ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​រ៉​ង់​ពុំ​ខ្លាច​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​ឡើយ

5 ឆ្នាំ មុន

ប្រទេស​អ៊ីរ៉​ង ៖ ប្រធានាធិបតី​អ៊ី​រ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី អះអាង​កាលពី​ថ្ងៃ​ទី​៣១​ តុលា​ថា ក្រុង​តេ​ហេ​រ៉​ង់ ​ពុំ​ខ្លាច​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​ប្រឆាំង​ផ្នែក​ប្រេងកាត​អ៊ី​រ៉​ង់ ដែល​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​៤​ វិច្ឆិកា​ ទៅ​ឡើយ​។…

ប្រទេស​អ៊ីរ៉​ង ៖ ប្រធានាធិបតី​អ៊ី​រ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី អះអាង​កាលពី​ថ្ងៃ​ទី​៣១​ តុលា​ថា ក្រុង​តេ​ហេ​រ៉​ង់ ​ពុំ​ខ្លាច​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​ប្រឆាំង​ផ្នែក​ប្រេងកាត​អ៊ី​រ៉​ង់ ដែល​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​៤​ វិច្ឆិកា​ ទៅ​ឡើយ​។

ប្រធានាធិបតី​អ៊ី​រ៉​ង់​លើក​ឡើង​ថា ថ្ងៃ​ទី​៤​វិច្ឆិកា​ឆ្នាំ​នេះ នឹង​កំណត់​ពី​អំពើ​អយុត្តិធម៌​ថ្មី​របស់​សហរដ្ឋអាមេរិក​។​ទោះ បី​យ៉ាងនោះ​ក្ដី​ប្រជាជន​ត្រូវ​មានការ​ជឿជាក់ ដែល​រដ្ឋាភិបាល​ពុំ​ខ្លាច​ការ​គំរាមកំហែង​របស់​អា​មេ​រិ​ក​ឡើយ​។​ លោក​ទទួលស្គាល់​ថា​នា​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ នឹង​ជួប​ការ​លំបាក​នានា តែ​លោក​អះអាង​ថា​អាជ្ញាធរ​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​តាម​ដែល​អាច​ទៅ​រួច ដើម្បី​កាត់​បន្ថយ​បណ្ដា​បញ្ហា​។

ការ​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​សម្រេច​ដោយ​លោក​ដូ​ណា​ល់​ត្រាំ ក្រោយ​ការ​ដកខ្លួន​របស់​អា​មេ​រិ​ក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉​ង់​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៥ នាំ​ឲ្យ​ប្រាក់​រៀល​អ៊ី​រ៉​ង់​ធ្លាក់​ថ្លៃ​ និង​នាំ​ឲ្យ​មានការ​ខ្វះ​ប្រាក់​ដុល្លារ​។​ក្រុង​វ៉ា​ស៊ិ​ន​តោន​មាន​បំណង​ដាក់​ការ​ហ៊ុម​ព័ទ្ធ​ប្រេងកាត​អ៊ី​រ៉​ង់​ទាំងស្រុង ខណៈ​ប្រេង​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ប្រទេស​នោះ​។

រដ្ឋមន្ត្រី​ប្រេងកាត​អ៊ីរ៉​ង់​លោក​BIJAN ZANGNEH​ថ្លែង​នា​ថ្ងៃ​ទី​៣១​តុលា​ថា ប្រេងកាត​ប្រមាណ​ជា​២៨០.០០០​ធុង​ត្រូវ​បាន​លក់​ឲ្យ​ផ្សារភាគហ៊ុន​ថាមពល ហើយ​គ្រោង​ស្នើ​លក់​ប្រេង​៧២០.០០០​ធុង​បន្ថែម​ទៀត​។ ​អ៊ី​រ៉​ង់​កាល​ពិ​ថ្ងៃ​ទី​២៨​តុលា ក៏​ចាប់ផ្ដើម​លក់​ប្រេង​ឲ្យ​ដល់​បណ្ដា​ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​ប​ន្ទុ្ទ​​ក​នាំ​ចេញ ប៉ុនប៉ង​វាង​ទណ្ឌកម្ម​របស់​អាមេរិក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ