ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​វិទ្យាល័យ​ម្នាក់​ជួប​គ្រោះថ្នាក់​តាម​ផ្លូវ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ យុវតី​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដួល​ម៉ូតូ​ខ្លួនឯង​បោក​ក្បាល​ទៅ​លើ​ថ្នល់ជាតិ​លេខ​១ បណ្តាល​ឲ្យ​បែក​មាត់​បែកក្បាល​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង​កើតហេតុ​។ ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា ២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ខាង​មុខ​បន្ទាយ​ផ្នែក​សឹក​រង​ក្រុង​បា​វិត ស្ថិត​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង​សង្កាត់​បាទី​ក្រុង​បា​វិត​។…

ខេត្តស្វាយរៀង ៖ យុវតី​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដួល​ម៉ូតូ​ខ្លួនឯង​បោក​ក្បាល​ទៅ​លើ​ថ្នល់ជាតិ​លេខ​១ បណ្តាល​ឲ្យ​បែក​មាត់​បែកក្បាល​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង​កើតហេតុ​។

ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា ២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ខាង​មុខ​បន្ទាយ​ផ្នែក​សឹក​រង​ក្រុង​បា​វិត ស្ថិត​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង​សង្កាត់​បាទី​ក្រុង​បា​វិត​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យុវតី​រង​គ្រោះ​ឈ្មោះ​រស់ សុ​ផា​រី អាយុ​១៨​ឆ្នាំ ​ជា​សិស្ស​វិទ្យាល័យ​កំពង់​សំរោង មាន​ម្តាយ​ឈ្មោះ​ចាប សោ​ភ​ណ្ឌ័ នៅ​ស្រុក​ច​ន្ទ្រា​។

តាម​អ្នក​ឃើញ​ហេតុ​ការ​ផ្ទាល់​ភ្នែក​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​យុវតី​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពាក់​ស្លាក​លេខ ស្វាយ​រៀង ១M-៦៦១៤ ពណ៌​សលាយ​ខ្មៅ ធ្វើ​ដំណើរ​តែ​ម្នាក់ឯង ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ចាប់​ហ្វ្រាំង បណ្តាល​ឲ្យ​ម៉ូតូ​ដួល​បោក​ក្បាល​ទៅ​លើ​ថ្នល់​ខ្ទាត​មនុស្ស​ចេញពី​ម៉ូតូ​៤​ទៅ​៥​ត្រឡប់​ប៉ើង​ចម្ងាយ​៥​ម៉ែត្រ បណ្តាល​ឱ្យ​បែក​មាត់​បែកក្បាល​របួសធ្ងន់​សន្លប់​នៅ​នឹង​កន្លែង​។

បន្ទាប់​មក ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​មក​ជួយ​ធ្វើ​ចលនា​បេះដូង​រួច​លើកយក​ទៅ​ដាក់​លើ​គ្រែ​ក្នុង​ម្លប់​អស់​រយៈពេល​២០​នាទី​នៅ​តែ​មិនដឹង​ខ្លួន ក៏​ប្តឹង​សមត្ថកិច្ច​និង​ហៅ​រថយន្ត​សង្គ្រោះ ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​ជី​ភូ​ដើម្បី​សង្គ្រោះ​។ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​តាម​រយៈ​ប​ណ្ណ័​សិស្ស​នៃ​វិទ្យាល័យ​កំពង់​សំរោង ស្រុក​ច​ន្ទ្រា​ដើម្បី​ឲ្យ​មក​មើលថែ​យុវតី​រង​គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ