ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​លោក​អ្នក​បានដឹង​អំពី​អត្ថប្រយោជន៍​របស់​ព្រឹត្តិការណ៍ CLEAN ENERGY WEEK ដែរ​ឬទេ?

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ CLEAN ENERGY WEEK គឺជា​មហាសន្និបាត​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ស្តី​ពី​ថាមពល​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ជាមួយនឹង​អ្នកជំនាញ​និង​សហគ្រិន​នៅ​ក្នុង​​​វិស័យ​នេះ​។​ ​ព្រឹត្តិការណ៍ CLEAN ENERGY…

​រាជធានី​ភ្នំពេញ ​៖ CLEAN ENERGY WEEK គឺជា​មហាសន្និបាត​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ស្តី​ពី​ថាមពល​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ជាមួយនឹង​អ្នកជំនាញ​និង​សហគ្រិន​នៅ​ក្នុង​​​វិស័យ​នេះ​។​

​ព្រឹត្តិការណ៍ CLEAN ENERGY WEEK នេះ​មាន​ប្រយោជន៍​ល្អ​បំផុត​សម្រាប់​ម្ចាស់​អាជីវ​កម្ម ស្ថាបត្យករ អ្នក​ធ្វើ​គោលនយោបាយ អ្នក​រចនា និង​អ្នកធ្វើការ​សម្រេចចិត្ត​ផ្សេង​ៗ​ទៀត ជា​ពិសេស​វិស័យ​អចលនទ្រព្យ​និង​សំណង់ និង​បាន​រៀបចំ​ចាប់ពី​ថ្ងៃ​ទី ១ ដល់ទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ ។​

​បដិវត្តន៍​នៃ​របៀប​ដែល​យើង​បង្កើត ចែកចាយ និង​ប្រើប្រាស់​ថាមពលអគ្គីសនី កំពុង​តែ​ដំណើរការ​ល្អ ហើយ​ប្រទេស​កម្ពុជា​ក៏​កំពុង​រៀបចំ CLEAN ENERGY WEEK ជា​លើក​ដំបូង ដើម្បី​បង្ហាញ​ពី​សមិទ្ធផល​នានា ក្នុង​ពេល​បច្ចុប្បន្ន និង​ការ​ពិភាក្សា​អំពី​គម្រោង​នៅ​ពេល​ខាង​មុខ​។​

​ប្រទេស​កម្ពុជា​ស្ថិត​នៅ​លំដាប់​ទី ២ បន្ទាប់​ពី​ប្រទេស​វៀតណាម​ក្នុង​អត្រាកំណើន ៧% ក្នុង​មួយ​ឆ្នាំ រួម​ជាមួយ​អត្រា​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខ្ពស់​បំផុត​ក្នុង​ពិភពលោក​និង​ការ​បង្កើន​តម្លៃ​ថាមពល​។ ឥលូវ​នេះ​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​ដើម្បី​ចូលរួម CLEAN ENERGY WEEK ដែល​ជា មហាសន្និបាត​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​លើ​បច្ចេកវិទ្យា​ថាមពល​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ការ​ច្នៃប្រឌិត និង​ទទួល​បាន​ឱកាស​ផ្នែក​ហិរញ្ញវត្ថុ​។​

ព្រឹត្តិការណ៍ CLEAN ENERGY WEEK នេះ​មាន​ប្រយោជន៍​ល្អ​បំផុត​សម្រាប់​ម្ចាស់​អាជីវ​កម្ម ស្ថាបត្យករ អ្នក​ធ្វើ​គោលនយោបាយ អ្នក​រចនា និង​អ្នកធ្វើការ​សម្រេចចិត្ត​ផ្សេង​ៗ​ទៀត ជា​ពិសេស​វិស័យ​អចលនទ្រព្យ​និង​សំណង់​។​

​ស​ន្និ​សិ​ទ​រយៈពេល​មួ​យស​ប្តា​ហ៍​នេះ​បាន​ចាប់ផ្តើម​ដោយ​មាន​សំណើ​ក្នុង​ការ​រៀបចំ​ហិរញ្ញវត្ថុ​ដែល​រៀបចំ​ឡើង​ដោយ PFAN (Private Financing Advisory Network) និង ក្រុមហ៊ុន Sevea Co. , Ltd. ដែល​ផ្តោត​សំខាន់​ទៅ​លើ អ្នក​បង្កើត​គម្រោង​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា​។​

​ស​ន្និ​សិ​ទ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ លោក កែវ រតនៈ អគ្គនាយក​ក្រុមហ៊ុន អគ្គិសនី​កម្ពុជា ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​ប្រទេស​កម្ពុជា បាន​គាំទ្រ​លើ​ការ​ប្រើប្រាស់​ថាមពលព្រះអាទិត្យ​ជា​លើក​ដំបូង​។ អ្នកស្រី Bridget McIntosh នាយក​គ្រប់​គ្រង​ក្រុមហ៊ុន EnergyLab Asia បាន​និយាយ​ថា «​ខ្ញុំ​ពិតជា​រីករាយ​ខ្លាំង​ណាស់​ដែល​ក្នុង​ឆ្នាំនេះ​មាន​បទបញ្ជា​ថ្មី ដែល​នាំ​ឱ្យ​វិនិយោគិន មាន​ភាព​ច្បាស់លាស់ ថា​តម្លៃ​ស្ថានីយ៍​ថាមពល​ពន្លឺព្រះអាទិត្យ​មាន​តម្លៃ​ថោក​ជាង​ស្ថានីយ៍​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម ដែល​ធ្វើ​ឱ្យ​វា​ក្លាយទៅជា​ប្រធានបទ​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​។ ប្រទេស​កម្ពុជា​នៅ​តែ​កំពុង​នាំ​ចូល​ថាមពល​ពី​ប្រទេស​ជិតខាង ហើយ​តម្រូវការ​កំពុង​តែ​កើនឡើង​ជិត​ដល់ ២០% ក្នុង​មួយ​ឆ្នាំ​។ ប្រសិទ្ធិ​ភាព​ថាមពល​និង​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​អាច​បំពេញ​ចន្លោះ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​»​។​

Energy Lab Asia កំពុង​នាំ​យក​អ្នកជំនាញ​មក​ពី​ទូ​ទាំង​ប្រទេស​កម្ពុជា​និង​ពិភពលោក​ដូច​ជា​លោក Afnan Hanan ស្ថាបនិក​ក្រុមហ៊ុន Okra Solar និង​លោក Piers Grove ជា​អ្នកជំនួញ​ដែល​ទទួល​បាន​ជោគជ័យ​ពី​ប្រទេស​អូស្ត្រាលី​។​

​លោក Galeno Chua ជានា​យក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន The Idea Consultancy បាន​ពោល​ថា​ «​ម្ចាស់​ជំនួញ​សម័យ​ថ្មី​និង​រដ្ឋាភិបាល​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​វិជ្ជមាន – ប្រភេទ​នៃ​ចលនា​ពហុ​វិស័យ​នេះ​គឺ​ចាំបាច់​ដើម្បី​ទទួល​បានការ​ផ្លាស់​ប្តូរ​ប្រកបដោយ​និរន្ដរភាព​។ យើង​ត្រូវ​បន្ត​ទិស​ដៅ​នេះ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ឆ្ងាយ​ពី​ភាពយឺត​យ៉ាវ​។ ការ​រីក​ចម្រើន​ត្រូវការ​ចំណាយ​ច្រើន​ទៅ​ៗ ហើយ​វា​ជា​រឿង​ល្ងង់ខ្លៅ​ណាស់​ដែល​មិន​បន្ត​ការ​ច្នៃប្រឌិត​។ នៅ The Idea ខ្ញុំបាទ​បាន​កាត់​បន្ថយ​ថវិកា​ចំណាយ​ប្រ​តិ​ប​តិ្ត​ការ ១០% កាលពី​ឆ្នាំ​មុន ដែល​ស្មើ​ទៅ​នឹង​ប្រាក់ខែ សម្រាប់​បុគ្គលិក ៤ នាក់​ក្នុង​មួយ​ឆ្នាំ​»​។​

​ក្រៅពី​ស​ន្និ​សី​ទ​នេះ CLEAN ENERGY WEEK ក៏​បាន​រៀបចំ​ព្រឹត្តិការណ៍​សហគមន៍​ដូច​ជា​ដំណើរ​ទស្សនកិច្ច​រោងចក្រ​នៅ​រោងចក្រ​ផលិត​ថាមពល​ដែល​មិន​ប៉ះពាល់​ដល់​បរិ​ស្ថាន​នៅ​ឯ​សាលា​អន្តរជាតិ​ភ្នំពេញ (ISPP) ព្រមទាំង​កម្ម​ពិធី Nerd Night នៅ Factory Phnom Penh​។

សម្រាប់​ព័ត៌មាន​លម្អិត​ស្តី​ពី CLEAN ENERGY WEEK និង​តំណ​ភ្ជាប់​ដើម្បី​ចុះ​ឈ្មោះ សូម​ចូល​ទៅ​ ៖ http://cleanenergycambodia.org/schedule ។ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ