ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ម្ចាស់​ទៅ​ដល់​ម្នាក់​ៗ​នាំ​គ្នា​រត់​ចែក​ជើង​គ្នា (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​របស់​ពលរដ្ឋ​មួយ​គ្រួសារ​ថា ដំណាំ​ជា​ច្រើន​ដូច​ជា ស្វាយកែវ​ល្មៀត ក្រូចពោធិ៍សាត់ ដូង និង​ដំណាំ​ចេក​ដែល​បាន​ដាំ​ដុះ​នៅ​ចំណុច​ស្លេវ ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​របស់​ពលរដ្ឋ​មួយ​គ្រួសារ​ថា ដំណាំ​ជា​ច្រើន​ដូច​ជា ស្វាយកែវ​ល្មៀត ក្រូចពោធិ៍សាត់ ដូង និង​ដំណាំ​ចេក​ដែល​បាន​ដាំ​ដុះ​នៅ​ចំណុច​ស្លេវ ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ត្រូវ​គេ​លួច​ដក និង​កាប់​បំផ្លាញ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែតុលា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨ អាជ្ញាធរ​ភូមិ សង្កាត់​ប​រយ៉ា​ខា និង​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ពិនិត្យ និង​រក​ដំណោះស្រាយ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​អូរ​តា​វ៉ៅ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ គៀន ចាង ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ប្រពន្ធ​ឈ្មោះ សុង ញ៉ា​ន មាន​ដីចម្ការ ស្ថិត​នៅ​ត្រង់​ចំណុច​ខាងលើ ចំនួន​ជាង​២​ហិ​កតា ដោយ​ដាំ​ដំណាំ​ជា​ច្រើន​ប្រភេទ ។ ប្រភព​បន្ត​ទៀត​ថា គាត់​បាន​ដាំ​ស្វាយកែវ​ល្មៀត អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ​ក៏​ចាប់ផ្តើម​ដាំចេក និង​ដូង​ជា​បន្តបន្ទាប់​ដោយ​អាស្រ័យ​ផល​លើ​ដី​តំបន់​អភិរក្ស ។

នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ខណៈ​ម្ចាស់​ជាប់រវល់​មាន​ភារកិច្ច​នៅ​ឯ​ផ្ទះ​ស្រាប់តែ​មាន​ជនសង្ស័យ​១​ក្រុម​មាន​គ្នា​ជិត​១០​នាក់ មក​ពី​ស្រុក​សំឡូត ខេត្តបាត់ដំបង និង​មាន​អ្នក​រស់នៅ​ក្នុងភូមិ​ភ្នំ​ដំបង​ខ្លះ បាន​ជិះ​ម៉ូតូ​យក​កាំបិត ខ្វែវ ទៅ​កាប់​បំផ្លាញ និង​ដក​ដំណាំ​របស់​គាត់​តែ​ម្តង ។ ប្រភព​បន្ត​ទៀត​ថា ពេល​នោះ​ម្ចាស់​បាន​ត្រឡប់​ទៅ​ដល់​ចម្ការ​វិញ ស្រាប់តែ​ឃើញ​គេ​កំពុង​តែ​កាប់​ផ្តួល និង​ដក​ដំណាំ​បោះ​ចូល​ក្នុង​ទឹកអូរ​អស់​បាត់​ទៅ ហើយ​ក៏​រត់​ដេញ​រត់​ចែក​ជើង​គ្នា​គេចខ្លួន​តែ​ម្តង ។ ប្រភព​បញ្ជាក់​ទៀត​ថា ការ​ដែល​នាំ​គ្នា​ចូល​ទៅ​លួច​កាប់​បំផ្លាញ​ដំណាំ​នេះ​ដោយ​ជនសង្ស័យ​ចង់បាន​ដីចម្ការ​ត្រង់​កន្លែង​កើតហេតុ​យក​មក​ធ្វើ ព្រោះ​អះអាង​ថា រូបគេ​ធ្លាប់​កាន់កាប់​តាំងពី​មុន​មក ប៉ុន្តែ​ដោយសារ​សង្គ្រាម​បាន​បោះបង់​ចោល​ជា​យូរ​មក​ហើយ​លុះ​ឃើញ​គេ​កាប់​ឆ្ការ​ស្រឡះ និង​ដាំ​ដំណាំ​ក៏​ចូល​ទៅ​បំផ្លាញ​ខ្ទេចខ្ទី ។

ចំណែក​បុរស​ឈ្មោះ គៀន ចាង ជា​ម្ចាស់​ចម្ការ​បានឱ្យ​ដឹង​ថា ការ​លួច​កាប់​បំផ្លាញ​ទ្រព្យសម្បត្តិ របស់​គាត់​បែប​នេះ​មិន​ត្រឹមត្រូវ​នោះ​ឡើយ បើសិនជា​មានរឿង​អ្វី​កើតឡើង​ត្រូវ​តែ​ដោះស្រាយ​តាម​ផ្លូវច្បាប់ មិន​គួរ​នាំ​គ្នា​មក​លួច​ដក​ដំណាំ និង​កាប់​ផ្លាញ​បែប​នេះ​ទេ ហើយ​គាត់​ស្គាល់​អ្នក​ទាំង​អស់នោះ​ហើយ កំពុង​រៀបចំ​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​អូរ​តា​វ៉ៅ ឱ្យ​ចាត់ការ​ជនសង្ស័យ​ទាំងនោះ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ