ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់ពីធ្វើការ​ស្រាវជ្រាវ សមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យ៤នាក់​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ប្រើប្រាស់​គ្រឿងញៀន​ត្រូវ​បាន​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ជនសង្ស័យ​៤​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ បូ អូន​តូច ភេទ​ប្រុស…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ប្រើប្រាស់​គ្រឿងញៀន​ត្រូវ​បាន​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

ជនសង្ស័យ​៤​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ បូ អូន​តូច ភេទ​ប្រុស អាយុ​២២​ឆ្នាំ ២-​ឈ្មោះ ម៉ែ​ត ភា​រុន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ៣-​ឈ្មោះ ទ្រី វ​ណ្ណា ហៅ​ប៉ាវ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ៤-​ឈ្មោះ ប៉ាន់ សុ​ភ័​ក្រ ហៅ​ស្វិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនសង្ស័យ​ស្នាក់​នៅ​ភូមិ​ពីរ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។

លោករ​វ​សេនីយ៍​ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​គឺ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ធ្វើការ​ស្រាវជ្រាវ​ ហើយ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ និង​ដកហូត​មាន​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន និង​កាំបិត​១ ជំ​ពាម​កៅស៊ូ​១​ដែល​ធ្វើការ​បង្ក្រាប​កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ពីរ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរ​ច​អាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ថា ដោយ​មានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ ហើយ​បាន​ដាក់​វិធានការ​បង្ក្រាប​បទ​ល្មើ​ល​គ្រឿងញៀន​ត្រូវ​លុប​បំបាត់​ដើម្បី​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ