ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អចិន្ត្រៃយ៍​រដ្ឋសភា​អនុម័ត​របៀបវារៈ​៤​ជូន​គណៈកម្មការ​ពិនិត្យ​មុន​ដាក់​ចូល​សម័យប្រជុំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​សម្រេច​អនុម័ត​លើក​របៀបវារៈ ចំនួន​៤ បញ្ជូន​ទៅ​គណៈកម្មការ​ជំនាញ​រដ្ឋសភា ដើម្បី​ពិនិត្យ​រួច​ហើយ​បញ្ជូន​មក​អចិន្ត្រៃយ៍​វិញ​មុន​នឹង​ដាក់​បញ្ជូន​ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា ។ ការ​អនុម័ត​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​០១ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​សម្រេច​អនុម័ត​លើក​របៀបវារៈ ចំនួន​៤ បញ្ជូន​ទៅ​គណៈកម្មការ​ជំនាញ​រដ្ឋសភា ដើម្បី​ពិនិត្យ​រួច​ហើយ​បញ្ជូន​មក​អចិន្ត្រៃយ៍​វិញ​មុន​នឹង​ដាក់​បញ្ជូន​ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា ។

ការ​អនុម័ត​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​សម្ដេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា ។ អង្គប្រជុំ​បាន​ធ្វើការ​ពិភាក្សា និង​អនុម័ត​តាម​របៀបវារៈ​ដោយ​មាន​លទ្ធផល​ដូច​ខាងក្រោម ១- អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០១៩ ដល់​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ធនាគារ និង​សវន​កម្ម​នៃ​រដ្ឋសភា​ធ្វើការ​ពិនិត្យ និង​សិក្សា​ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ។ ២- អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៧ ដល់​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ធនាគារ និង​សវន​កម្ម​នៃ​រដ្ឋសភា​ធ្វើការ​ពិនិត្យ និង​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ។ ៣-​អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តី​ពី​បត្យាប័ន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធ​រុ​ស្ស៊ី​ជូន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា​ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​ធ្វើការ​ពិនិត្យ និង​សិក្សា​ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ។

៤- អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើក​ទី​១- កិច្ច​ព្រម ព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ស្តី​ពី​ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​កំ​ណូ​ល ។ ទី​២- កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី​ស្តី​ពី​ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ នឹង​ពន្ធ​លើ​ប្រាក់​ចំណូល ។

ជូន​ដល់​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ធនាគារ និង​សវន​កម្ម​នៃ​រដ្ឋសភា​ដោយ​សហការ​ជាមួយ​គណៈ កម្មការ​កិច្ចការបរទេស​សហប្រតិបត្តិការ​អន្តរជាតិ​ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​ធ្វើការ​ពិនិត្យ និង​សិក្សា​ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ