ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​កសិ​ករ​ទូទាំង​ប្រទេស​ទើប​តែ​ធ្វើ​ស្រែ​វស្សា​បាន​៥៧​ភាគ​រយ

13 ឆ្នាំ មុន

បើ​គិត​មក​ដល់​ពេល​នេះ ប្រជា​កសិ​ករ​ទូទាំង​ប្រទេស​ទើប​តែ​ធ្វើ​ស្រែ​វស្សា​បាន​ប្រមាណ​៥៧%​​ ប៉ុណ្ណោះ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ផ្ទៃ​ដី​សរុប​សំរាប់​ធ្វើ​ស្រែ​វស្សា​តាម​ផែន​ការ​ ឆ្នាំ​​ចំនួន​២.២៧៩.១៨០​ហិកតា ​​។ យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១០ ​អោយ​ដឹង​ថា ផ្ទៃ​ដី​ដែល​​ប្រជា​កសិ​ករ​នៅ​ទូទាំង​ប្រទេស​ធ្វើ​ស្រែ​វស្សា​ទើប​តែ​​បាន​ ប្រមាណ​១.៣០០.០០​ហិកតា នៃ​ផែន​ការ​ឆ្នាំ

បើ​គិត​មក​ដល់​ពេល​នេះ ប្រជា​កសិ​ករ​ទូទាំង​ប្រទេស​ទើប​តែ​ធ្វើ​ស្រែ​វស្សា​បាន​ប្រមាណ​៥៧%​​ប៉ុណ្ណោះ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ផ្ទៃ​ដី​សរុប​សំរាប់​ធ្វើ​ស្រែ​វស្សា​តាម​ផែន​ការ​ឆ្នាំ​​ចំនួន​២.២៧៩.១៨០​ហិកតា ​​។ យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១០ ​អោយ​ដឹង​ថា ផ្ទៃ​ដី​ដែល​​ប្រជា​កសិ​ករ​នៅ​ទូទាំង​ប្រទេស​ធ្វើ​ស្រែ​វស្សា​ទើប​តែ​​បាន​ប្រមាណ​១.៣០០.០០​ហិកតា នៃ​ផែន​ការ​ឆ្នាំ​ ហើយ​ថយ​ចុះ​ប្រមាណ​ជាង​១២% បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០០៩ ដែល​កាល​នោះ​ធ្វើ​បាន​រហូតដល់​១.៥៩០.០០០​ហិកតា​ឯណោះ ។

របាយ​ការណ៍​បាន​បង្ហាញ​ទៀត​ថា ខេត្ត​ដែល​ប្រជា​កសិ​ករ​ធ្វើ​ស្រូវ​វស្សា ​បាន​ច្រើន​ជាង​គេ​គឺ​ ខេត្ត​បន្ទាយ​មាន​ជ័យ ដោយ​កសិ​ករ​អនុ​វត្ត​បាន​​ផ្ទៃ​ដី​២៣៣.០០០​ហិកតា និង​ខេត្ត​បាត់​ដំបង ​អនុ​វត្ត​បាន​ផ្ទៃ​ដី​ប្រមាណ​២១០.៧៩០​ហិកតា ចំណែក​ខេត្ត​ដែល​បាន​អនុ​វត្ត​ផ្ទៃ​ដី​ធ្វើ​ស្រែ​វស្សា​តិច​ជាង​គេ​ គឺ​ខេត្ត​ក្រចេះ ​​ធ្វើ​បាន​តែ​៤.៩០០​ហិកតា​ប៉ុណ្ណោះ ។ លោក​ច័ន្ទ តុង​អ៊ីវ រដ្ឋ​លេខា​ធិការ​ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែង​ប្រាប់​កោះ​សន្តិ​ភាព​ កាល​ពី​ថ្ងៃ​ចន្ទ ​ថា មូល​ហេតុ​ដែល​នាំ​អោយ​ប្រជា​កសិ​ករ​ធ្វើ​ស្រែ​យឺត​យ៉ាវ​បែប​នេះ គឺ​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​មិន​គ្រប់​គ្រាន់​កាល​ពី​ដើម​រដូវ ។ ទោះ​បី​ជា​មាន​ភ្លៀង​ធ្លាក់​មិន​គ្រប់​គ្រាន់​​កាល​ពី​ដើម​រដូវ​ និង​មាន​ភ្លៀង​ធ្លាក់​ដោយ​កន្លែង​ក៏​ដោយ ក៏​មិន​មាន​បញ្ហា​អ្វី​គួរ​អោយ​បារម្ភ​ឡើយ ព្រោះ​កសិ​ករ​អាច​បន្ត​អនុ​វត្ត​រហូត​ដល់​ខែ​កញ្ញា​ឯណោះ ។

លោក​អ៊ុំ រីណា អនុ​ប្រធាន​នាយក​​ដ្ឋាន​ឧតុ​និយម នៃ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម បាន​មាន​ប្រសាសន៍​ថា កំរិត​កំពស់​ទឹក​ភ្លៀង​នៅ​ដើម​រដូវ​វស្សា​​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១០​នេះ​មាន​កំពស់​ទាប​ជាង​កាល​ពី​ឆ្នាំ​២០០៩ បើ​ប្រៀប​ធៀប​ក្នុង​រយៈ​ពេល​ដូច​គ្នា ។ ប៉ុន្តែ​ចាប់​ពី​​ខែ​មិថុនា រហូត​ដល់​ខែ​តុលា ឆ្នាំ​២០១០​នេះ គឺ​កំរិត​ទឹក​ភ្លៀង​មាន​កំពស់​ប្រហាក់​ប្រហែល​កាល​ពី​ឆ្នាំ​២០០៩ដែរ បើ​គិត​ក្នុង​រយៈ​ពេល​ដូច​គ្នា ។ ដោយ​ឡែក​ក្នុង​ឆ្នាំ​នេះ ភ្លៀង​ធ្លាក់​មាន​លក្ខណៈ​រប៉ាត់​រប៉ាយ ពោល​គឺ​ធ្លាក់​ដោយ​កន្លែង ហើយ​ខេត្ត​ដែល​ទទួល​ទឹក​ភ្លៀង​ច្រើន​ជាង​គេ​ក្នុង​រយៈ​ពេល​នេះ គឺ​ខេត្ត​កោះ​កុង និង​ខេត្ត​ព្រះ​សីហនុ ចំណែក​ខេត្ត​ដែល​ទទួល​ទឹក​ភ្លៀង​តិច​ជាង​គេ​វិញ​ គឺ​ខេត្ត​ស្ទឹង​ត្រែង ។ លោក​បាន​បន្ថែម​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ដែរ ដោយ​នៅ​ក្នុង​អំឡុង​​ខែ​សីហា​នេះ អាច​​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ដែល​អាច​បង្ក​អោយ​មាន​គ្រោះ​ទឹក​ជំនន់​ ដែល​បណ្តាល​មក​ពី​មាន​ខ្យល់​ព្យុះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ។

លោក​​​បញ្ជាក់​ថា ប្រសិន​បើ​មាន​បញ្ហា​អ្វី​ដែល​ចាំ​បាច់​នោះ​ ក្រសួង​នឹង​ធ្វើ​ការ​ប្រកាស​ដើម្បី​អោយ​ប្រជា​​ពល​រដ្ឋ​បាន​ដឹង ងាយ​ស្រួល​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ជា​មុន ។ លោក​ដុក សុផាត ជា​កសិ​ករ​មួយ​រូប​នៅ​ភូមិ​ពាន​មាស​ខាង​កើត​ ឃុំ​លំពង់ ស្រុក​បាទី ខេត្ត​តាកែវ បាន​ថ្លែង​ប្រាប់​កោះ​សន្តិ​ភាព​ថា ការ​ធ្វើ​ស្រូវ​វស្សា​របស់​លោក​អនុ​វត្ត​បាន​ប្រមាណ​ជាង​៨០​% ហើយ​មក​ទល់​នឹង​ពេល​នេះ គឺ​មិន​មាន​ភាព​យឺត​យ៉ាវ​អ្វី​ឡើយ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ ដោយ​មាន​ទឹក​ភ្លៀង​គ្រប់​គ្រាន់​សំរាប់​បង្ក​បង្កើន​ផល ។ លោក​​បន្ត​ទៀត​ថា លោក​សង្កេត​ឃើញ​ប្រជា​កសិ​ករ​នៅ​ក្នុង​ភូមិ​ទាំង​អស់​អនុ​វត្ត​​បាន​ប្រមាណ​ជិត​៩០​%ហើយ ។ លោក​សង្ឃឹម​ថា ក្នុង​ឆ្នាំ​នេះ ប្រជា​កសិ​ករ​ក្នុង​ភូមិ​របស់​លោក​នឹង​អាច​ប្រមូល​ផល​ស្រូវ​បាន​ច្រើន​​មិន​ខាន​ឡើយ ៕