ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាស់​ខ្ទេច​គាស់​ខ្ទី យក​គ្មាន​សល់ អ្នក​ទាំង​៣​នេះ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ កងកម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បង្ហាញ​មុខជា​សាធារណៈ​ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​បាន​ធ្វើ​សកម្មភាព​លួច​គាស់​ហាង​លក់​ទូរស័ព្ទ​ដៃ​នៅ​វេលា​ម៉ោង​៣​និង​២០​នាទី​យប់​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ហាង​ទូរស័ព្ទ គឹ​ម…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ កងកម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បង្ហាញ​មុខជា​សាធារណៈ​ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​បាន​ធ្វើ​សកម្មភាព​លួច​គាស់​ហាង​លក់​ទូរស័ព្ទ​ដៃ​នៅ​វេលា​ម៉ោង​៣​និង​២០​នាទី​យប់​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ហាង​ទូរស័ព្ទ គឹ​ម ឆាយ ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ខែ​ម សោភ័ណ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះជា​ម្ចាស់​ហាង​ដែល​មានឈ្មោះ មួន គឹ​ម​ឆាយ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមាន​ជ័យ ថា​មាន​ចោរ​បាន​គាស់​ទ្វារ​ហាង​យក​ទូរស័ព្ទ​អស់​មួយ​ចំនួន​មក ។

សមត្ថកិច្ច​ក៏​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​តាម​វិធានការ​ជំនាញ និង​ឈាន​ដល់​ការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ក្នុងផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែល​មាន​ទី​១-​ឈ្មោះ ញឹ​ម ចាន់​លី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​, ទី​២-​ឈ្មោះ ញ៉ូ​ញ ស្រី​នាង ភេទ​ស្រី អាយុ​១៦​ឆ្នាំ និង​ទី​៣-​ឈ្មោះ ពេជ្រ ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ទៀត​ថា ជាមួយនឹង​ការ​បង្ក្រាប​នេះ​សមត្ថកិច្ច​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ក្នុង​បន្ទប់​ដែល​ពួក​គេ​ជួល​មាន​ម៉ូតូ​១​គ្រឿង ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ជា​មធ្យោបាយ​, ដង​សោរ​១, គ្រាប់​សោរ​លេខ​៨​ចំនួន​១ លេខ​១០​ចំនួន​១ ដែក​ចុង​ស្រួច​សំរាប់​កាច់​សោរ​ចំនួន​២ ដែក​ចុង​ស្រួច​ឆ្កិះ​សោរ​ចំនួន​២ ទូរស័ព្ទ​ដៃ​ប្រភេទ​ចុច​ពិល​៥៨​គ្រឿង ម៉ាក​សាម​សុង​J2 ពណ៌​ស​១​គ្រឿង ទូរស័ព្ទ​គំរូ​១១​គ្រឿង ស្ពិ​ច​ឃ័​រ​២ ថង​ហូ​វៃ​១ ព្រមទាំង​កាបូបស្ពាយ​ខ្មៅ​១ ខោជើងវែង​ពណ៌​ស្លែរ​១ អាវ​ពណ៌​ប្រផេះ​១ មួក​កាតឹប​១ ដែល​ស្លៀក​ធ្វើ​សកម្មភាព ។

លោក​ឧត្តមសេនីយ៍ត្រី​សិទ្ធ ឡោះ ស្នងការ​រង ទទួល​ផែន នគរបាល​ព្រហ្មទណ្ឌ​បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​គេ​បាន​សារភាព​ពី​សកម្មភាព​បស់​ពួក​គេ​គឺ​ពិតជា​បាន​លួច​គាស់​ទ្វារ​ហាង​យក​ទូរស័ព្ទ​ទាំងនោះ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ