ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ក៏​មហិមា​ខ្លាំង​ម្ល៉េះ​លោក​កូន​…​ចង់ឱ្យ​មាន​អនាគត​ល្អ​សោះ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​យុវជន​​​ម្នាក់​ដោយសារ​​​ខឹង​​ឪពុកចុង​​​​ប្រដៅ​​កុំ​ឱ្យ​​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ស្រាប់តែ​​ផ្ទុះជម្លោះ​ រហូត​ឈាន​ដល់​ការ​ប្រវាយប្រតប់​គ្នា​មួយ​ប្រាវ ​។ ហើយមិន​​​អស់ចិត្ត ជន​នេះ​បាន​ទាញ​យក​ពូថៅ​គប់សំដៅ​​​​លើ​ឪពុកចុង​រូប​នោះ​ទៀត ​​ប៉ុន្តែ​ចៃដន្យ​ពូថៅ​បាន​ផ្លា​តទៅ​ត្រូវ​បុរស​ម្នាក់​​ដែល​ជា​អ្នក​ជិត​​ខាង បណ្ដាលឱ្យ​រង​របួស​បាក់​ស្មងជើង​ម្ខាង​យ៉ាង​ធ្ងន់ធ្ងរ…

រាជធានី​ភ្នំពេញ ​៖ ​យុវជន​​​ម្នាក់​ដោយសារ​​​ខឹង​​ឪពុកចុង​​​​ប្រដៅ​​កុំ​ឱ្យ​​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ស្រាប់តែ​​ផ្ទុះជម្លោះ​ រហូត​ឈាន​ដល់​ការ​ប្រវាយប្រតប់​គ្នា​មួយ​ប្រាវ ​។ ហើយមិន​​​អស់ចិត្ត ជន​នេះ​បាន​ទាញ​យក​ពូថៅ​គប់សំដៅ​​​​លើ​ឪពុកចុង​រូប​នោះ​ទៀត ​​ប៉ុន្តែ​ចៃដន្យ​ពូថៅ​បាន​ផ្លា​តទៅ​ត្រូវ​បុរស​ម្នាក់​​ដែល​ជា​អ្នក​ជិត​​ខាង បណ្ដាលឱ្យ​រង​របួស​បាក់​ស្មងជើង​ម្ខាង​យ៉ាង​ធ្ងន់ធ្ងរ ។

បន្ទាប់​មក​ ជន​នេះ​បានរត់គេច​ខ្លួន បាត់​ស្រមោល​។​ ក្រោយ​ទទួល​ដំណឹងនេះភ្លាម ​កម្លាំង​នគរ​បាល​ប៉ុស្ដិ៍​ក្រាំង​ម្កាក់​ និង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ បាន​ធ្វើការ​ស្រាវជ្រាវ​តាមរក រយៈ​​២​ថ្ងៃ​​ទើប​ចាប់​ជននេះ​បាន​។

ហេតុការណ៍​​ឈ្លោះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៩ ​តុលា ​ស្ថិត​​ក្នុងភូមិ​ត្រពាំង​ក្រពើ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ។ លុះដល់​ថ្ងៃ​ទី​៣១ ​តុលា​ ទើប​នគរបាល​ចាប់ខ្លួន​ជនដៃដល់​នោះ​បាន​ នាំ​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។

ជនសង្ស័យ​ខាងលើ ​ឈ្មោះ​ង៉ូ​យ ម៉េ​ង​ទី អាយុ​១៩​ឆ្នាំ ​ជា​សន្តិសុខ មា​នី​លំនៅ​ក្នុងភូមិ​ខាងលើ ។ នគរបាល​ដកហូត​បាន​ពូថៅ​ដង​ដែក​ ដែល​ជន​ខាងលើ​គប់​ទៅ​លើ​ជន​រង​គ្រោះ​។ ​ចំណែក​បុរស​ជា​ជន​រង​គ្រោះ​ឈ្មោះ​អេ​ង ទ្រី អាយុ​៤២​ឆ្នាំ​ ជា​​ជាង​កាត់​កញ្ចក់ មាន​ទីលំនៅ​ក្នុងភូមិ​ក្នុងភូមិ​ជាមួយ​គ្នា រង​របួស​បាក់ ស្មងជើង​ខាង​ស្តាំ កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ព្រះ​សុមៈ​។​ ដោយឡែក ​ឪពុកចុង​ឈ្មោះ​ហេង វិសាល អា​យុយ​៥៤ឆ្នាំ​ ជាកម្មករ​សំណង់​​ស្នាក់​ជាមួយ​គ្នា​ ។

អត្ថបទសរសេរ ដោយ