ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាព​នៃ​ពិធី​បើក​បវេសនកាល​នៅ​អនុ​វិទ្យាល័យ​ចតុមុខ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​ឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៨-២០១៩ កាលពី​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា​ ២០១៨ នៅ​អនុ​វិទ្យាល័យ​ចតុមុខ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ លោក​ឃួ​ង ស្រេង…

រាជធានី​ភ្នំពេញ​៖ ក្នុង​ឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៨-២០១៩ កាលពី​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា​ ២០១៨ នៅ​អនុ​វិទ្យាល័យ​ចតុមុខ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា កាលដែល​កូនក្មួយ​ទាំងអស់​បាន​សិក្សា​រៀនសូត្រ​យ៉ាង​ស្រួល មិន​ខ្វល់​អ្វី​ទាំង​អស់នេះ គឺ​ដោយសារ​តែ​ប្រទេស​យើង​មាន​សន្តិភាព​ពេញ​បរិបូរណ៍ ក្រោម​ការ​ស្វែងរក​ដ៏​លំបាក​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ដូច្នេះ​យើង​ទាំងអស់​គ្នា​ត្រូវ​រួម​គ្នា​រក្សាសុខ​សន្តិភាព​នេះ​ឲ្យ​បាន​ល្អ​បន្ថែម​ទៀត​។

លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ការ​អប់រំ​គឺជា​កូនសោ​សម្រាប់​ដោះស្រាយ​រាល់​បញ្ហា សង្គម និង​សេដ្ឋកិច្ចជាតិ ព្រោះថា​ឧត្តមភាព ប្រកួតប្រជែង​របស់​ប្រជាជាតិ​មួយ គឺ​អាស្រ័យ​យ៉ាង​សំខាន់​ទៅ​លើ​ការ​កសាង​ធនធានមនុស្ស ប្រកបដោយ​ចំណេះដឹង ចំណេះធ្វើ និង​សីលធម៌ ។

ការ​កសាង​ធនធានមនុស្ស​ប្រកបដោយ​ចំណេះដឹង ចំណេះធ្វើ និង​សីលធម៌ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង តម្រូវការ​ទីផ្សារពលកម្ម​ផង​ដែរ និង​ដើម្បី​ជំរុញ ឲ្យ​មានការ​ផ្លាស់​ប្តូរ នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ តាម​រយៈ​កម្មវិធី​កំណែទម្រង់ ស៊ីជម្រៅ ក្នុង​បរិបទ ទំនើប ក្នុង​វិស័យបច្ចេកវិទ្យា ដែល​ឈរ​លើ មូលដ្ឋាន​នៃ​ចំណេះដឹង គុណភាព​នៃ​ការ​អប់រំ គឺជា​គ​ន្លឺះ​សម្រាប់​ដោះស្រាយ រាល់​បញ្ហា​ប្រឈម​នានា ទាំង​ក្នុង​អភិបាលកិច្ច ។

លោក អភិបាល​រាជធានី​ភ្នំពេញ បាន​បន្ថែម​ថា ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ក៏​ដូច​ជា​ការ អភិវឌ្ឍ​សហ
គមន៍ និង​ក្រុម​គ្រួសារ ហើយ​សហគមន៍ គ្រួសារ សាលារៀន គឺជា​តួអង្គ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​តួអង្គ​ស្នូល​ក្នុង​ការ​កសាង​ធនធានមនុស្ស ព្រោះ​ការ​អប់រំ ទើប​មាន​ធនធានមនុស្ស​ល្អ សម្រាប់​ការពារ កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​របស់​យើង ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ