ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​កោះ​ពេជ្រ ខណៈ​ចិន​១​ក្រុម ៖ «​តាម​រកមុខ​ប្រុស​ដែល​ដេក​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន​៣​នាក់​ក្នុង​ចំណោម​បក្ខពួក​៤​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ពួក​គេ​បាន​ជិះ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ស៊ី​ណា (SIENA) ពណ៌​ស នៅ​ក្នុង​ទីក្រុង​កោះ​ពេជ្រ ហើយ​បាន​ចុះ​ទៅ​ចាប់​វាយ​បុរស​ជន​រង​គ្រោះជា​ជាតិចិន​ម្នាក់ និង​ព្យាយាម​រុញ​ជន​រង​គ្រោះ​ចូល​ទៅ​ក្នុង​រថយន្ត​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន​៣​នាក់​ក្នុង​ចំណោម​បក្ខពួក​៤​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ពួក​គេ​បាន​ជិះ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ស៊ី​ណា (SIENA) ពណ៌​ស នៅ​ក្នុង​ទីក្រុង​កោះ​ពេជ្រ ហើយ​បាន​ចុះ​ទៅ​ចាប់​វាយ​បុរស​ជន​រង​គ្រោះជា​ជាតិចិន​ម្នាក់ និង​ព្យាយាម​រុញ​ជន​រង​គ្រោះ​ចូល​ទៅ​ក្នុង​រថយន្ត​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្នុង​ក្រុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ក្រុម​បុរស​ជា​ជនសង្ស័យ​ជនជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា​៤​នាក់ ដែល​ម្នាក់​ៗ​សុទ្ធតែ​មាន​មាឌធំ​ៗ​បាន​នាំ​គ្នា​ជិះ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ស៊ី​ណា (SIENA) ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AI-៥៤១៧ នៅ​ក្នុង​ទីក្រុង​កោះ​ពេជ្រ​។

លុះ​បន្តិច​ក្រោយមក ក៏​ស្រាប់តែ​ពួក​គេ​បាន​នាំ​គ្នា​ចុះ​ទៅ​ធ្វើ​សកម្មភាព​ចាប់​បុរស​រង​គ្រោះជា​ជនជាតិ​ចិន​ម្នាក់​ផ្សេង​ទៀត ក្នុង​បំណង​រុញ​ចូល​រថយន្ត​របស់​ពួក​គេ តែ​ជន​រង​គ្រោះ​មិន​ព្រម​ក៏​មានការ​រើបំរះ​រុញច្រាន​គ្នា​ទៅ​វិញ​ទៅ​មក បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ដល់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ និង​សន្តិសុខ​យាម​នៅ​កោះ​ពេជ្រ ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៣​នាក់ រួម​នឹង​រថយន្ត​មួយ​គ្រឿង​ខាងលើ​តែ​ម្តង ចំណែក
ឯ​បក្សពួក​ម្នាក់​ទៀត និង​ជន​រង​គ្រោះ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា បន្ទាប់​ពី​ឃាត់​ក្រុម​ជនសង្ស័យ​ជា​ជនជាតិ​រួច​ហើយ ក៏​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​ស្នាក់​ការ​សន្តិសុខ​កោះ​ពេជ្រ ។ តាម​រយៈ​បុរស​ជា​អ្នកបកប្រែ​បាន​បញ្ជាក់​ថា មូលហេតុ​ខាងលើ​គឺ​ដោយសារ​តែ​បុរស​ជនជាតិ​ចិន​ម្នាក់ ក្នុង​ចំណោម​គ្នា​៤​នាក់​នោះ កំពុង​តែ​ដើរ​ស្វែងរក​បុរស​ម្នាក់​ដែល​បាន​ដេក​ជាមួយនឹង​ប្រពន្ធ​ខ្លួន លុះ​ពេល​ប្រទះ​ឃើញ ទើប​នាំ​គ្នា​ចុះ​ទៅ​ចាប់​ដើម្បី​ធ្វើការ​សួរនាំ ក៏​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​បែប​នេះ​តែ​ម្តង​ទៅ ។ ក្រុម​ជនសង្ស័យ​បាន​អះអាង​ថា «​ចាប់​ច្រឡំ ហើយ​ក៏​ដោះ​លែង​បុរស​ជា​ជន​រង​គ្រោះ​នោះ​ឱ្យត្រឡប់​ទៅ​វិញ​ផង​ដែរ​»​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ កម្លាំង​សមត្ថកិច្ច​មិន​ទាន់​ដឹង​ពី​មូលហេតុ​អ្វី​អោយ​ច្បាស់លាស់​នៅឡើយ​ទេ ដោយ​សម្រេច​ចាប់​ឃាត់ខ្លួន​បុរស​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន​៣​នាក់ រួម​ទាំង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ស៊ី​ណា (SIENA) ប​ញ្ជួ​ន​បន្ត​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​ធ្វើការ​សាកសួរ​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ