ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែក​! ស្រី​ស្រស់​អះអាង​ថា រួម​ភេទ​ជាមួយ​ខ្មោច នឹង​គ្រោង​រៀប​ការ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​ធ្លាប់​និយាយ​ថា​នាង​បាន​រួម​ភេទ​ជាមួយនឹង​ព្រលឹង​ខ្មោច ពេល​នេះ​នាង​រកបាន​គូសង្សារ​ថ្មី​មួយទៀត ដែល​នៅ​តែ​ជា​ព្រលឹង​ខ្មោច ហើយ​បាន​ភ្ជាប់ពាក្យ​ជាមួយ​គ្នា​រួចរាល់​ហើយ​។ Amethyst…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​ធ្លាប់​និយាយ​ថា​នាង​បាន​រួម​ភេទ​ជាមួយនឹង​ព្រលឹង​ខ្មោច ពេល​នេះ​នាង​រកបាន​គូសង្សារ​ថ្មី​មួយទៀត ដែល​នៅ​តែ​ជា​ព្រលឹង​ខ្មោច ហើយ​បាន​ភ្ជាប់ពាក្យ​ជាមួយ​គ្នា​រួចរាល់​ហើយ​។

Amethyst Realm ធ្លាប់​ប្រាប់​ថា នាង​បាន​ចូល​ក្លិប​ជាមួយនឹង​ព្រលឹង​ខ្មោច ហើយ​ចង់​មានកូន​ជាមួយនឹង​ខ្មោច​។ ស្ត្រី​អាយុ​៣០​ឆ្នាំ​រូប​នេះ គ្រោង​នឹង​រៀប​ការ​ជាមួយនឹង​គូ​ស្នេហ៍​គ្មាន​រូប​កាយ ក្រោយ​ពេល​គេ​បាន​សុំ​នាង​រៀប​ការ​នៅ Somerset​។

នាង​បាន​ប្រាប់​ព័ត៌មាន The Sun ថា​៖ «​ពួក​យើង​គឺជា​គូស្នេហ៍​នឹង​គ្នា ហើយ​ពួក​យើង​នឹង​មិន​ផ្លាស់​ប្តូរ​ឡើយ​»​។ នាង​បន្ត​ថា នាង​ធ្លាប់​រួម​ភេទ​ជាមួយនឹង​ព្រលឹង​ខ្មោច​ជា​ច្រើន​នាក់​រួច​មក​ហើយ តែ​ទើបបាន​ជួប​ជាមួយនឹង​ខ្មោច​ថ្មី​ម្នាក់​ទៀត នៅ​ពេល​ទៅ​អូស្ត្រាលី​កាល​ពីដើម​ឆ្នាំ​នេះ​។

ខ្មោច​នោះ​គ្មាន​ឈ្មោះ​ទេ ហើយ​ខាង​ស្រី​ក៏​មិន​ច្បាស់​ថា ខ្មោច​នោះ​ជា​ប្រុស​ឬ​ស្រី​ដែរ​។ នាង​ប្រាប់​ថា ភេទ​គឺ​មិន​សំខាន់​សម្រាប់​ខ្មោច​ទេ​។ ពេល​ខ្មោច​នោះ​សុំ​នាង​រៀប​ការ គេ​មិន​បាន​លុតជង្គង់​ឡើយ ដោយសារ​តែ​ខ្មោច​គ្មាន​ជង្គង់​។ នាង​គ្រាន់តែ​លឺ​សម្លេង​ចូល​តាម​ត្រចៀក​របស់​នាង​និយាយ​ថា​៖ «​តើ​អូន​នឹង​រៀប​ការ​ជាមួយនឹង​បង​ទេ?»

យើង​​គ្រប់​គ្នា​អាច​មាន​អារម្មណ៍​ថា នាង​មាន​បញ្ហា​មិន​ស្រួល​ហើយ បាន​ទៅ​ជា​បែប​នេះ​។ តែ​អ្វី​ដែល​កាន់តែ​លើស​នោះ គឺ​នាង​គ្រោង​នឹង​យក​កូន​ជាមួយនឹង​ព្រលឹង​ខ្មោច ដែល​ជា​អនាគត​ប្តី​របស់​នាង​៕ វីដេអូ​ដក​ស្រង់​ចេញពី ៖ This Morning

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ