ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងៗត្រឡប់ពីទិញនំវិញ…​រកប្អូនតូចអត់ឃើញ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កសិករ​២​នាក់​ប្តី​-ប្រពន្ធ​ ដោយ​មាន​រវល់​ត្រូវ​ចេញ​ទៅ​ច្រូតស្មៅ​ឲ្យ​គោ ក៏ទុក​កូន​តូច​ម្នាក់​ឲ្យ​នៅផ្ទះ​ជាមួយ​បងប្រុស​២​នាក់ ​។ លុះ​ពេល​ពួក​គេ​ដើរទៅ​ទិញ​នំ​ មិន​យក​ប្អូន​តូច​ទៅ​ជាមួយ ដោយ​ទុក​ចោល​នៅផ្ទះ​តែ​ម្នាក់ឯង ប្អូន​តូច​នោះ​ក៏​ដើរទៅ​ក្រោយ​ផ្ទះ​ធ្លាក់​ស្រះ​លង់ទឹក​ស្លាប់…

ខេត្តកំពង់ស្ពឺ ៖ កសិករ​២​នាក់​ប្តី​-ប្រពន្ធ​ ដោយ​មាន​រវល់​ត្រូវ​ចេញ​ទៅ​ច្រូតស្មៅ​ឲ្យ​គោ ក៏ទុក​កូន​តូច​ម្នាក់​ឲ្យ​នៅផ្ទះ​ជាមួយ​បងប្រុស​២​នាក់ ​។ លុះ​ពេល​ពួក​គេ​ដើរទៅ​ទិញ​នំ​ មិន​យក​ប្អូន​តូច​ទៅ​ជាមួយ ដោយ​ទុក​ចោល​នៅផ្ទះ​តែ​ម្នាក់ឯង ប្អូន​តូច​នោះ​ក៏​ដើរទៅ​ក្រោយ​ផ្ទះ​ធ្លាក់​ស្រះ​លង់ទឹក​ស្លាប់ ។

ហេតុការណ៍​អកុសល​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៤​ និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៩  តុលា កន្លង​ទៅ នៅ​ភូមិ​អូរ​អង្គំ ឃុំ​អម​លាំង ស្រុក​ភ្នំស្រួច ។ កុមារ​រង​គ្រោះ​ឈ្មោះ វិ​ន វ៉ា​ន់ ភេទ​ប្រុស អាយុ​១​ឆ្នាំ​៤​ខែ មាន​ឪពុក ឈ្មោះ សេង វិ​ន អាយុ​៣៨​ឆ្នាំ ម្តាយ​ឈ្មោះ សុខ រ៉ាប់ អាយុ​៣៨​ឆ្នាំ​ដូច​គ្នា ។

ប្រភព​ព័ត៌មាន​ពី​ឪពុក​ម្តាយ​ឲ្យ​ដឹង​ថា ដោយ​ពួក​គាត់​មាន​រវល់​ត្រូវ​ចេញ​ទៅ​វាល​ច្រូតស្មៅ​ឲ្យ​គោ ក៏​ទុក​កូន​តូច​ឲ្យ​នៅផ្ទះ​ជាមួយ​បងប្រុស​២​នាក់ គឺ​ឈ្មោះ សៀ​ក រឹត អាយុ​១៧​ឆ្នាំ និង​ឈ្មោះ សៀ​ក រិ​ន អាយុ​១៤​ឆ្នាំ ។
ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ​បងប្រុស​ទាំង​២​នាក់​ ទុក​ប្អូន​ឲ្យ​នៅផ្ទះ​ម្នាក់ឯង រួច​ពួក​គេរ​ត់ទៅ​ទិញ​នំ ។

លុះ​វិល​មក​វិញ​បាត់​ប្អូន​មិនឃើញ​នៅផ្ទះ ក៏​ដើរ​រក​និង​ស្រែកហៅ​អ្នក​ជិតខាង​ឲ្យ​ជួយ​រក ។ ដោយ​មានការ​សង្ស័យ​ខ្លាច​ក្មេង​ដើរ​ធ្លាក់​ទឹកស្រះ​ ដែល​មាន​ចម្ងាយ​ជាង​១០​ម៉ែត្រ​ពី​ផ្ទះ ក៏​នាំ​គ្នា​ចុះ​រាវ​ស្រាប់តែ​ប្រទះ​ឃើញ​កូនប្រុស​តូច​លង់ទឹក​ក៏​ស្រង់​មក​លើ រួច​បញ្ជូន​ទៅ​មន្ទីរពេទ្យ តែ​លោកគ្រូ​ពេទ្យ​ប្រាប់​ថា កូន​គាត់​ស្លាប់​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ