ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អគ្គី​ភ័យ​លេប​ត្របាក់ដេប៉ូ​ទិញ​-​លក់​អេ​ត​ចាយ​មួយ​ក្នុងភូមិ​អូរ​បែក​ក្អម​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដេប៉ូ​ទិញ​លក់​អេ​ត​ចាយ​មួយ​កន្លែង​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​មួយ​កំណាត់​ផ្នែក​ខាងក្រោយ​ទាំងស្រុង បង្ក​ភ្ញាក់​ផ្អើ​ល​​ដល់​ប្រជា​ពល​រដ្ឋ និង​សមត្ថកិច្ច​កាលពី​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣ វិច្ឆិកា ២០១៨ នៅ​ផ្លូវលំ​ក្រុម​ទី​៦ ភូមិ​អូរ​បែក​ក្អម សង្កាត់​អូ​បែក​ក្អម…

រាជធានី​ភ្នំពេញ ៖ ដេប៉ូ​ទិញ​លក់​អេ​ត​ចាយ​មួយ​កន្លែង​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​មួយ​កំណាត់​ផ្នែក​ខាងក្រោយ​ទាំងស្រុង បង្ក​ភ្ញាក់​ផ្អើ​ល​​ដល់​ប្រជា​ពល​រដ្ឋ និង​សមត្ថកិច្ច​កាលពី​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣ វិច្ឆិកា ២០១៨ នៅ​ផ្លូវលំ​ក្រុម​ទី​៦ ភូមិ​អូរ​បែក​ក្អម សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

ម្ចាស់​ទីតាំង​ឈ្មោះ ញឹក ឆា​លី ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​ទិញ​លក់​អេ​ត​ចាយ ស្នាក់​នៅ ក្រុម​ទី​៦​ភូមិ​អូរ​បែក​ក្អម សង្កាត់​អូ​បែក​ក្អម​ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​ភូមិ គោក​ចក ឃុំ​គោក​ចក ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង​។

តាម​សំដី​ម្ចាស់​ទីតាំង​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ក្រុម​គ្រួសារ​គាត់​បាន​អង្គុយ​និយាយ​គ្នា​លេង​ជាមួយ​អ្នក​ជិតខាង​នៅ​ផ្នែក​ខាង​មុខ​ផ្ទះ ស្រាប់តែ​ពេល​នោះ​បានឮ​សំឡេង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្រែ​កថា​ «ភ្លើង​ឆេះ​ផ្ទះ​ៗ» ។

ពេល​នោះ​គាត់​ក្រឡេក​ទៅ​ក្រោយ​ផ្ទះ ស្រាប់តែ​ឃើញអណ្តាតភ្លើង​ឆាបឆេះ​ពេញទំហឹង​ទៅ​ហើយ ក៏​នាំ​គ្នា​ជញ្ជូន​អីវ៉ាន់​រត់​ចេញ ហើយ​អ្នក​ជិតខាង​ខ្លះ​ជួយ​អន្ត​រាគ​មន៍​ទាញ​ទុយោ​ទឹក​មក​ជួយ​បាញ់​ពន្លត់ និង​ប្រជាពលរដ្ឋ​ខ្លះ​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​អន្តរាគមន៍ តែ​អ្វី​ដែល​សោកស្តាយ​អគ្គី​ភ័យ​ឆាបឆេះ​ឥ​វ៉ា​ន់​ស្ទើ​ទាំងស្រុង​ទៅ​ហើយ​។

ក្នុង​ហេតុការណ៍​គ្រោះ​អគ្គី​ភ័យ​ឆាបឆេះ​ខាងលើ​នេះ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ឡើយ ក្នុង​នោះ​គេ​សង្កេត​ឃើញ​រថយន្ត​ពន្លត់អគ្គីភ័យ​បាន​ចេញ​ទៅ​អន្តរាគមន៍​ដល់​គោលដៅ​ខាងលើ​ចំនួន​៥​គ្រឿង​ភ្លាម​ៗ​ដែរ តែ​បាន​ប្រើ​អស់​ទឹកតែ​មួយ​រថយន្ត​ទេ ព្រោះ​ភ្លើង​បាន​រលត់​អស់ទាំង​ស្រុង ហើយ​ក្នុង​ហេតុការណ៍​នេះ​មិន​បណ្តាល​អោយ​មាន​អ្នក​រង​របួស​ឡើយ គ្រាន់តែ​ខូចខាត​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ស្ទើរ​ទាំងស្រុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ