ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ…រដូករណែលឈាមស្រោចលើផ្លូវ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា យ៉ាង​ហោច​ណាស់ មាន​មនុស្ស​៣​នាក់​បាន​ស្លាប់ និង២​នាក់​ទៀត​រង​របួសធ្ងន់ធ្ងរ​ ​​ក្នុង​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍ដ៏​រន្ធត់​មួយ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៣១​ តុលា ស្ថិតនៅ​ចំណុច​ភូមិ​ភ្នំ​តូច…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា យ៉ាង​ហោច​ណាស់ មាន​មនុស្ស​៣​នាក់​បាន​ស្លាប់ និង២​នាក់​ទៀត​រង​របួសធ្ងន់ធ្ងរ​ ​​ក្នុង​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍ដ៏​រន្ធត់​មួយ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៣១​ តុលា ស្ថិតនៅ​ចំណុច​ភូមិ​ភ្នំ​តូច ​ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ​។

សមត្ថ​បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​​នេះ ​គឺ​រវាង​ម៉ូតូ​និង​ម៉ូតូ​ដែល​ធ្វើ​ដំណើរ​ផ្ទុយ​គ្នា​ ។ បើ​តាម​របាយ​ការ​បឋម​របស់​សមត្ថកិច្ច​​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​៣​នាក់​នោះ​ គឺ​មាន​ស្ត្រី​ម្នាក់​ផង និង​២​នាក់​ទៀត​រង​របួសធ្ងន់​។

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ភាគី​រង​គ្រោះ​ទាំង​២​បាន​ជិះ​ម៉ូតូឌុប​គ្នា ដែល​ម្ខាង​ជិះ​គ្នា​៣​នាក់ ​និង​ម្ខាង​ទៀត​ជិះ​គ្នា​២​នាក់ ​។ ភាគី​ទាំង​២ ​បាន​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ក្នុង​ល្បឿន​យ៉ាងលឿន ។ លុះមក​ដល់​ចំណុច​ខាងលើ ​ក៏​បុក​គ្នា​ពេញទំហឹង​ បណ្ដាលឱ្យ​​ស្លាប់​និង​របួស​រដូករណែល​ពេញ​ថ្នល់​តែ​ម្ដង​។

មន្ត្រី​ជំនាញ​បាន​​ពិនិត្យ និង​បញ្ជូន​អ្នក​របួស​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​ភ្នំព្រឹក ​៕

អត្ថបទសរសេរ ដោយ