ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួញឈើ​ធ្វើឱ្យជីវិតមនុស្សស្រាលជាងសំឡី…

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជំនួញ​ឈើ​កំពុង​ធ្វើ​ឱ្យ​ជីវិត​មនុស្ស​រងគ្រោះថ្នាក់​ជា​បន្តបន្ទាប់ រហូត​ករណី​ខ្លះ​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត​ក៏​មាន ខ្លះ​ត្រូវ​ពិការ​អស់​មួយ​ជីវិត ជាក់ស្តែង​នៅ​វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០១ វិច្ឆិកា ២០១៨ នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៤​នឹង​៩៥​ក្នុងភូមិ…

ខេត្តមណ្ឌលគិរី ៖ ជំនួញ​ឈើ​កំពុង​ធ្វើ​ឱ្យ​ជីវិត​មនុស្ស​រងគ្រោះថ្នាក់​ជា​បន្តបន្ទាប់ រហូត​ករណី​ខ្លះ​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត​ក៏​មាន ខ្លះ​ត្រូវ​ពិការ​អស់​មួយ​ជីវិត ជាក់ស្តែង​នៅ​វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០១ វិច្ឆិកា ២០១៨ នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៤​នឹង​៩៥​ក្នុងភូមិ អណ្ដូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង មាន​ករណី​រថយន្ត​ធុន​V1​សណ្តោង​កន្ទុយ​រ៉ឺ​ម៉ក ដឹកឈើ​ពេញ​ប្រៀប​បាន​ក្រឡាប់​ធ្លាក់​ផ្លូវ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ នឹង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​។

នគរបាល​មូលដ្ឋាន​បាន​រាយ​ការ​ណ៏​ថា ​«​រថយន្ត​ធុន​ធំ​ដឹកឈើ​នេះ គ្មាន​ស្លាក​លេខ ដឹកឈើ​របស់​ក្រុមហ៊ុន​…​ចេញពី​ស្រុក​កោះ​ញែក ឆ្ពោះទៅ​ស្រុក​កែវ​សីមា​…​ហើយ​ករណី​នេះ​កើតឡើង ​ដោយ​រថយន្ត​ក្រឡាប់​ខ្លួនឯង​»។ប្រភព​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​រថយន្ត​ខាងលើ​ជួប​គ្រោះថ្នាក់​ភ្លាម​ៗ​គេ​សង្កេត​ឃើញ​បុរស​ម្នាក់ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ផា​ន់​ណា ជា​កូនជឹង​របស់​លោក​ឧកញ៉ា វី​ដា បាន​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ដឹក​អ្នក​របួសធ្ងន់​(​តៃកុង​រថយន្ត​)​ទៅ​មន្ទីរពេទ្យ ខណៈ​ព្រូ​រថយន្ត​ម្នាក់​ទៀត​កំពុង​ដេក​ស្លាប់​ក្រោម​គំនរ​ឈើ មិន​អាច​គាស់​ចេញ​បាន​។

ប្រភព​បន្ត​ថា នៅ​យប់​កើតហេតុ​នេះ​គេ​បានឃើញ​រថយន្ត​ធុន​ធំ យី​ឌុ​ប នឹង V1 ជិត​១០​គ្រឿង​បាន​ដឹកឈើ​ចេញ​ទៅ​ស្រុក​មេ​ម៉ត់ ខេត្ត​ត្បូងឃ្មុំ ខណៈ​ក្រុម​អ្នក​តាមដាន​បរិស្ថាន​បាន​ដាក់​ការ​សង្ស័យ​ថា នេះ​ជា​រូបមន្ត ក​ន្លេ​ល​ធំ​បន្លំ​ដេក ហើយ​ឈើ​ទាំងនោះ​អាច​នឹង​គេ​ដឹក​បង្ហួស​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ណាមួយ​ក្នុង ស្រុក​មេ​ម៉ត់​តែ​ម្តង​។​ព្រោះ​ជាក់ស្តែង​រថយន្ត​ទាំងនោះ​ទទួល​បាន​ច្បាប់​ដឹកឈើ​អារ ឈើ​គ្រឿងផ្ទះ គ្រឿង​សំណង់ តែ​បែរជា​ដឹកឈើ​អារ​ឡាំង​ជ្រុង​ធំ​ៗ​តម្រូវ​ទីផ្សារ​ស្រុក​យួន​ទៅ​វិញ​។

គិត​ត្រឹម​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​០២ វិច្ឆិកា ២០១៨ តាម​ការ​ឲ្យ​ដឹង​ពី​លោក​ប៊ូ ប៊ុ​ន​ឈា​ត អធិការ​ស្រុក​អូរ​រាំង «​សព​ដែល​កប់​ក្រោម​គំនរ​ឈើ ត្រូវ​បាន​សមត្ថកិច្ច​គាស់​យក​ចេញ​នឹង​បញ្ជូន​តាម​រថយន្ត​ពេទ្យ​ប្រគល់​ជូន​ដល់​ក្រុម​គ្រួសារ​សព​រួចរាល់​ហើយ​» ៕

អត្ថបទសរសេរ ដោយ