ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ចប់​ប្រូ​ម៉ូ​សិន​ពិសេស​ពី​ក្រុមហ៊ុន Today Communication

5 ឆ្នាំ មុន
  • ភ្នំពេញ

គិត​ត្រឹម​ខែមិថុនា ឆ្នាំ ២០១៨ ប្រទេស​កម្ពុជា​មាន​ចំនួន​អ្នក​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណិ​ត​ចំនួន ១២​លាន​នាក់​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា នា​ថ្ងៃ​ទី ២២ ខែកក្កដា…

គិត​ត្រឹម​ខែមិថុនា ឆ្នាំ ២០១៨ ប្រទេស​កម្ពុជា​មាន​ចំនួន​អ្នក​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណិ​ត​ចំនួន ១២​លាន​នាក់​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា នា​ថ្ងៃ​ទី ២២ ខែកក្កដា ឆ្នាំ ២០១៨​។

ដោយ​មើលឃើញ​ពី​កំណើន​អ្នក​ប្រើប្រាស់​ដូច្នេះ ក្រុមហ៊ុន​អ៊ិ​ន​ធឺ​ណិ​ត Today Communication បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង ដើម្បី​ក្លាយជា​ដៃគូ​ដំណោះស្រាយ​បណ្តាញ​លំដាប់​ខ្ពស់​សម្រាប់​គេហដ្ឋាន និង​អាជីវកម្ម​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​សព្វ​ថ្ងៃ​ក្រុមហ៊ុន​បាន​កំពុង​ផ្តល់​ជូន​នូវ​កញ្ចប់​សេវា​អ៊ិ​ន​ធឺ​ណិ​ត​ជា​ច្រើន​ដូច​ជា Dedicated Broadband Internet, Business Broadband Internet, TODAY Fiber, TODAY xFast, Dark Fiber Private Network, Layer-2 VPN (DPLC), Today Co-Location និង Value Added Services​។

ជា​ផ្នែក​មួយ​ជួយ​សម្រួលការ​ចំណាយ​ទៅ​លើ​កញ្ចប់​សេវា​អ៊ិ​ន​ធឺ​ណិ​តរបស់​អតិថិជន ក្រុម​ហ៊ុន Today Communication បាន​រៀបចំ​ថ្មី​នូវ​ការ​ផ្តល់​ជូន​ពិសេស​លើ​កញ្ចប់​សេវា​អ៊ិ​ន​ធឺ​ណិ​ត​សម្រាប់​គេហដ្ឋាន (TODAY Fiber) បាន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ចាប់ពី​ថ្ងៃ​ទី​1 ខែឧសភា ឆ្នាំ​2018 តទៅ រាល់​ការ​បង់​អ៊ិ​ន​ធឺ​ណិ​ត 6​ខែ នឹង​ថែម​អ៊ិ​ន​ធឺ​ណិ​ត 6​ខែ​ឥត​គិត​ថ្លៃ​! ប្រសិនបើ​បង់ 1​ឆ្នាំ​វិញ គឺ​ថែម​1​ឆ្នាំ ហើយ​បន្ថែម​ទាំង​ដុំ Wifi ឥត​គិតថ្លៃ​ទៀត​។

លោក ស៊ុ​យ ច​ន្ធា ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន Today Communication បាន​មាន​ប្រសាសន៍​ថា «​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​យកចិត្តទុកដាក់​ទៅ​លើ​អតិថិជន​ពី​សំណាក់​ក្រុមហ៊ុន ហើយ​យើងខ្ញុំ​សង្ឃឹមថា អតិថិជន​ទាំងអស់​នឹង​សប្បាយចិត្ត ហើយ​រីករាយ​ទទួលយក​ជាមួយ​កញ្ចប់​ប្រ​ម៉ូ​សិន​នេះ​»​។

លោក សំកុល សុធា​ប្ញ​ទ្ធិ ជា IT Support នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​លី​ហួរ បាន​មាន​ប្រសាសន៍​ថា «​វា​ជា​ការ​ល្អ​ដែល​ក្រុមហ៊ុន​មាន​ជា​កញ្ចប់​ប្រ​ម៉ូ​សិន​ចឹ​ង ព្រោះ​វា​អាច​ជួយ​សម្រួល​បន្ទុក​នៃ​ការ​ចំណាយ​មួយ​ផ្នែក​របស់​អតិថិជន ហើយ​ថែម​ទាំង​ចូលរួម​ធ្វើ​អោយ​ការ​ប្រើប្រាស់​បណ្តាញ​អ៊ិ​ន​ធឺ​ណិ​ត​កាន់តែ​ងាយស្រួល​»​។

លោក ច​ន្ធា ក៏​បាន​បន្ថែម​ទៀត​ថា ក្រុមហ៊ុន Today Communication គឺជា​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​នូវ​សេវា​អ៊ិ​ន​ធឺ​ណិ​ត​ឈានមុខ​គេ​លើ​បច្ចេកវិទ្យា​ខ្សែ​អ៊ុ​ប​ទិ​ក​ក្រោម​ដី 100% ក្នុង​ប្រទេស​កម្ពុជា ដែល​ធានា​លើ​បណ្តាញ​ជាប់​ជា​និច្ច​រហូត​ដល់ 99.95% ជាមួយ​ល្បឿន​ដោ​ន​ឡូត និង​អាប់​ឡូត​ហួសការ​រំពឹង​ទុក​។ ដោយ​សហការ

សម្រាប់​ព័​ត៌​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ​: 070 21 77 77

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ