ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​អនុម័ត​ច្បាប់​សម្រាល​នយោបាយ​ជ្រកកោន​របស់​ពលករ

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ រដ្ឋាភិបាល​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ​អា​បេ បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​២ ​វិច្ឆិកា គម្រោង​ច្បាប់​មួយ​ដែល​សំដៅ​សម្រួល​ដល់​ការងារ របស់​ពលករ​អន្តោប្រវេសន៍ ក្នុង​បណ្ដា​ផ្នែក​ខ្វះ​កម្លាំង​ពលកម្ម​ដែល​នោះ​ជា​របត់​ចម្រូងចម្រាស់់​មួយ ក្នុង​ប្រទេស​ដែល​ប្រកាន់​នយោបាយ​ជ្រកកោន​ម៉ឺ​ង​ម៉ាត់​បំផុត​។ គម្រោង​ច្បាប់​នេះ​គ្រោង​បង្កើត​ទិដ្ឋាការ​ការងារ​២​ប្រភេទ​ថ្មី…

ប្រទេស​ជប៉ុន ៖ រដ្ឋាភិបាល​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ​អា​បេ បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​២ ​វិច្ឆិកា គម្រោង​ច្បាប់​មួយ​ដែល​សំដៅ​សម្រួល​ដល់​ការងារ របស់​ពលករ​អន្តោប្រវេសន៍ ក្នុង​បណ្ដា​ផ្នែក​ខ្វះ​កម្លាំង​ពលកម្ម​ដែល​នោះ​ជា​របត់​ចម្រូងចម្រាស់់​មួយ ក្នុង​ប្រទេស​ដែល​ប្រកាន់​នយោបាយ​ជ្រកកោន​ម៉ឺ​ង​ម៉ាត់​បំផុត​។

គម្រោង​ច្បាប់​នេះ​គ្រោង​បង្កើត​ទិដ្ឋាការ​ការងារ​២​ប្រភេទ​ថ្មី សម្រាប់​ពួក​បរទេស​ធ្វើការ​ក្នុង​​បណ្ដា​ផ្នែក​ដែល​ខ្វះ​កម្លាំង​ពលកម្ម​។​ ប្រភេទ​ទី​មួយ​នឹង​អនុញ្ញាត​ឲ្យ​ពលករ​មាន​គុណ​ភាព​ម្នាក់​ចេះ​និយាយ​ភាសា​ជប៉ុន ស្នាក់​នៅ​ប្រទេស​ជប៉ុន​បាន​តែ​ម្នាក់ឯង​សម្រាប់​រយៈ​ពេល​យូរ​បំផុត​៥​ឆ្នាំ​។​ ទិដ្ឋាការ​មួយ​ប្រភេទ​ទៀត សម្រាប់​ពលករ​ដែល​មានគុណ​ភាព​ខ្ពស់​បំផុត ដោយ​នឹង​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​រួម​ជាមួយ​គ្រួសារ ហើយ​បន្ទាប់​មក​ស្នើ​សុំ​សិទ្ធិ​រស់នៅ​អចិន្ត្រៃយ៍​។

ទោះបី​គម្រោង​ច្បាប់​នេះ​មាន​ភាព​ចម្រូងចម្រាស់ សូ​ម្បី​ក្នុង​ផ្ទៃ​គណបក្ស​សេរី​ប្រជា​ធិប​តេយ្យ​ជប៉ុន​របស់​លោក​អា​បេ តែ​សភា​នឹង​អនុម័ត​ប្រឈម​មុខ​នឹង​ការ​គាបសង្កត់​របស់​បណ្ដា​សហគ្រាស​។ ពួក​អ្នកប្រឆាំង​គម្រោង​ច្បាប់​នេះ បាន​សម្ដែង​ការ​ព្រួយបារម្ភ​ទាក់​ទិន​​នឹង​ការ​កើនឡើង​នៃ​ឧក្រិដ្ឋកម្ម​និង​ឥទ្ធិពល​អ​វិ​ជ្ច​មាន​លើ​ប្រាក់បៀវត្ស​។

យោង​តាម​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​ថា ពលករ​បរទេស​ដល់​ទៅ​៥០០.០០០​នាក់ នឹង​ទទួល​បាន​ទិដ្ឋាការ​ថ្មី​ទាំងនោះ​។​ជប៉ុន​បច្ចុប្បន្ន​ប្រើ​ពលករ​បរទេស​ប្រមាណ​ជា​១,២៨​លាន​នាក់​ពោល​ប្រមាណ​២%​នៃ​ពលករ​របស់​ប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ