ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ថា​ កង​ទាហាន​អាច​បា.ញ់​ពួក​អន្តោប្រវេសន៍

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ស្ដី​ពី​ពួក​អន្តោប្រវេសន៍ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ បាន​​អះអាង​នា​ថ្ងៃ​ទី​១ ​វិច្ឆិកា​ថា កង​ទាហាន​អាច​បាញ់​លើ​ពួក​អន្តោ​ប្រវេសន៍ ដែល​ប៉ុនប៉ង​ចូល​ដោយ​ខុសច្បាប់​ក្នុង​សហរដ្ឋអាមេរិក ប្រសិនបើ​ពួក​គេ​គប់​ដុំ​ថ្ម​ដាក់​។…

សហរដ្ឋអាមេរិក ៖ ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ស្ដី​ពី​ពួក​អន្តោប្រវេសន៍ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ បាន​​អះអាង​នា​ថ្ងៃ​ទី​១ ​វិច្ឆិកា​ថា កង​ទាហាន​អាច​បាញ់​លើ​ពួក​អន្តោ​ប្រវេសន៍ ដែល​ប៉ុនប៉ង​ចូល​ដោយ​ខុសច្បាប់​ក្នុង​សហរដ្ឋអាមេរិក ប្រសិនបើ​ពួក​គេ​គប់​ដុំ​ថ្ម​ដាក់​។

លោក​ត្រាំ​ថ្លែង​នៅ​សេត​វិមាន​ថា ប្រសិនបើ​ពួក​គេ​គប់​ដុំ​ថ្ម​មក​លើ​កងទ័ព​យើង នោះ​កង​ទាហាន​យើង​នឹង​តបត​វិញ​។​មុន​នេះ​លោក​ប្រកាស​ពី​ការ​បញ្ជូនទាហាន​រហូត​ដល់​១៥.០០០​នាក់ មក​ដាក់​ពង្រាយ​នៅ​ព្រំដែន​ជាមួយ​ម៉ិក​ស៊ិ​ក​ទប់​ពួក​អន្តោប្រវេសន៍​។

ខណៈ​ដែល​ពួក​អន្តោប្រវេសន៍​អា​មេ​រិ​ក​កណ្ដាល​ច្រើន​ពាន់​នាក់ បច្ចុប្បន្ន​កំពុង​តែ​លើកគ្នា​ឆ្ពោះ​មក​កាន់​សហរដ្ឋអាមេរិក លោក​ត្រាំ​រំឭក​ថា​ពួក​នោះ​មួយ​ចំនួន​បាន​គប់​ដុំ​ថ្ម​ដាក់​កង​កម្លាំង​ប៉ូលិស​មិ​ុ​ក​សិ​ុ​ក ពេល​ឆ្លងកាត់​ព្រំដែន​រវាង​ហ្គា​តេ​ម៉ា​ឡា​និង​ម៉ិក​ស៊ិ​ក​។​លោក​ថា​ខ្ញុំ​បាន​ប្រាប់​ទៅ​កង​ទាហាន​ឲ្យ​ចាត់​ទុក​ដុំ​ថ្ម​មួយ ដូច​កាំភ្លើង​មួយ​ដើម​ដែរ​។​ប្រសិនបើ​ពួក​គេ​គប់​ដុំ​ថ្ម ដូច​ពួក​គេ​ធ្វើ​លើ​ប៉ូលិស​និង​កងទ័ព​ម៉ិក​ស៊ិ​ក ខ្ញុំ​ថា​ចូរ​ចាត់​ទុក​ដុំថ្ម​ដូច​កាំភ្លើង​មួយ​ដើម​។

ប៉ុន្មាន​ថ្ងៃមុន​ការ​បោះ​ឆ្នោត​សភា​ថ្ងៃ​ទី​៦ ​វិច្ឆិកា លោក​ដូ​ណា​ល់​ត្រាំ បាន​បង្កើន​ការ​ប្រកាស​ក្នុង​បំណង​ទាក់ទាញ​ពួក​អ្នកបោះឆ្នោត ពិសេស​ផ្ដោត​លើ​ប្រធានបទ​អន្តោ​ប្រវេសន៍​។ ​លោក​ពោល​ថា នោះ​ជា​ការ​លុកលុយ​មួយ និង​ប្រកាស​ថា​លោក​នឹង​ចុះ​ហត្ថ​លេខា​នា​ស​ប្ដា​ហ៍​ខាង​មុខ​លើ​ក្រឹ​ត្យ​មួយ​អំពី​រឿង​នេះ តែ​លោក​មិន​បញ្ជាក់​ច្រើន​ជាង​នេះ​ឡើយ​។​

លោក​និយាយ​ម្យ៉ាងទៀត​ថា សហរដ្ឋអាមេរិក​នឹង​មិន​ទទួល​សំណើសុំ​សិទ្ធិ​ជ្រកកោន ពី​សំណាក់​មនុស្ស​ណា​ម្នាក់​ដែល​ពុំ​ធ្វើ​ដំណើរ​កាត់​តាម​ព្រំដែន​ផ្លូវការ​ឡើយ​។​ ពួក​អន្តោ​ប្រវេសន៍​ដែល​ឃាត់ខ្លួន​នៅ​ព្រំដែន នឹង​យក​ទៅ​ដាក់​ក្នុង​ជំរំ​នានា ដែល​កសាង​ជា​តង់​ ឬ​ទៅ​កាន់​ទីតាំង​ឯទៀត​ៗ រហូត​ដល់​ពួក​គេ​ត្រូវ​បណ្ដេញចេញ​ឬ​រង់ចាំ​ទាល់តែ​សំណើ​ពួក​គេ​ត្រូវ​បាន​អនុម័ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ