ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ញាប់ដៃ​ញាប់​ជើង​ផង ស្រាប់តែ​ឆ្មក់​មក​ស្តែង​ៗ​នឹង​ភ្នែក

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​២​នាក់​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​ពី​ពួក​គេ​កំពុង​ញាប់ដៃ​ញាប់​ជើង​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​លួច​យក​ទ្រព្យសម្បតិ្ត​។ ករណី​បង្ក្រាប​ក្រុម​ចោរ​គាស់​ផ្ទះ​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវ​លេខ​៤៤KM ៤៩/…

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​២​នាក់​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​ពី​ពួក​គេ​កំពុង​ញាប់ដៃ​ញាប់​ជើង​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​លួច​យក​ទ្រព្យសម្បតិ្ត​។ ករណី​បង្ក្រាប​ក្រុម​ចោរ​គាស់​ផ្ទះ​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវ​លេខ​៤៤KM ៤៩/ ៥០ ចំណុច​ភូមិ​គោក ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

ក្រុម​ចោរកម្ម​លួច​គាស់​ផ្ទះ​ខាងលើ​នេះ ១-​ឈ្មោះ រឿ​ន ចំណាន ហៅ​ម៉ា​ញ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ២-​ឈ្មោះ ដាវ វ៉ា​ន់​សៀង ហៅ​សា៑ំង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំ​ពឹ​ល ស្រុក​អង្គស្នួល (​កណ្តាល​) ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រោយ​ពី​លោក​អធិការ​ទទួល​សេចក្តីរាយការណ៍​ថា មាន​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ចំណុច​ខាងលើ​រួច​មក លោក​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ទៅ​ទីតាំង​ខាងលើ​ភ្លាម​ៗ​តែ​ម្តង​។ បន្ទាប់​ពី​ចុះ​ទៅ​ដល់​សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​គាស់​ផ្ទះ ដើម្បី​លួច​សម្ភារៈ​ពិតមែន និង​ឃាត់ខ្លួន​យក​មក​សាកសួរ​ផង​ដែរ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​២​ឆ្លើយ​សារភាព​ថា​«​ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្ម​ភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​លួច​សំភារៈ​ពិតមែន​»​។ សមត្ថកិច្ច​ក៏​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទ​ដៃ​៣​គ្រឿ​អ ព្រមទាំង​សម្លៀក​បំពាក់​មួយ​ចំនួន​ទៀត​ផង។

សូម​បញ្ជាក់​ថា យោង​តាម​ច​ម្លើ​ត​សារភាព​របស់​ជនសង្ស័យ​ទាំង​២ គឺ​ពួក​គេ​ធ្វើ​សកម្ម​ភាព​ច្រើន​លើក​មក​ហើយ​នៅ​ស្រុក​ឱ​រ៉ា​ល់​នេះ និយាយ​រួម​ប៉ះ​អី​លួច​ហ្នឹង​ឱ្យ​តែ​ម្ចាស់​ប្រហែស ប៉ុន្តែ​លើក​ចុង​ក្រោយ​កំពុង​ប្រមូល​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ