្រះ​អង្គ ឲ្យ​ដឹង​ថា​ អគារសិក្សា​នៅ​ក្នុង​សាលា​រៀន​មាន​ចំនួន​៣​ខ្នង បេតុង​២​ខ្នង និង​ឈើ​១​ខ្នង មាន​សរុប​ចំនួន​១៤​បន្ទប់ ក្នុង​នោះ​អគារ​ទី​០១​បាន​កសាង ដោយ​លោក ម៉ិច មឿ​ន និង​លោកស្រី ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង​​ក្នុង​អំឡុង​ឆ្នាំ​១៩៨៨ ។

អគារ​ទី​២ ​កសាង​ដោយ​មូល​និ​ធី​សង្គម ១​ខ្នង​មាន​៥​បន្ទប់​ធ្វើ​ពី​បេតុង​ប្រក់​ក្បឿង បង្គន់​អនាម័យ​ចំនួន​០២​បន្ទប់​ឆ្នាំ​២០០០​។ អគារ​ទី​៣ កសាង​ដោយ​សម្តេច​តេ​ជោ​សែន ០១​ខ្នង​ស្មើ​០៥​បន្ទប់​ពី​បេតុង​ប្រក់​ក្បឿង​នៅ​ឆ្នាំ​២០០៣ ។

លោក​លី ម៉េ​ង​សាន ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​មាន​ប្រសា​ស​ន៏​ថា ថវិកា​ដែល​បាន​មក​ជួស​ជុល​អគារសិក្សា​ខាងលើ​នេះ ពិតជា​បាន​មក​ដោយសារ​ការ​រៃ​អង្គាស​នៅ​ប្រទេស​ជប៉ុន ក្នុង​នាម​ប្រធាន​មន្ទីរ​សូម​គាំទ្រ​ចំពោះ​សកម្មភាព​មនុស្សធម៌​នេះ ។​ ថ្វី​ត្បិត​ប្រទេស​ជប៉ុន​ជួបនឹង​គ្រោះ​ធម្មជាតិ​ញឹកញាប់តែ​ដោយ​មាន​ចំណង​សាមគ្គី​ភាពល្អ​ជា​មួយ​កម្ពុជា នូវ​តែ​បន្ត​ជួយ​កសាង​អគារសិក្សា​តាម​រយៈ​លោក ហ៊​ន់ ស៊ា​ង​ហុង អតីត​និស្សិត​ឆ្នើម​នៅ​ប្រទេស​ជប៉ុន ។

លោក​លី ម៉េ​ង​សាន ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​រំលឹក​ថា ប្រទេស​ជប៉ុន​កន្លង​ទៅ​ធ្លាប់​បាន​ជួប​នឹង​ភ្លើ​សង្គ្រាមដោយ​មានការ​ទម្លាក់​គ្រាប់បែក​អា​តូ​មិច លើ​ទីក្រុង​ហ៊ី​រូ​ស៊ី​ម៉ា បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​រង​របួស​យ៉ាងច្រើន​។​បន្ទាប់​មក​យុវជន​យុវនារី​ជប៉ុន​បាន​ប្រឹងប្រែង​រៀន​សូត្រ មាន​អ្នកចេះ​ដឹង​ច្រើន​សំបូរ​ធនធាន​មនុស្ស​នោះ​មក​ដល់​សព្វថ្ងៃ​ជប៉ុន ក្លាយទៅជា​ប្រទេស​អ្នក​មាននៅ​លើ​ពិភពលោក

សូ​ម្បី​តែ​របស់​ប្រើប្រាស់​ដែល​ផលិត​នៅ​ជប៉ុន​សុទ្ធ​សឹង​មានគុណ​ភាពល្អ​ទៀត​ផង ។ រូប​លោក​ស្នើ​សុំ​ឲ្យ​សប្បុរសជន​ជប៉ុន​បន្ត​ជួ​យកសា​ង​អគារសិក្សា​ថ្មី​០១​ខ្នង នៅ​សាលារៀន​ព្រែក​ព្រះ​អង្គ មានកំ​ពស់​ផុត​ពី​ទឹក​កាន់តែ​ប្រសើរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ