ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូរ​ប្រយ័ត្ន! អ្នក​ឧស្សាហ៍​វិលមុខ​ពេល​ក្រោកឈរ​

5 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បាន​ឲ្យ​ដឹង​ថា មនុស្ស​វ័យ​​កណ្តាល​ដែល​មាន​អារម្មណ៍​វិលមុខ​ពេល​ក្រោក​ពី​គេង ហើយ​ឈរ ប្រហែលជា​ប្រឈម​​កាន់តែ​ខ្លាំង​នឹង​ភាព​ភ្លេចភ្លាំង ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នៅ​ថ្ងៃ​អនាគត ។ រឿង​នេះ​ធ្វើ​ឡើង​ក្រោយ​ពី…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បាន​ឲ្យ​ដឹង​ថា មនុស្ស​វ័យ​​កណ្តាល​ដែល​មាន​អារម្មណ៍​វិលមុខ​ពេល​ក្រោក​ពី​គេង ហើយ​ឈរ ប្រហែលជា​ប្រឈម​​កាន់តែ​ខ្លាំង​នឹង​ភាព​ភ្លេចភ្លាំង ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នៅ​ថ្ងៃ​អនាគត ។ រឿង​នេះ​ធ្វើ​ឡើង​ក្រោយ​ពី អ្នក​ស្រាវជ្រាវ​បាន​តាមដាន​ទៅ​លើ​មនុស្ស​ជា​ច្រើន​ក្នុង​សហរដ្ឋអាមេរិក​រយៈពេល​រហូត​ដល់​២៥​ឆ្នាំ ។

ការ​សិក្សា​នេះ​បាន​ពិនិត្យ​ទៅ​លើ​អាការ​មួយ​ឈ្មោះ​ថា Postural Hypotension មាន​ន័យ​ថា សម្ពាធ​ឈាម​របស់​មនុស្ស​នឹង​ធ្លាក់​ចុះ​បើសិនជា​គេ​ក្រោក​ពី​គេង​ហើយ​ឈរ ឬ​អង្គុយ​រយៈពេល​យូរ លឿន​ពេក ។ វា​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍​វិលមុខ និង​ប្រឈម​ការ​សន្លប់​កាន់តែ​ខ្ពស់ ។

អ្នក​ស្រាវជ្រាវ​ជា​ច្រើន​បាន​ពិនិត្យ​ទៅ​លើ​មនុស្ស​វ័យ​កណ្តាល​ច្រើន​ជាង​១១០០០​នាក់ ដែល​បាន​ធ្វើតេស្ត​រក​មើល​អាការ Postural Hypotension កាលពី​ចុងឆ្នាំ​១៩៨០ ។ មនុស្ស​​ទាំងនេះ​ត្រូវ​បាន​តាមដាន​សុខភាព​រហូត​ដល់​ឆ្នាំ ២០១៣ ដើម្បី​ចង់​ដឹង​ថា ពួក​គេ​បាន​កើត​ជំងឺ​ភ្លេចភ្លាំង ឬ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​អត់​។ អ្នក​ដែល​មាន​បញ្ហា Postural Hypotension ទំនងជា​ងាយ​នឹង​កើត​បញ្ហា​ភ្លេច​ភ្លេចភ្លាំង​១,៥​ដង និង​ដាច់​សរសៃឈាម​ខួរក្បាល​ច្រើន​ជាង​អ្នក​ដែល​មិន​ធ្លាប់​មាន Postural Hypotension រហូត​ដល់​២​ដង​ឯណោះ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​យើង​មិន​អាច​បញ្ជាក់​បាន​ថា Postural Hypotension ធ្វើ​ឲ្យ​ប្រឈម​នឹង​បញ្ហា​ទាំង​អស់នោះ​ដោយ​ផ្ទាល់​ឡើយ​។ Postural Hypotension អាច​មាន​មូលហេតុ​របស់រប​ស់វា​ច្រើន​ដូច​ជា ជំងឺ​បេះដូង និង​ផល​រំខាន​របស់​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ។ ទាំង​ជំងឺ​បេះដូង និង​ការ​លើស​សម្ពាធ​ឈាម សុទ្ធតែ​ជា​កត្តា​ប្រឈម​នឹង​ជំងឺ​ភ្លេចភ្លាំង ជា​ពិសេស​ភាព​ភ្លេចភ្លាំង​ដោយសារ​តែ​សរសៃឈាម​ទៅ​ខួរក្បាល​ត្រូវ​បាន​កាត់​បន្ថយ ។

មនុស្ស​ភាគច្រើន​នឹង​ធ្លាប់​មាន​បញ្ហា Postural Hypotension ជា​ពិសេស បើសិនជា​ពួក​គេ​អង្គុយ ឬ​គេង​រយៈពេល​យូរ ប៉ុន្តែ​បើសិនជា​អ្នក​យល់​ថា ខ្លួនឯង​កំពុង​តែ​មាន​បញ្ហា​ទាំង​នេះ​ញឹកញាប់ អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ ។ ការ​វិលមុខ​នេះ​អាច​ជា​សញ្ញា​នៃ​ជំងឺ​ណា​ផ្សេង ដែល​អាច​ព្យាបាល​បាន (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ