ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​«​ងាយស្រួល​រៀន​»​នឹង​ធ្វើ​ឱ្យ​កុមារ​ទទួល​បានការ​សិក្សា​ប្រកបដោយ​គុណភាព

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ មន្ត្រី​នៃ​មន្ទីរ​អប់រំ​ខេត្តក្រចេះ​រំពឹង​ថា គម្រោង​«​ងាយស្រួល​រៀន​»​ដែល​នឹង ត្រូវ​ចាប់ផ្តើម​អនុវត្ត​ដំណើរការ​ដោយ​ផ្តោត​សំខាន់​លើ​វិស័យ​អប់រំ កំរិត​បឋម​សិក្សា​មាននៅ​តាម សាលា​គោលដៅ​ចំនួន​៧​កន្លែង​ក្នុងស្រុក​សំបូរ គឺ​នឹង​អាច​លើក​ស្ទួយ​នូវ​វិស័យ​អប់រំ​ក្នុងស្រុក​មួយ​នេះ ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ខណៈ​ចំនួន​សិស្ស​បោះបង់​ចោលការ​សិក្សា​នៅ​ស្រុក…

ខេត្តក្រចេះ ៖ មន្ត្រី​នៃ​មន្ទីរ​អប់រំ​ខេត្តក្រចេះ​រំពឹង​ថា គម្រោង​«​ងាយស្រួល​រៀន​»​ដែល​នឹង ត្រូវ​ចាប់ផ្តើម​អនុវត្ត​ដំណើរការ​ដោយ​ផ្តោត​សំខាន់​លើ​វិស័យ​អប់រំ កំរិត​បឋម​សិក្សា​មាននៅ​តាម សាលា​គោលដៅ​ចំនួន​៧​កន្លែង​ក្នុងស្រុក​សំបូរ គឺ​នឹង​អាច​លើក​ស្ទួយ​នូវ​វិស័យ​អប់រំ​ក្នុងស្រុក​មួយ​នេះ ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ខណៈ​ចំនួន​សិស្ស​បោះបង់​ចោលការ​សិក្សា​នៅ​ស្រុក តំបន់​ដាច់​ស្រ​យ៉ា​ល​មួយ​នេះ​កាន់តែ​មាន​តួរ​លេខ​ប្រឈម​ឡើង​ខ្ពស់​។

គម្រោង​«​ងាយស្រួល​រៀន​» ត្រូវ​បាន​ធ្វើ​ពិធី​បើក​សិក្ខាសាលា​ដើម្បី​ចាប់ផ្តើម អនុវត្ត​លើ​ផែន​ការ​នៅ​ថ្ងៃ​ទី​២ វិច្ឆិកា នៅ​ក្នុង​សាលាស្រុក​សំបូរ ខណៈ​គម្រោង​នេះ​ត្រូវ​បាន​ក្រុម​មន្ត្រី​របស់​អង្គ ការ​ជា​ដៃគូ​គាំទ្រ​មាន​ដូច​ជា​អង្គការ​ឆាល​ហ្វា​ន់ និង​អង្គការ​កា​ហ្វ​ដុក បាន​អះអាង​ថា ធ្លាប់​បាន ទទួល​ជោគជ័យ​ខ្ពស់ គួរ​ឲ្យ​កត់សម្គាល់ ក្រោយ​ពី​ធ្លាប់​បាន​អនុវត្ត​នៅ​តាម​បណ្តា​សាលា​បឋម សិក្សា​ជា​គោលដៅ​មួយ​ចំនួន​នៅ​ស្រុក​ចិត្រ​បុរី នា​ឆ្នាំ​កន្លង​មក​។ នេះ​ជា​គំរោង​ទី​២ ដែល និង​ត្រូវ​ចាប់ផ្តើម​បើក​ដំណើរ​ការ​ជាមួយ​និង​សាលា​គោលដៅ​ចំនួន​៧​កន្លែង ក្នុង​កំរិត បឋម​សិក្សា​នៅ​ស្រុក​សំបូរ​។

អនុប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា លោក ឃី ម៉េ​ង បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា គម្រោង «​ងាយស្រួល​រៀន​» ដែល​នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ដំណើរការ​ទៅ​លើ​សាលា​ជា​គោល​ដោ​ទាំង​៧​កន្លែង ក្នុង​កំរិត​បឋម​សិក្សា​នៅ​ស្រុក​សំបូរ​នេះ គឺ​ផ្តោត​សំខាន់​មាន​ដូច​ជា​ការ​ជម្រុញ​ឲ្យ​កុមារ បាន​ចូល​រៀន​ឲ្យ​បាន​គ្រប់​គ្នា​ទាំង​កុមារ​មាន​ជីវភាព​ក្រីក្រ និង​កុមារ​ងាយ​រង​គ្រោះ​ដោយ​ពិការ​។ ជាង​នេះ​ទៅ​ទៀត រាល់​ការ​ចូល​រៀន​របស់​កុមារ​គឺ​ត្រូវ​ទទួល​បាន​នូវ​គុណភាព​សិក្សា​យ៉ាង​ពិត ប្រាកដ ដូច​ជា​ការ​អាន ការ​ស្តាប់ និង​ការ​សរសេរ​ជាដើម​។

លោក​អនុប្រធាន​មន្ទីរ​រូប​នេះ​បាន​បញ្ជាក់​ថា ដោយសារ​កត្តា​ជីវភាព និង​ការ​ខ្វះខាត សាលារៀន ជា​បញ្ហា​មួយ​ដែល​ជម្រុញ​ឲ្យ​កុមារ រស់នៅ​តាម​តំបន់​ដាច់​ស្រយាល​នៃ​ស្រុក​សំបួរ​នេះ បាន​សម្រេច​បោះបង់​ចោលការ​សិក្សា​ទាំង​នៅ​ក្មេងខ្ចី​។ កត្តា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ ធ្ង​រ ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា​។

លោក​ថា ប្រសិនបើ​គម្រោង «​ងាយស្រួល​រៀន​» នេះ​ចាប់ផ្តើម​ដំណើរ គឺ​នឹង​អាច​ធ្វើ​ឲ្យ​កុមារ ទទួល​បានការ​សិក្សា​ប្រកបដោយ​គុណភាព ហើយ​តួរ​លេខ​នៃ​ការ​បោះបង់​ការ​សិក្សា​របស់ សិស្ស​ក៏​នឹង​មានការ​ធ្លាក់​ចុះ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ