ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ធ្វើការ​អប់រំ​ពលរដ្ឋ​តាម​ភូមិ ដើម្បី​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ក្នុង​មូលដ្ឋាន លោក​អធិការ​នគរបាល​ស្រុក​ថ្មពួក បាន​ចុះ​ធ្វើការ​អប់រំ​ប្រជាពលរដ្ឋ​មិន​ឲ្យ​មានការ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក​វរសេនីយ៍ទោ សៅ…

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ក្នុង​មូលដ្ឋាន លោក​អធិការ​នគរបាល​ស្រុក​ថ្មពួក បាន​ចុះ​ធ្វើការ​អប់រំ​ប្រជាពលរដ្ឋ​មិន​ឲ្យ​មានការ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក​វរសេនីយ៍ទោ សៅ សា​រឿ​ន អធិការ​នគរបាល ស្រុក​ថ្មពួក បាន​ដឹកនាំ​កម្លាំង​អធិការដ្ឋាន និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក រមៀត ចុះ​ធ្វើការ​អប់រំ​ប្រជាពលរដ្ឋ​តាម​ភូមិ​ដូច​ជា ភូមិ​ក្តឹប​ថ្ម ភូមិ​បន្ទាយ​មាន​ឬ​ទ្ឋិ ភូមិ​សាមគ្គី ភូមិ​ត្រពាំង​សំរោង ក្នុងភូមិ​សាស្ត្រ​ឃុំ​គោក​រមៀត ដែល​ប្រជាពលរដ្ឋ​ចូល​ចិត្ត​លេងល្បែង​ស៊ីសង បាន​អប់រំ​ឲ្យ​ឈប់​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ​។

ជាមួយ​គ្នា​នោះ​ដែរ លោក​អធិការ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍
ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក្នុង​ការ​អនុវត្តន៍​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ​លុប​បំបាត់​ការ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ក្នុង​មូលដ្ឋាន នា​ថ្ងៃនេះ លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ធ្វើការ​អប់រំ និង​ប្រជាពលរដ្ឋ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លេង​ល្បែងស៊ីសង​នៅ​ភូមិ​ក្តឹប​ថ្ម ភូមិ​បន្ទាយ​មាន​ឬ​ទ្ឋិ ភូមិ​សាមគ្គី និង​ភូមិ​ត្រពាំង​សំរោង ក្នុងភូមិ​សាស្ត្រ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ។

លោក​អធិការ​បាន​បញ្ជាក់​ថា ក្នុង​ការ​ចុះ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ខាងលើ​នេះ កម្លាំង​នគរបាល​បាន​ដកហូត​ជាក់ស្តែង មាន​កម្រាល​ខ្លា​ឃ្លោក​មួយ​ផ្ទាំង គ្រាប់​មេខ្លា​ឃ្លោក​៣​គ្រាប់ ចាន និង​គម្រប​ក្រឡុក​គ្រាប់​មេខ្លា​ឃ្លោក
ផ្តិល​១ និង​បៀ​ចំនួន​៩​ហ៊ូ​ផង​ដែរ​។

ក្នុង​ការ​ចុះ​អប់រំ​ពី​បញ្ហា​ល្បែងស៊ីសង​នេះ លោក​នឹង​អនុវត្ត​ឲ្យ​ដូច​ជា​ភ្លៀងរលឹម​ដើម្បី​បំបាត់​ចោល​នូវ​អំពើ​លួច ឆក់​ប្លន់ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដែល​ផ្តើម​ចេញពី​ល្បែងស៊ីសង​និង​ពិសេស​គឺ​ដើម្បី​ឲ្យ​ភូមិ ឃុំ មាន​សុវត្ថិភាព​សម្រាប់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ