ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​គ្រឿង​ពន្លះ​គ្នា​នៅ​ស្ថានីយ​ប្រេង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ព្រូស​មួយ​គ្រឿង​ពេល​បើក​ចេញពី​ស្តារ​ម៉ាត​វិញ ក៏​ត្រូវ​រថយន្ត​ឡង់​គ្រី​ស័​រ​រថយន្តរ​យ៉ែ​ថយក្រោយ​ចេញពី​ចាក់​សាំង​ជ្រុល​ទៅ​បុក​បណ្តាល​អោយ​រង​ការ​ខូចខាត​ទាំង​សង្ខាង តែ​សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស ។ ក្នុង​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​២៥​នាទី​យប់​ថ្ងៃ​ទី​១ ខែ វិច្ឆិកា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ព្រូស​មួយ​គ្រឿង​ពេល​បើក​ចេញពី​ស្តារ​ម៉ាត​វិញ ក៏​ត្រូវ​រថយន្ត​ឡង់​គ្រី​ស័​រ​រថយន្តរ​យ៉ែ​ថយក្រោយ​ចេញពី​ចាក់​សាំង​ជ្រុល​ទៅ​បុក​បណ្តាល​អោយ​រង​ការ​ខូចខាត​ទាំង​សង្ខាង តែ​សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស ។

ក្នុង​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​២៥​នាទី​យប់​ថ្ងៃ​ទី​១ ខែ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ កាល់​តិច ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AU-៤០៤៣ ចេញពី ស្តារ​ម៉ាត ក្នុង​បរិវេណ​ស្ថាន​នី​យ​ប្រេងឥន្ធនៈ​កាល់​តិច ក្រឡឹង​មួយ​ជុំ​ក្នុង​គោលបំណង​ឡើង​ទៅ​ផ្លូវ​ព្រះ​មុនី​វង្ស ។

លុះ​មក​ដល់​ចំនុច​កើតហេតុ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​បាន​បើករថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២K-៥៥៧៧ រ​យ៉ែ​ថយក្រោយ ចេញពី​ចាក់​សាំង​វិញ ក៍​ជ្រុល​ទៅ​បុក​រថយន្ត​ព្រUស បណ្តាល​អោយ​រថយន្ត​ម៉ាក​ព្រូស​រង​ការ​ខូចខាត​ឆ្កូត​ថ្នាំ និង​ក្រពឹត​ទ្វារ​ក្រោយ​ចំហៀង​ខាងស្តាំ ចំណែក​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រវិ​ញ រង​ការ​ខូចខាត​ឆ្កូត​ថ្នាំ​គូទ​ក្រោយ និង​បែក​ស្តុ​ប ។

ភ្លាម​ៗ​នោះ​ដែរ ភាគី​ទាំង​សង្ខាង​អត់​មាន​រង​របួស​នោះ​ទេ ក៏​បាន​ចុះ​ពីលើ​រថយន្ត​មក​ប្រកែក​គ្នា​យក​ត្រូវ និង​ទាមទារ​សំណង​រៀង​ៗ​ខ្លួន​រហូត​ផ្អើល​ដល់​ប៉ូលិស​មូលដ្ឋាន​និង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ចុះ​ទៅ​ជួយ​សម្របសម្រួល ។

ក្រោយ​ពេល​កើតហេតុ ភាគី​ទាំង​សង្ខាងបាន​សុខ​ចិត្ត​ស្មើគ្នារួចមក​ ក៏​​យក​រថយន្ត​ទៅ​ជួស​ជួល​រៀង​ៗ​ខ្លួន​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ