ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គ្រោង​បញ្ជូន​កម្លាំង​មួក​ខៀវ​វិស្វកម្ម​ចំនួន​២១៦​នាក់ ស្រី​១០​នាក់ ទៅ​អាហ្វ្រិក​កណ្តាល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​វិស្វកម្ម​យោធា​ចំនួន​២១៦​នាក់ ស្រី​១០​នាក់ នឹង​ត្រូវ​បញ្ជូន​ចេញ​ទៅ​បំពេញបេសកកម្ម​ដើម្បី​រក្សា​សន្តិភាព​របស់ UN នៅ​សាលា​ធារ​ណ​រដ្ឋ​អា​ហ្វ្រិ​ច​កណ្តាល នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ កម្លាំង​វិស្វកម្ម​យោធា​ចំនួន​២១៦​នាក់ ស្រី​១០​នាក់ នឹង​ត្រូវ​បញ្ជូន​ចេញ​ទៅ​បំពេញបេសកកម្ម​ដើម្បី​រក្សា​សន្តិភាព​របស់ UN នៅ​សាលា​ធារ​ណ​រដ្ឋ​អា​ហ្វ្រិ​ច​កណ្តាល នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​ហើយនឹង​ត្រូវ​ជំនួស​កម្លាំង​២១៦​នាក់ ស្រី​១៤​នាក់ និង​កម្លាំង​អាវុធ​៧៣​នាក់ ស្រី​៩​នាក់ ដែល​បាន​បញ្ចប់​បេសកកម្ម​វិល​មក​ប្រទេស​កម្ពុជា​វិញ ។ ពិធី​នេះ​ជូន​ដំណើរ និង​ទទួល​កម្លាំង​មាតុភូមិ​វត្ត​ន៍​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​សម្តេច​ពិន័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ។

ក្រសួងការពារជាតិ​បាន​លើក​ឡើង​ថា យោង​តាម​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) និង​ក្រសួងការពារជាតិ​នឹង​បញ្ជូន​កម្លាំង​កង​វិស្វកម្ម​លេខ​៥៩៤ ចំនួន​២១៦​នាក់ ក្នុង​នោះ​រួម​ទាំង​នារី​ចំនួន​១០​នាក់ ទៅ​ចូលរួម​រក្សា​សន្តិភាព អ​.​ស​.​ប នៅ​សាធារណរដ្ឋ​អា​ហ្វ្រិ​ច​កណ្តាល ពិធី​ជូន​ដំណើរ​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍ ប៉ុ​ល សា​រឿ​ន ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេសរ​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​មូលដ្ឋាន​កងទ័ពអាកាស​ពោធិ៍​ចិន​តុង ។

ក្រសួងការពារជាតិ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨ ទៀត​ថា​កង​វិស្វកម្ម​លេខ​៥៩៤​គឺជា​កង​វិស្វកម្ម​លើក​ទី​៥​ហើយ​ដែល​បាន​បញ្ជូន​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព អ​.​ស​.​ប នៅ​សាធារណរដ្ឋ​អា​ហ្វ្រិ​ច​កណ្តាល​ហើយ​កង​នេះ​នឹង​ត្រូវ​ប្តូរ​វេន​ជំនួស​កង​វិស្វកម្ម​លេខ​៩៥៤​ដែល​បាន​សម្រេច​ភារកិច្ច​ដោយ​ជោគជ័យ​ក្នុង​បេសកកម្ម អ​.​ស​.​ប អាណត្តិ​១​ឆ្នាំ​នៅ​សាធារណរដ្ឋ​អា​ហ្វ្រិ​ច​កណ្តាល ៕

កែសម្រួលដោយ