ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Apple លេង​មែនទែន​បើក​ការ​ស៊ើបអង្កេត​រោងចក្រ​នៅ​ចិន​លើ​បញ្ហា​ធំ​១

5 ឆ្នាំ មុន

ក្រុមហ៊ុន Apple កំពុង​តែ​បើក​ការ​ស៊ើប អង្កេត​រោងចក្រ​មួយ​នៅ​ប៉ែក​ខាង​និរតី​នៃ​ប្រទេស​ចិន បន្ទាប់​ពី​ក្រុម​សិទ្ធិ​ពលករ​មួយ​ក្រុម​បាន​និយាយ​ថា ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់ Apple បាន​ប្រើ​សិស្ស​ជា​ពលករ​ចាប់បង្ខំ​ឲ្យ​ធ្វើការ​ដូច​មនុស្ស​យន្ត ដើម្បី​ដំឡើង Apple…

ក្រុមហ៊ុន Apple កំពុង​តែ​បើក​ការ​ស៊ើប អង្កេត​រោងចក្រ​មួយ​នៅ​ប៉ែក​ខាង​និរតី​នៃ​ប្រទេស​ចិន បន្ទាប់​ពី​ក្រុម​សិទ្ធិ​ពលករ​មួយ​ក្រុម​បាន​និយាយ​ថា ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់ Apple បាន​ប្រើ​សិស្ស​ជា​ពលករ​ចាប់បង្ខំ​ឲ្យ​ធ្វើការ​ដូច​មនុស្ស​យន្ត ដើម្បី​ដំឡើង Apple Watch ។

យោង​តាម​ការ​ស៊ើបអង្កេត​របស់​អង្គការក្រៅរដ្ឋាភិបាល Students and Scholars Against Corporate Misbehavior (SACOM) បាន​ឲ្យ​ដឹង​ថា មនុស្ស​ជា​ច្រើន​ត្រូវ​បង្ខំចិត្ត​ធ្វើការ​ដើម្បី​ទទួល​បាន​សញ្ញាបត្រ​បណ្តុះបណ្តាល​ជំនាញ និង​ត្រូវ​ធ្វើការ​ពេល​យប់​ជាដើម ។

SACOM បាន​សម្ភាសន៍​សិស្ស​ចំនួន​២៨​នាក់​នៅ​រោងចក្រ​មួយ​នៅ​Chongqing ដោយ​ពួក​គេ​បាន​និយាយ​ថា ពួក​គេ​មិន​បាន​ស្ម័គ្រចិត្ត​ចូល​ធ្វើការ​នៅ​ទីនោះ​ទេ ។

SACOM បាន​ឲ្យ​ដឹង​ទៀត​ថា ពួក​គេ​ធ្វើការ​ក្រោម​ឈ្មោះ​ជា​អ្នក​ហាត់​ការ ដែល​កើត​មាន​ឡើង​ទូ​ទាំង​ប្រទេស​ចិន ខណៈ​ដែល​ក្រុមហ៊ុន​ផលិត​សហការ​ជាមួយនឹង​សាលា​បណ្តុះបណ្តាល​ជំនាញ ដើម្បី​បំពេញ​កង្វះ​ពលករ​ពេល​ដែល​ពួក​គេ​បង្កើន​ផលិតកម្ម ឬ​ជិត​ដល់​បុណ្យ​ណូអែល ។

សិស្ស​ម្នាក់​ដែល​សិក្សា​ជំនាញ e-commerce បាន​និយាយ​ថា ៖«​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា​របស់​ពួក​យើង នឹង​ត្រូវ​បាន​ដក​ទុក​ដោយ​សាលារៀន ប្រសិនបើ​ពួក​យើង​មិន​ព្រមទៅ​ធ្វើការ »​។

ការ​ហាត់​ការ​ក្នុង​វិស័យ​ផលិតកម្ម​ត្រូវ​បាន​អនុញ្ញាត​ដោយ​ច្បាប់​ការងារ​ប្រទេស​ចិន​ក្នុង​ករណី​មួយ​ចំនួន ប៉ុន្តែ SACOM បាន​ប្រទះ​ឃើញ​ថា ការងារ​ទាំងនោះ​មិន​ពាក់ព័ន្ធ​នឹង​ការ​សិក្សា​ទេ និង​បាន​ល្មើស​នឹង​ច្បាប់​ការងារ​មួយ​ចំនួន​របស់​ប្រទេស​ទៀត​ផង ។

រោងចក្រ​នៅ Chongqing ខាងលើ​ជា​របស់​ក្រុមហ៊ុន Quanta Computer ដែល​ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និក​តៃវ៉ាន់ ។

អ្នកនាំពាក្យ Wei Gu របស់ Apple បាន​ឲ្យ​ដឹង​ថា ៖« ពួក​យើង​កំពុង​តែ​ប្រញាប់​ស៊ើបអង្កេត​លើ​របាយការណ៍​ដែល​ឲ្យ​ដឹង​ថា សិស្ស​ដែល​ចូល​ថ្មី​កាលពី​ខែកញ្ញា​កំពុង​តែ​ធ្វើការ​លើស​ម៉ោង និង​ពេល​យប់ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ