ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សំឡេង​ក្តុងក្តាំង នាំ​គ្នា​បើកទ្វារ​ចេញ​មើល​ស្រែក​ផ្អើល​ឆោឡោ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ពេល​ដើរ​រើស​អេ​ត​ចាយ​ឃើញ​ដែក​ទ្វារ​បង​ផ្ទះ​របស់​គេ​ទុក​ប្រហែស ឆ្លៀតឱកាស​លួច តែ​ត្រូវ​ម្ចាស់​គេ​ទាន់ ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទួល​ស្វាយព្រៃ​ដើម្បី​ធ្វើការ​សាកសួរ​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ២ ខែ​វិ​ច្ឆ​កា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ពេល​ដើរ​រើស​អេ​ត​ចាយ​ឃើញ​ដែក​ទ្វារ​បង​ផ្ទះ​របស់​គេ​ទុក​ប្រហែស ឆ្លៀតឱកាស​លួច តែ​ត្រូវ​ម្ចាស់​គេ​ទាន់ ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទួល​ស្វាយព្រៃ​ដើម្បី​ធ្វើការ​សាកសួរ​តែ​ម្តង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ២ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ ទល់មុខ​កន្លែង​ផលិត​កា​រ៉ែ​ម ផ្លូវ​៣៥៥ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ហើយ​ឃាត់ខ្លួន​បាន​នៅ​ផ្លូវ​៤០២ កែង​និង​ផ្លូវ​១៩៩ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ សន សា​វុ​ធ អាយុ​២៥​ឆ្នាំ ជា​អ្នក​ដើរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​មាន​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង និង​ទ្វារ
របង​ផ្ទះ​ចំនួន​៤​ផ្ទាំង ។ ចំណែក​ម្ចាស់ផ្ទះ​សុំ​មិន​បញ្ចេញ​ឈ្មោះ ។

បើ​តាម​សម្តី​បុគ្គលិក​នៅ​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​បាន​រៀប​ទ្វាររបង​ផ្ទះ​ទុក​គរ​លើ​គ្នា ដើម្បី​អោយ​ជាង​ជួសជុល​ផ្សារ​នៅ​ថ្ងៃស្អែក លុះដល់​ម៉ោង​កើតហេតុ ពួក​គាត់​កំពុង​តែ​សំរាន្ត​យ៉ាង​លង់លក់ ក៏ស្រាប់តែ​ឮសំលេង​ក្តុងក្តាំង ពេល​នោះ​ពួក​គាត់​បាន​បើកទ្វារ​ផ្ទះ​ចេញ​មក​មើល ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ទ្វាររបងផ្ទះ​​ចេញ​ទៅ​យ៉ាង​លឿន ។

ពេល​នោះ​ពួក​ក៏បាន​នាំ​គ្នា​ស្រែក​ឆោឡោ​ដេញ​តាម​ជនសង្ស័យ​រហូត​ដល់​ផ្លូវ​១៩៩​កែង​នឹង​ផ្លូវ​៤០២ ស្រប​ពេល​នោះ​ក៏​ជួប​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក​ដែល​កំពុង​តែ​ល្បាត​ឆ្លងកាត់​ទីនោះ ​ក៏​បាន​ជួយ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ ប្រគល់​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទួល​ស្វាយព្រៃ​២ យក​ទៅ​សាកសួរ​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​ទ្វាររបង​របស់​គេ​ពិតប្រាកដ​មែន ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពីសា​ករួច​ហើយ ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ទ្វាររបង​ផ្ទះ​បាន​ដាក់​ពាក្យបណ្តឹង​អោយ​សមត្ថ​កិច្ចចាត់ការ​តាម​ផ្លូវច្បាប់ ចំណែក​ជនសង្ស័យ​ព្រមទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ខ្លួន​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ