ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម្មកថិក​ខ្លះ​ទេសនា​ខុស​ពី​ព្រះពុទ្ធ

5 ឆ្នាំ មុន

បច្ចុប្បន្ន​ព្រះសង្ឃ​អង្គ​ខ្លះ​លោក​ទេសនា​ប្រដៅ​ពុទ្ធបរិស័ទ​លើកយក​ផ្លូវលោក​មក​ពន្យល់​បង្ហាត់បង្ហាញ​ច្រើន​ជាង​សាច់ធម៌​។ ការ​បរិយាយ​នោះ​ត្រង់​ចំណុច​ខ្លះ​ក៏​ពោល​ពាក្យ​គ្រោតគ្រាត ពាក្យ​អាសអាភាស​ពិបាក​ត្រចៀក​ដល់​អ្នក​ស្តាប់​ទៀត​ផង​ជា​ហេតុ​នាំ​ឱ្យ​បរិស័ទ​មួយ​ចំនួន​ពោល​តិះដៀល​ដោយ​ពាក្យ​អសុរោះ​ផ្សេង​ៗ តែ​ក៏​មាន​ធម្មកថិក​ជា​ច្រើន​ទៀត​ដែល​លោក​ទេសនា​បរិយាយ រ​ង្គា​យ​សេចក្តី​បាន​ល្អ​ជាទី​ជ្រះថ្លា​នៃ​ពុទ្ធបរិស័ទ​ផង​ដែរ បើ​ទោះជា​ការ​វែកញែក​សេចក្តី​នោះ​មិនសូវ​ជ្រៅ​ក៏​ដោយ ។ ចំណែក​ព្រះពុទ្ធ​លោក​ទេសនា​ពីរោះ​ក្នុង​បទ​ទាំង​បី​គឺ ពីរោះ​ត្រង់​បទ​ខាង​ដើម ពីរោះ​ត្រង់​បទ​កណ្តាល…

បច្ចុប្បន្ន​ព្រះសង្ឃ​អង្គ​ខ្លះ​លោក​ទេសនា​ប្រដៅ​ពុទ្ធបរិស័ទ​លើកយក​ផ្លូវលោក​មក​ពន្យល់​បង្ហាត់បង្ហាញ​ច្រើន​ជាង​សាច់ធម៌​។ ការ​បរិយាយ​នោះ​ត្រង់​ចំណុច​ខ្លះ​ក៏​ពោល​ពាក្យ​គ្រោតគ្រាត ពាក្យ​អាសអាភាស​ពិបាក​ត្រចៀក​ដល់​អ្នក​ស្តាប់​ទៀត​ផង​ជា​ហេតុ​នាំ​ឱ្យ​បរិស័ទ​មួយ​ចំនួន​ពោល​តិះដៀល​ដោយ​ពាក្យ​អសុរោះ​ផ្សេង​ៗ តែ​ក៏​មាន​ធម្មកថិក​ជា​ច្រើន​ទៀត​ដែល​លោក​ទេសនា​បរិយាយ រ​ង្គា​យ​សេចក្តី​បាន​ល្អ​ជាទី​ជ្រះថ្លា​នៃ​ពុទ្ធបរិស័ទ​ផង​ដែរ បើ​ទោះជា​ការ​វែកញែក​សេចក្តី​នោះ​មិនសូវ​ជ្រៅ​ក៏​ដោយ ។

ចំណែក​ព្រះពុទ្ធ​លោក​ទេសនា​ពីរោះ​ក្នុង​បទ​ទាំង​បី​គឺ ពីរោះ​ត្រង់​បទ​ខាង​ដើម ពីរោះ​ត្រង់​បទ​កណ្តាល និង​ពីរោះ​ត្រង់​បទ​ខាង​ចុង ឬ​បទ​បញ្ចប់​គួរ​ស្តាប់​ពិត​ៗ​ធ្វើ​ឱ្យ​អ្នក​ស្តាប់ធម៌​របស់​ព្រះ​អង្គ​យល់​ច្បាស់​ហើយ​រមែង​ជ្រះថ្លា​ឥត​ឧបមា ​។

អ្នក​ដែល​បាន​ស្តាប់​ធម្មទេសនា​របស់​ព្រះ​អង្គ​ហើយ​រមែង​ភ្លឺស្វាង​ឃើញ​ធម៌​ពិត និង​តែង​ពោល​សរសើរ​ព្រះធម៌​នោះ​ថា ដូច​បុគ្គល​ផ្ងារ​នូវ​របស់​ដែល​ផ្កាប់មុខ​ចុះ​ក្រោម គប្បី​ធ្វើ​មុខ​ឱ្យ​ផ្ងារ​ឡើង​លើ​។ តាម​ធម្មតា​បុគ្គល​ដែល​មិន​ទាន់​បាន​ស្តាប់ធម៌​យល់​ច្បាស់ រមែង​ផ្កាប់មុខ​ក្នុង​ធម៌​របស់​អសប្បុរស ផ្កាប់​ក្នុង​បាបធម៌ ផ្កាប់មុខ​ក្នុង​ភព ។

លុះដល់​ពេល​បាន​ស្តាប់​យល់​អំពី​ធម៌​ពិត ដែល​ព្រះពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ហើយ រមែង​តាំងនៅ​ក្នុង​ព្រះ​សទ្ធម្ម​យ៉ាង​មុតមាំ ។ ដូច​បុគ្គល​បើក​នូវ​របស់​ដែល​កំបាំង គឺ​របស់​ដែល​បិទ​ទុក​យ៉ាង​ជិតឈឹង ហើយ​បើក​នូវ​របស់​ដែល​បិទ​ទុក​នោះ​ឱ្យ​ឃើញ​ជាក់ច្បាស់​នឹង​ភ្នែក​ ។

ដូច​បុគ្គល​ប្រាប់ផ្លូវ​ដល់​អ្នក​វង្វេងទិស​ឱ្យ​ដឹង​ច្បាស់ ឃើញ​ជាក់ បន្សាត់​អស់​នូវ​ការ​វង្វេងវង្វាន់​។ ដូច​បុគ្គល​ទ្រោល​នូវ​ប្រទីប​បំភ្លឺ​ក្នុង​ទី​ងងឹត ដោយ​គិត​ថា មនុស្ស​អ្នកមាន​ភ្នែក​រមែង​ឃើញ​នូវ​រូប​ទាំងឡាយ​បាន​ពិត​ៗ ។

ព្រោះហេតុនោះ​ទើប​អ្នកប្រាជ្ញ​ពោល​ថា ធម៌​ទេសនា​របស់​ព្រះ​អង្គ​បាន​កម្ចាត់​បង់​នូវ​ភាព​ងងឹត ធ្វើ​ឱ្យ​អ្នក​ស្តាប់​ស្គាល់​សាសនា ស្គាល់​ព្រះ​រតនត្រៃ ស្គាល់ផ្លូវ​ទៅ​រក​សេចក្តីសុខ​ពិតប្រាកដ ។