ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូត្រ ប៊ុ​ន​ធី និង​លី ភា ធានា​ស៊ីថៃ​ក្នុង​ជំនួប​លើ​សង្វៀនស្អែក​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​សៅរ៍​ទី​៣ វិច្ឆិកា ឆ្នាំ​២០១៨ សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​បើក​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ រវាង​កីឡាករ​កម្ពុជា និង ថៃ…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​សៅរ៍​ទី​៣ វិច្ឆិកា ឆ្នាំ​២០១៨ សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​បើក​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ រវាង​កីឡាករ​កម្ពុជា និង ថៃ ដែល​សុទ្ធ​តែ​ជា​ជើង​ខ្លាំង​និង​ល្អ​ៗ អម​ដោយ​ជំនឿ​ចិត្ត​ខ្ពស់​ក្នុង​ការ​យកឈ្នះ​គូប្រកួត​ជា​ពិសេស​​កីឡាករ​កម្ពុជា​សូត្រ ប៊ុ​ន​ធី និង​លី ភា ដែល​ជា​សមាសភាព​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​។

កីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ​ត្រូវ​គេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​ក្នុង​ការ​ប្រកួត​ជាមួយ​កីឡាករ​ក្នុងស្រុក នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​បរទេស​២​រូប​នៅ​លើ​សង្វៀន​អន្តរជាតិ​នា​រសៀល​នោះ ដោយ​ពួក​គេ​ម្នាក់​ៗ​នឹង​ឡើង​ប្រកួត​គ្នា​ជា​លក្ខណៈ​មិត្តភាព ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​២​រូប​ដែល​មានឈ្មោះ​ឡើង​ប្រកួត​មិត្តភាព​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នោះ កីឡាករ សូត្រ ប៊ុ​ន​ធី គឺជា​ជើង​ខ្លាំង​ម្នាក់​ដែល​លោក​រំពឹង​ខ្ពស់​នោះ​ផង ដោយសារ​តែ​គេ​ទើប​ផ្ដួល​កីឡាករ​ជើង​ខ្លាំង​ថៃ​មួយ​ចំនួន​រួច​មក​ហើយ ទើប​ដាក់​ឱ្យ​ប្រកួត​។

បើ​ទោះជា​គេ​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ល្អ​សម្រាប់​ការ​ប្រកួត​លើក​នេះ តែ​ម្នាក់​ៗ​នៅ​តែ​មាន​ទំនុកចិត្ត​ចំពោះ​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​រូប​នេះ​ភាគច្រើន ។ គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Phat Chhayakphum ក្នុង​នាម​ជា​គូ​រង​ឯក​សម្រាប់​ប្រដាល់​អន្តរ​ជាតិ​នៅ​រសៀល​ថ្ងៃ​សៅរ៍​ស្អែក ដោយ​ជំនួប​រវាង​ពួក​គេ​ក៏​ជា​រឿង​សំខាន់​ផង​ដែរ ខណៈ​​ដែល​អ្នក​ណា​ឈ្នះ គឺ​ក្រៅពី​បាន​មុខមាត់ និង​ទឹកប្រាក់​តម្លៃ​ខ្លួន​ក្នុង​នាម​ជា​អ្នក​ឈ្នះ ក៏​បាន​ទទួល​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​ជាង​មុន​ច្រើន​ដង ។ ផ្ទុយ​ទៅ​វិញ បើ​ចាញ់​ការ​ប្រកួត គឺ​មិន​ខុស​ពី​ត្រូវ​បាក់មុខ និង​មានការ​រិះគន់​ពី​អ្នកគាំទ្រ​នោះ​ទេ ។

កីឡាករ សូត្រ ប៊ុ​ន​ធី លោក​នៅ​តែ​យល់​ឃើញ​ថា នឹង​ធ្វើ​ឱ្យ​កក្រើក​សង្វៀន​ប្រដាល់​អន្តរ​ជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នា​រសៀល​នោះ បើ​ទោះ​ការ​ប្រដាល់​លើ​សង្វៀន​អន្តរ​ជាតិ​នា​ពេល​ចុង​ក្រោយ កីឡាករ​រូប​នេះ​ត្រូវ​គេ​កត់​សម្គាល់ថា ជួន​ក៏​មាន​លទ្ធផល​ល្អ ជួន​ក៏​មិនល្អ​ភាគច្រើន​។

លោក​ជឿជាក់​ថា កីឡាករ​រូប​នេះ​នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​នា​ពេល​កន្លង​មក ហើយនឹង​មិន​ប្រកាន់​លាក់​ដៃ​ធ្វើ​ឱ្យ​មានការ​រិះគន់​ណាមួយ​កើតឡើង​នោះ​ទេ ទើប​លោក​យល់​ថា ជំនួប​រវាង សូត្រ ប៊ុ​ន​ធី ជា​មួយ​កីឡាករ​ថៃ​ជា​ដៃគូ​នឹង​មិនធម្មតា​សម្រាប់​ការ​ប្រកួត​ទាំងមូល ។

លោក​ថា កីឡាករ​កម្ពុជា​រូប​នេះ​មាន​សមត្ថភាព​ខ្ពស់ ទើប​លោក​យល់​ថា​គេ​អាច​យក​ឈ្នះ​ការ​ប្រកួត​នេះ​បាន ថ្វី​ដ្បិត​មានការ​ប៉ាន់​ស្មានថា លទ្ធផល​ដែល​លោក​ដណ្ដើម​បាន​អាច​នឹង​តឹង​ខ្លាំង​ក្តី ។ កីឡា​ករ​កម្ពុជា​លោក​ថា​ធ្លាប់​ប្រកួត​១១២​លើក ឈ្នះ​៨៨​លើក ចាញ់​២០​លើក និង​ស្មើ​៤​លើក ក្នុង​ពេល​កីឡាករ​ថៃ ធ្លាប់​ប្រកួត​បាន​៨៨​លើក ឈ្នះ​៧០​លើក និង ចាញ់​១៧​លើក។

សម្រាប់​កីឡាករ​ជើង​ខ្លាំង លី ភា គេ​ក៏​ត្រូវ​គណៈកម្មការ​ផ្គូផ្គង​ឱ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡា​ករ​ថៃ Phet Ngam ក្នុង​នាម​ជា​គូ​ឯក​ផង​ដែរ​។ លោក​ថា ការ​ប្រកួត​របស់​ពួក​គេ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ​ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​ក៏​រាង​ធ្លាក់ដៃ​ជាង​មុន ។ លោក​ថា​កីឡាករ​ថៃ ជា​ដៃគូ​គេ​គឺជា​ជើង​ខ្លាំង​ម្នាក់ តែ​គេ​មិន​ទាន់​ប្រាកដ​ដូច​គ្នា​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កម្ពុជា​នោះ​ដែរ ដោយ​សារ​តែ​បទ​ពិសោធន៍​នៅ​ស្ទើរ​មិន​ទាន់​ខ្លាំង ។ កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​ផ្លូវការ​បាន​៦៨​លើក ឈ្នះ​៥៦​លើក ចាញ់​១២​លើក និង​មិន​ធ្លាប់​ស្មើ ខណៈ​ដែល​កីឡាករ​ថៃ ធ្លាប់​ប្រកួត​បាន​៨៦​លើក ឈ្នះ​៧៤​លើក និង​ចាញ់​១២​លើក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ