ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន មុខសញ្ញា​លួច​រថយន្ត​ម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃ​ទី​៣០ តុលា កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ និង…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃ​ទី​៣០ តុលា កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ និង ឈាន​ដល់​ឃាត់ខ្លួន​មុខសញ្ញា​លួច​រថយន្ត​ម្នាក់​ជា​បទល្មើស​ជាក់ស្តែង​នៅ​ចំណុច​មុខ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ឈ្មោះ សំអាត សម្បត្តិ ហៅ​ភ័​ស្ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ រត់​ម៉ូតូ​កង់​បី ទីលំនៅ​មិន​ពិតប្រាកដ​។

វត្ថុ​តាង​ចាប់​យក​រថយន្ត​មួយ​គ្រឿង​ម៉ាក TOYOTA HIGH LANDER ពណ៌​ខ្មៅ បិទ​ស្កុ​ត​ស ផលិត​ឆ្នាំ​២០០២ ពាក់​ស្លាក​លេខ ភ្នំពេញ ២M-៥៧៥៩​។ សេចក្តីរាយការណ៍​បន្ត​ថា កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ ថ្ងៃ​ទី​២៧ តុលា ២០១៨ មាន​ករណី​ចោរលួច​យក​រថយន្ត ដូច​មាន​ភិនភាគ​ខាងលើ នៅ​ចំណុច​ផ្លូវលំ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ យក​ទៅ​បាត់​។ រថយន្ត​ដែល​ចោរលួច​ទៅ​នោះ​ជា​កម្ម​សិទ្ធ​របស់​ជន​រង​គ្រោះ​ឈ្មោះ ម៉ោ​ល សុ​គា ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ មុខរបរ រត់​តាក់ស៊ី ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​។

ក្រោយ​ពី​កើត​មាន​អំពើ​លួច​នោះ​មក ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច​ទើបបាន​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្រាវជ្រាវ និង​ចាប់ខ្លួន​មុខសញ្ញា​លួច​ខាងលើ​ម្នាក់​នេះ​។ លោក​វរៈសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន និង​កំពុង​កសាង​សំណុំ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ចំណែក​រថយន្ត​បាន​ប្រគល់​ឲ្យ​ទៅ​ម្ចាស់​វិញ ៕
https://youtu.be/NAZtvwsXrNY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ