ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍សុខភាពច្រើនយ៉ាងរបស់ផ្លែកន្ទឹម

13 ឆ្នាំ មុន

ផ្លែក​ន្ទឹម​​ក្រៅ​ពី​មាន​រស់​ជាតិ​ផ្អែម និង​ពណ៌​ ស​ម្បុរ​មើល​ទៅ​គួរ​ឱ្យ​ចង់​ទទួល​ទាន​វា​​​ក៏​នៅ​ផ្តល់​​អត្ថ​ប្រយោជ​ន៍​ផ្នែក​សុខ​ភាព​ច្រើន​យ៉ាង​ដល់​​មនុស្ស ដែល​ចូល​ចិត្ត​ទទួល​ទាន​វា​ថែម​ទៀត​​។​​ យោង​តាម​​​បណ្តា​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាក​ល​វិទ្យា​​​ល័យ​អេ​ឌីន​បឺក (University​ o​​f Edin​bur gh)​ជឿ​ជាក់​ថា ទឹក​ផ្លែក​ន្ទឹម​អាច​ជួយ​បន្ថយ​​បរិ​មា​ណ​អាស៊ីត​ ខ្លាញ់​នៅ​ក្នុង​ឈាម ​ដែល​​ត្រូវ​​គេ​ស្គាល់​​ឈ្មោះ​​ថា​ជា​​ប្រភេទ​​អាស៊ីត​​ខ្លាញ់​​Nonesterified​ ឬ NEFA។ លើស​ពី​នេះ​​ទៀត​​វា​​ក៏​​អាច​​ជួយ​កំចាត់​ខ្លាញ់​ដែល​នៅ​ជុំ​វិញ​​ចង្កេះ​ និង​ពោះ​ផង​ដែរ​។ ​បន្ទាប់​ពី​ការ​ពិសោធន៍​រយៈ​ពេល​មួយ​ខែ​ អ្នក​ស្ម័គ្រ​ចិត្ត​ដែល​បាន​ផឹក​ទឹក​ផ្លែកន្ទឹម​១​ដប​ជា​​រៀង​រាល់​ថ្ងៃ ត្រូវ​គេ​សង្កេត​ឃើញ​ថា មាន​ការ កកើត​កោសិកា​ខ្លាញ់​នៅ​ជុំវិញ​ពោះ​របស់​ពួក​គេ តិច​តួច​។ ក្រៅ​ពី​នេះ សម្ពាធ​ឈាម​របស់​ពួក​គេ​​ក៏​ធ្លាក់​ចុះ ដែល​ជា​ហេតុ​ជួយ​កាត់​បន្ថយ​ការ​កើត​​ជម្ងឺ​បេះ​ដូង ជំងឺ​ស្ត្រូក​ និង​ជំ​ងឺ​​តម្រង​នោម។
តាម​ការ​សិក្សា​លើ​មនុស្ស និង​សត្វ​ពី​មុន​មក​​បាន​បង្ហាញ​ថា ​កំរិត​NEFA​ខ្ពស់​ជាប់​ពាក់​ព័ន្ធ​​ទៅ​​នឹង​បរិមាណ​ខ្លាញ់​យ៉ាង​ច្រើន​នៅ​ជុំវិញ​ពោះ​គឺ​ ប្រៀប​ដូច​ជា​ការ​ជួយ​បង្កើន​ឱ្យ​កើត​ជំងឺ​​បេះ​ដូង និង​ទឹក​នោម​ផ្អែម​ប្រភេទ​២​។

ផ្លែកន្ទឹមក្រៅពីមានរស់ជាតិផ្អែម និងពណ៌​  ស​ម្បុរមើលទៅគួរឱ្យចង់ទទួលទាន វាក៏នៅផ្តល់​អត្ថប្រយោជន៍ផ្នែកសុខភាពច្រើនយ៉ាងដល់​មនុស្ស ដែលចូលចិត្តទទួលទានវាថែមទៀត​។​ យោងតាម​​បណ្តាអ្នកស្រាវជ្រាវមកពីសាកល​វិទ្យា​​ល័យអេឌីនបឺក (University of Edin​bur gh)ជឿជាក់ថា ទឹកផ្លែកន្ទឹមអាចជួយបន្ថយ​បរិ​មាណអាស៊ីត ខ្លាញ់នៅក្នុងឈាម ​ដែល​ត្រូវ​គេស្គាល់​ឈ្មោះ​ថាជា​ប្រភេទ​អាស៊ីត​ខ្លាញ់​Nonesterified​ ឬ NEFA។ លើសពីនេះ​ទៀត​វា​ក៏​អាច​ជួយកំចាត់ខ្លាញ់ដែលនៅជុំវិញ​ចង្កេះ​ និងពោះផងដែរ។ បន្ទាប់ពីការពិសោធន៍រយៈពេលមួយខែ អ្នកស្ម័គ្រចិត្តដែលបានផឹកទឹកផ្លែកន្ទឹម១ដបជា​រៀងរាល់ថ្ងៃ ត្រូវគេសង្កេតឃើញថា មានការ កកើតកោសិកាខ្លាញ់នៅជុំវិញពោះរបស់ពួកគេ តិចតួច។ ក្រៅពីនេះ សម្ពាធឈាមរបស់ពួកគេ​ក៏ធ្លាក់ចុះ ដែលជាហេតុជួយកាត់បន្ថយការកើត​ជម្ងឺបេះដូង ជំងឺស្ត្រូក​ និងជំងឺ​តម្រងនោម។
តាមការសិក្សាលើមនុស្ស និងសត្វពីមុនមក​បានបង្ហាញថា ​កំរិត​NEFAខ្ពស់ជាប់ពាក់ព័ន្ធ​ទៅ​នឹងបរិមាណខ្លាញ់យ៉ាងច្រើននៅជុំវិញពោះគឺ​ប្រៀបដូចជាការជួយបង្កើនឱ្យកើតជំងឺ​បេះដូង និងទឹកនោមផ្អែមប្រភេទ២។

នៅក្នុងការពិសោធន៍បុរស-ស្ត្រី២៤នាក់​ ត្រូវ​គេឱ្យ​ផឹកទឹកផ្លែកន្ទឹម១ដប​ដែលមានចំណុះ​៥០០មីល្លីលីត្រជារៀងរាល់ថ្ងៃ​ រយៈពេល៤​សប្តាហ៍ ។​ ជាលទ្ធផល បណ្តាអ្នកស្រាវជ្រាវបាន​រកឃើញថា អ្នកស្ម័គ្រចិត្តជិតពាក់កណ្តាលមាន​ការថយចុះកំរិតNEFAយ៉ាងច្រើន។ ពួកអ្នក​ស្រាវជ្រាវជឿថា ដោយហេតុនេះអ្នកស្ម័គ្រចិត្ត​ធ្វើពិសោធន៍នឹងមានផ្ទុកបរិមាណខ្លាញ់តិច​តួច​នៅជុំវិញចង្កេះ និងពោះរបស់គេ។ លើសពីនេះ​ទៀត អ្នកស្ម័គ្រចិត្តបុរស​-ស្ត្រី​ជាង៩០%មាន​សម្ពាធឈាមចុះទាប។ វេជ្ជបណ្ឌិតEmad Aldujaili និងវេជ្ជបណ្ឌិត Catherine Tsang ដែលជាអ្នកដឹកនាំស្រាវជ្រាវ នៅសាកលវិទ្យាល័យEdinburgh University បាននិយាយថា ​ពេលនេះ​គឺអស់ចម្ងល់ហើយ​។ ​ទឹកផ្លែ​កន្ទឹមពិតជាមានផលប្រយោជន៍ជួយ​បន្ថយ​ឱកាសនៃការកើតជំងឺ​បេះដូងមែន​។ សូមរំលឹកថាការសិក្សាកាល​ពីលើកមុន ក៏បាន​​បង្ហាញដែរថា ទឹកផ្លែកន្ទឹមមានលទ្ធភាព​ជួយ​បង្កើនជីវិតសិច(Sex)បានទៀតផង ៕