ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រក​ឃើញ​ប្រអប់​ខ្មៅ​…​សាកសព​ជា​បន្តបន្ទាប់ ក្រោយ​ធ្លាក់​យន្ត​ហោះ

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ប្រមុខ​គណៈកម្មាធិការ​សន្តិសុខ​ដឹក​ជញ្ជូន​ជាតិ រាយការណ៍​នា​ថ្ងៃ​ទិ​១​វិច្ឆិកា​ថា ប្រអប់​ខ្មៅ​មួយ​ក្នុង​ចំណោម​ប្រអប់​ខ្មៅ​២ នៃ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូ​ណេ​ស៊ី LION AIR​ដែល​ធ្លាក់​ក្នុង​សមុទ្រ កាលពី​ថ្ងៃ​ទី​២៩​តុលា​ជាមួយ​មនុស្ស​១៨៩​នាក់​ត្រូវ​បាន​រក​ឃើញ​ហើយ​។ អ្នក​ទទួលខុសត្រូវ​រូប​នោះ​លោក…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ប្រមុខ​គណៈកម្មាធិការ​សន្តិសុខ​ដឹក​ជញ្ជូន​ជាតិ រាយការណ៍​នា​ថ្ងៃ​ទិ​១​វិច្ឆិកា​ថា ប្រអប់​ខ្មៅ​មួយ​ក្នុង​ចំណោម​ប្រអប់​ខ្មៅ​២ នៃ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូ​ណេ​ស៊ី LION AIR​ដែល​ធ្លាក់​ក្នុង​សមុទ្រ កាលពី​ថ្ងៃ​ទី​២៩​តុលា​ជាមួយ​មនុស្ស​១៨៩​នាក់​ត្រូវ​បាន​រក​ឃើញ​ហើយ​។

អ្នក​ទទួលខុសត្រូវ​រូប​នោះ​លោក ​SOERJANTO TJAHJOKO​ ថ្លែង​ថា យើង​បាន​រក​ឃើញ​ប្រអប់​ខ្មៅ​មួយ​ហើយ​។ ​ចំណែក​កងទ័ព​ឥណ្ឌូ​ណេ​ស៊ី​ប្រកាស​នា​ថ្ងៃ​ទី​៣១​តុលា​ថា អាច​រក​ឃើញ​តួ​យន្តហោះ​ធ្លាក់ នៅ​បាតសមុទ្រ​មាន​ជម្រៅ​ពី​៣០​ទៅ​៤០​ម៉ែត្រ​។​ដើម្បី​តាម​រក​ប្រអប់​ខ្មៅ​ទាំង​២​នៃ​យន្តហោះ មនុស្ស​ប្រមាណ​ជា​១០០០​នាក់​ត្រូវ​បាន​ប្រមូល ក្នុង​នោះ​មាន​អ្នក​មុជទឹក​ច្រើន​សិប​នាក់ ជាមួយ​ជំនួយ​របស់​ឧទ្ធម្ភាគចក្រ​និង​នាវា​ជា​ច្រើន​គ្រឿង​។​អាជ្ញាធរ​បដិសេធ​លទ្ធភាព​រក​ឃើញ​អ្នក​នៅ​រស់រាន​មានជីវិត​។

ពួក​អ្នក​ជួយ​សង្គ្រោះ​ឥណ្ឌូ​ណេ​ស៊ី​រក​ឃើញ​ជា​បន្តបន្ទាប់​បំណែក​សាកសព​មនុស្ស​ថ្មី​ៗ នៅ​កន្លែង​យន្តហោះ​ធ្លាក់​។​បំណែក​សាកសព​ទាំងនោះ​ប្រមូល​ដាក់​ក្នុង​ថង់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ប៉ូ​លិ​ស​ក្រុង​ហ្សា​ការ​តា ពិនិត្យ​NDA​ដើម្បី​កំណត់​អត្តសញ្ញាណ ហើយ​ក្នុង​ចំណោម​សាកសព​ទាំងនោះ​មាន​សាកសព​កូនង៉ែត​ម្នាក់​ផង​។

ប្រអប់​ខ្មៅ​ដែល​រក​ឃើញ​ក្នុង​ចំណោម​បំណែក​ជា​ច្រើន​នៅ​បាតសមុទ្រ ហាក់​នៅ​ល្អ​ពុំ​មាន​ការ​ខូចខាត​។​ ពួក​អ្នក​ស៊ើប​អង្កេត​ខិតខំ​ស្រាវជ្រាវ​កំណត់​ឲ្យ​ដឹក​ថា ហេតុ​អី​អ្នក​បើក​យន្តហោះ​ស្នើ​សុំ​ហោះ​បក​ត្រឡប់​ក្រោយ​វិញ មុន​ពេល​បាត់​ការ​ទាក់ទង ១៣​នាទី​ក្រោយ​ការ​ហោះ​ចេញ​។​ មាន​តែ​បំណែក​តូច​ៗ​របស់​យន្ត ជាមួយ​របស់របរ​របស់​អ្នកដំណើរ​ត្រូវ​បាន​រក​ឃើញ តែ​តួ​យន្តហោះ​ពុំ​ទាន់​រក​ឃើញ ខណៈ​សាកសព​មនុស្ស​ច្រើន​នាក់​អាច​ជាប់​នៅ​ក្នុង​នោះ​។​បំណែក​សាកសព​មនុស្ស​ប្រមូល​ដាក់​ថង់​ជិត​៥០​ហើយ​។

ក្រោយ​ការ​ធ្លាក់​យន្តហោះ​នោះ​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​ឥណ្ឌូ​ណេ​ស៊ី បាន​សម្រេច​ដក​តំណែង​បណ្ដា​បុគ្គលិក​របស់​ក្រុមហ៊ុន​LION AIR​។​ចំណែក​ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី​លោក​JOKO WIDODO បាន​ចេញ​បញ្ជា​ឲ្យ​សើរើ​ឡើង​វិញ​ទាំងអស់​បទបញ្ជា​នៃ​សន្តិសុខ​អាកាស ក្រោយ​គ្រោះថ្នាក់​ធ្លាក់​យន្ត​ប​ហោះ​ប៊ូ​អ៊ី​ង​737MAX8​ដែល​ទើប​ដាក់​ឲ្យ​ប្រើ​ប្រាស់​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ