ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើសកម្មភាពច្រើន​លើករួចមកហើយ លើកនេះគេចមិន​ផុត​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​២​នាក់​ដែល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​៥​លើក​មក​ហើយ​ទើប​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា​ឆ្នាំ​២០១៨​។ ជនសង្ស័យ​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ ស៊ឹ​ម សឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​២​នាក់​ដែល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​៥​លើក​មក​ហើយ​ទើប​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា​ឆ្នាំ​២០១៨​។

ជនសង្ស័យ​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ ស៊ឹ​ម សឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ គឹ​ម ឆាង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ។ ជនសង្ស័យ​ទាំង​២​នាក់​ស្នាក់​នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

ចំណែក​ជន​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ រស្មី វុ​ធ​ម៉ា​នី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​ម្នាក់​ឈ្មោះ ទូច ពិន​
កុ​សល្យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែ​ត ។​

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​ ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​បាន​ប្តឹង​ជនសង្ស័យ​២​នាក់​ដែល​ម្នាក់​ជា​អ្នក​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង និង​ម្នាក់​ទៀត​ជា​អ្នក​ទទួល​ទិញ​ផល​ចោរ​កម្ម ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ នៅ​ភូមិ​ក្បាលស្ពាន​ពីរ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា កម្លាំង​ជំនាញ​ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​បាន​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​សង្ស័យ​២​នាក់ ក្នុង​នោះ​ជនសង្ស័យ​ម្នាក់​ជា​អ្នក​ធ្វើ​សកម្មភាព​លួច​ម៉ូតូ រីឯ​ម្នាក់​ទៀត​ជា​អ្នក​ទទួល​ទិញ​ផល​ចោ​កម្ម ព្រមទាំង​ដកហូត​ម៉ូតូ​១​គ្រឿង​ កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨ នៅ​ភូមិ​ក្បាលស្ពាន​ពីរ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​តាម​ពាក្យបណ្តឹង​ដែល​ចោទប្រកាន់​ម្នាក់​ពី​បទ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​និង​ម្នាក់​ទៀត​ទទួល​ទិញ​ផល​ចោរកម្ម​ដោយ​យោង​តាម​ចម្លើយ​សារភាព​គឺ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បាន​៥​គ្រឿង​ហើយ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ