ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ក្លិប​មេឃ​ខៀវ Riyad Mahrez រំលែក​ទុក្ខ​មរណភាព​ម្ចាស់​ក្លិប Leicester លោក​វិ​ឆ័​យ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​របស់​ក្លិប​កញ្ជ្រោង Riyad Mahrez បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការ​ស្លាប់​បាត់បង់​ជីវិត​របស់​ម្ចាស់​ក្លិប​លោក Vichai…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​របស់​ក្លិប​កញ្ជ្រោង Riyad Mahrez បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការ​ស្លាប់​បាត់បង់​ជីវិត​របស់​ម្ចាស់​ក្លិប​លោក Vichai Srivaddhanaprabha នៅ​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ កាលពី​យប់​ថ្ងៃ​សៅរ៍ ។

អ្នកជំនួញ​ថៃ និង​ជា​ម្ចាស់​ក្លិប​កញ្ជ្រោង Leicester បាន​ស្លាប់​នៅ​ពេល​ដែល​ឧទ្ធម្ភាគចក្រ​របស់​លោក​បាន​ធ្លាក់​នៅ​ក្រៅ​កីឡាដ្ឋាន King Power កាលពី​យប់​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន ។ នេះ គឺជា​ការ​បញ្ជាក់​របស់​ក្លិប ។
លោក Srivaddhanaprabha បាន​ទិញ​ក្លិប Leicester ក្នុង​តម្លៃ​៣៩​លាន​ផោន កាលពី​ឆ្នាំ​២០១០ ហើយ​ក្លាយទៅជា​ម្ចាស់​ក្លិប​នៅ​ខែកុម្ភៈ ។ បុរស​អាយុ​៦១​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ទ​ង្វើ​ល្អ​ក្នុង​សង្គម​របស់​លោក​ដែល​បាន​បរិច្ចាគ​ទឹកប្រាក់​២​លាន​ផោន ដល់​មន្ទីរពេទ្យ​កុមារ ។

ក្រោម​ការ​ដឹកនាំ​របស់​លោក​ក្លិប Leicester បាន​ឈ្នះ Premier League ជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ក្នុង​រដូវ​កាល ២០១៥ -២០១៦ ដែល​គេ​គិត​ថា វា​ជា​ឱកាស​កម្រ​បំផុត ។
ក្រោយ​ដឹង​ពី​ការ​ស្លាប់​របស់​ម្ចាស់​ក្លិប​រួច​ហើយ Mahrez ដែល​ជា​អ្នក​ធ្លាប់​លេង​នៅ​ក្លិប​នោះ​បាន​បង្ហោះ​រូប​ខ្លួនឯង​ជាមួយនឹង​លោក​វិ​ឆ័​យ​លើ Instagram ជាមួយនឹង​សារ​ភ្ជាប់​ជាមួយ​ថា​« នេះ​ជា​មនុស្ស​ល្អ​បំផុត​ម្នាក់​ដែល​ខ្ញុំ​ធ្លាប់​ជួប ។ ខ្ញុំ​នឹង​មិន​បំភ្លេច​អ្នក​ទេ ។ សូម​វិញ្ញាណក្ខន្ធ​របស់​អ្នក​ទៅ​ឲ្យ​បាន​ស្ងប់ »​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Mahrez ចូល​លេង​នៅ​ក្លិប​នេះ​នៅ​ឆ្នាំ​២០១៤ ខែមករា ដែល​ពេល​នោះ​បាន​ឈ្នះ Championship ចំ​ពេល​ដែល​គេ​ចូល​លេង ។ គេ​ក៏​បាន​ដើរតួរ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ប្រកួត Premier League នៅ​រដូវ​កាល ២០១៥-២០១៦ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ