ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះគឺអ្នកផុសរូប… ព្រោះខឹងគ្រួសារនាងផ្តាច់ពាក្យ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម ​កាលពីដើម​ស​ប្តា​ហ៍កន្លងមក​ នគរបាល​ខេត្តមណ្ឌលគិរី​ បាន​បើក​ការ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​បាន​បង្ហោះ​រូបភាព​នារី​រង​គ្រោះ​ម្នាក់ ទាំង​អាក្រាត​កាយ (​ល្វែង​ក្រោម)…

ខេត្តមណ្ឌលគិរី ៖ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម ​កាលពីដើម​ស​ប្តា​ហ៍កន្លងមក​ នគរបាល​ខេត្តមណ្ឌលគិរី​ បាន​បើក​ការ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​បាន​បង្ហោះ​រូបភាព​នារី​រង​គ្រោះ​ម្នាក់ ទាំង​អាក្រាត​កាយ (​ល្វែង​ក្រោម) ភ្ជាប់​ដោយ​ពាក្យ​អង្វរ​ដល់​គ្រួសារ​នាង កុំ​បំបែកពួក​គេ​ទៀត​អី​…​ ។

យោង​តាម​មន្ត្រី​មាន​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ «​ដោយ​មានការ​ឯកភាព​ពី​តំណាង​អយ្យការ​សាលាដំបូង​ខេត្ត នគរបាល​ស្រុក​ពេ​ជ្រា​ដាសម្រេច​ឃាត់ខ្លួន​បុរស​ឈ្មោះ ម៉ី​ន សុ​ក្រៃ អាយុ​២៣​ឆ្នាំ ជនជាតិ​ចាម រស់នៅ​ភូមិ​ពូ​ទិល ឃុំ​ប៊ូ​ស្រា អតីត​ជា​គូ​ដណ្តឹង​នឹង​នារី​រង​គ្រោះ ​ដែល​មាន​វ័យ​ទើប​១៨​ឆ្នាំ កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ តុលា ២០១៨ នៅ​ស្រុក​ពេ​ជ្រា​ដា​តែ​ម្តង​»​។

ប្រភព​ឱ្យដឹង​ថា​ «​យោង​តាម​តម្រុយ​បាន​បញ្ជាក់​ថា ជន​បង្កពិតជា​បាន​ចាប់​នារី​រង​គ្រោះ​ថត​ប្រា​ដក​មែន​…​ហើយ​គំរាម​​បង្ហោះ​រូប​លើ​បណ្តាញ​សង្គម​ម្តង​ហើយ​…​ ដោយ​នេះ​ជា​លើក​ទី​ពីរ​ហើយ កាល​មុន​បង្ហោះ​រួច​លុប​ចោល​វិញ​…​។ ​ដោយ​មាន​តម្រុយ​ច្បាស់​បែប​នេះ​ ទើប​តំណាង​អយ្យការ​សម្រេច​ឲ្យ​ឃាត់ខ្លួន ដើម្បី​ធ្វើការ​អង្កេត​បន្ត​»​។

ប្រភព​បន្ត​ថា​ «​មូលហេតុ​ដែល​ជនសង្ស័យ​ខាងលើ​ឈាន​ដល់​ការ​ប្រព្រឹត្ត​បង្ហោះ​រូបភាព​អាក្រាត​កាយ​អតីត​គូ​ដណ្តឹង​បែប​ប​នេះ ដោយសារ​ម្តាយ​នារី​រង​គ្រោះ​សុំ​ផ្តាច់​ពាក្យ​កូន​ពី​ជនសង្ស័យ​វិញ​(​មិន​ទាន់​ដឹង​មូលហេតុ​)​ធ្វើ​ឲ្យ​ជនសង្ស័យ​កើតទុក្ខ​មិន​សុខចិត្ត ក៏​គំរាម​​ដល់​គ្រួសារ​នារី​គូ​ដណ្តឹង បើ​មិន​ឲ្យ​ជួប​គ្នា​វិញ​… ​គេ​នឹង​បង្ហោះ​រូប​ក្នុង​ហ្វេ​ស​ប៊ុ​ក​ឱ្យ​​ខ្មាស់​មហាជន​»​។

សូម​បញ្ជាក់​ថា ​«​នៅ​លើ​បណ្តាញ​សង្គម ​កាលពី​ថ្ងៃ​ទី​២៩ តុលា ២០១៨ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​បន្ទាប់​ពី​មាន​គណនី​ហ្វេស​ប៊ុ​កមួយ​ បាន​បង្ហោះ​នារី​វ័យក្មេង​ម្នាក់ អាក្រាត​ល្វែង​ក្រោម មាន​ពាក់​អាវយឺត​ដៃខ្លី​ពណ៌​លឿងទុំ អង្គុយ​លើ​ក្រណាត់​ខ្មៅ​លើ​គុម្ព​ស្មៅ ក្នុង​សភាព​សោកសង្រេង​ដោយ​មាន​ភ្ជាប់​ជាមួយ​ពាក្យ​
​«​កូន​​សូមទោស​ ប៉ា​នឹង​ម៉ាក​់ផង ដែល​កូន​បង្ហោះ​រូប​នេះ​ទៅ កូន​ពិតជា​អត់​គាត់​មិន​បាន​មែន សូម​ម៉ាក់​នឹង​ប៉ា ឈប់​បំបែកពួក​ខ្ញុំ​ទៀត​ទៅ ខ្ញុំ​សុំ​អង្វរ​ប៉ា​ហើយនិងម៉ាក់ ខ្ញុំ​មានកូន​ជាមួយ​គាត់​ហើយ កុំ​បំបែក​ខ្ញុំ​អី​សុំ​អង្វរ​»​។

ជុំវិញ​ព័ត៌មាន​ខាងលើ​កោះសន្តិភាព ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​គ្រួសារ​នារី​រង​គ្រោះ និងសាមី​ខ្លួន​ជន​បង្ក​​បាន​ទេ ​នា​ព្រឹក​ថ្ងៃ​ទី​០១ វិច្ឆិកា នេះ ។ ​ចំណែក​ជន​បង្ក ​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្ត ​នា​ថ្ងៃ​ទី​០១ វិច្ឆិកា ២០១៨ នេះ ដើម្បី​ចាត់ការ​តាម​ច្បាប់​ផងដែរ ។

អត្ថបទសរសេរ ដោយ