ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ស្ទើរភ្លើង​លួច​ម៉ូតូ​គេ​បាន​១​ថ្ងៃ វិល​មក​ជាប់អន្ទាក់​សមត្ថកិច្ច

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​រង​ចាំ​មើលផ្លូវ​យ៉ាង​អន្ទះសារ ស្ទាក់​ឃាត់ខ្លួន​បាន កាលពី​រសៀល​ថ្ងៃ​ទី​៣១ តុលា នៅ​លើ​ដងផ្លូវ​មួយ​កន្លែង​ក្នុងស្រុក​ថ្មគោល ក្រោយ​ពី​ជន​នេះ​លួច​ម៉ូតូ​ស្ត្រី​ម្នាក់​នៅ​ស្រុក​ប​វេ​ល ហើយ​ជិះ​គេចខ្លួន​បាន​មួយ​ថ្ងៃ​។ លោក ជេ​ត…

ខេត្តបាត់ដំបង​៖ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​រង​ចាំ​មើលផ្លូវ​យ៉ាង​អន្ទះសារ ស្ទាក់​ឃាត់ខ្លួន​បាន កាលពី​រសៀល​ថ្ងៃ​ទី​៣១ តុលា នៅ​លើ​ដងផ្លូវ​មួយ​កន្លែង​ក្នុងស្រុក​ថ្មគោល ក្រោយ​ពី​ជន​នេះ​លួច​ម៉ូតូ​ស្ត្រី​ម្នាក់​នៅ​ស្រុក​ប​វេ​ល ហើយ​ជិះ​គេចខ្លួន​បាន​មួយ​ថ្ងៃ​។ លោក ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​ម្នាក់​នេះ​ឈ្មោះ ធី ម៉ា​ប់ អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ខ្នាចរមាស ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល​។ លោក​ប្រាប់​ថា ជន​នេះ​បាន​លួច​យក​ម៉ូតូ​មួយ​គ្រឿង​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ទិ​ត្យ សម្ផស្ស អាយុ​២៨​ឆ្នាំ កាលពី​យប់​ថ្ងៃ​ទី​៣០ តុលា ខណៈ​ម្ចាស់​ទុក​នៅ​ខាង​ផ្ទះ ស្ថិត​ក្នុងភូមិ​ខ្នាចរមាស ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល​។

ប៉ុន្តែ​ក្រោយ​ពេល​លួច​បាន​ជន​នេះ​បាន​ជិះ​គេចខ្លួន​ទៅ​កាន់​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដោយ​ដោះ​ស្លាក​លេខ​ចេញ លុះ​សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត សង្ស័យ​កាក់​សួរនាំ ស្រាប់តែ​ជន​នេះ​ភ័យ​រត់​ចោល​ម៉ូតូ​ត្រឡប់​មក​ស្រុក​កំណើត​វិញ ទើបត្រូវ​កម្លាំង​អធិការ​ស្រុក​ប​វេ​ល សហការ​ជាមួយ​អធិការ​ស្រុក​ថ្មគោល ស្ទាក់​ចាប់​បាន​តែ​ម្ដង ខណៈ​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា ជន​នេះ​បាន​ជាក់លាក់​។ នៅ​ក្នុង​ករណី​នេះ បើ​តាម​ការ​ស្រង់​សម្ដី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​យប់​កើតហេតុ​នោះ ខ្លួន​បាន​ឈប់​ម៉ូតូ​នៅ​ខាង​មុខ​ផ្ទះ លុះ​ក្រោយមក​ពេល​ខ្លួន​ចេញ​មក​ក្រៅ​វិញ ស្រាប់តែ​មិនឃើញ​ម៉ូតូ ហើយ​សួរនាំ​ក្រុម​គ្រួសារ​ក៏​គ្មាន​អ្នកដឹង ទើប​មានការ​ផ្អើល​ឆោឡោ ដោយ​ដឹង​ថា ម៉ូតូ​ខ្លួន​ត្រូវ​ចោរលួច​ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង​។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​បញ្ជាក់​ថា ម៉ូតូ​ដែល​ជន​ដៃដល់​បាន​លួច​នៅ​ត្រូវ​បាន​កម្លាំង​អធិការ ក្រុង​ប៉ោយ​ប៉ែ​ត យក​ទៅ​រក្សា​ទុក តែ​លោកស្នងការ​ខេត្ត​ធ្វើការ​ទំនាក់ទំនង ដើម្បី​យក​ម៉ូតូ​នោះ​មក​កាន់​ស្នងការ ខេត្តបាត់ដំបង​វិញ​ហើយ​។ ហើយ​មន្ត្រី​ការិយាល័យ​ជំនាញ​បាន​នាំ​ខ្លួន​ចោរ​ស្ទើរភ្លើង​នោះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ប្រគល់​ឲ្យ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ហើយ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ