ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​មួយ​ខែ​សោះ​មនុស្ស​ស្លា.ប់ និង​របួស​រាប់រយ​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​៣១​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​០១-៣១ ខែតុលា ឆ្នាំ​២០១៨ បាន​កើនឡើង​គួ​ឲ្យ​ព្រួយបារម្ភ​ទាំង​អ្នក​ស្លាប់ និង​របួស ជាក់ស្តែង​គ្រោះថ្នាក់​កើតឡើង​៣០៩​លើក…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​៣១​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​០១-៣១ ខែតុលា ឆ្នាំ​២០១៨ បាន​កើនឡើង​គួ​ឲ្យ​ព្រួយបារម្ភ​ទាំង​អ្នក​ស្លាប់ និង​របួស ជាក់ស្តែង​គ្រោះថ្នាក់​កើតឡើង​៣០៩​លើក កើន​៥៩​លើក ស្មើ​២៤% ស្លាប់​១៦៦​នាក់ កើន​៣៥​នាក់ ស្មើ​២៧៩% របួសធ្ងន់​៣៣១​នាក់ កើន​៨០​នាក់ ស្មើ​៣២% របួសស្រាល​១៤៦​នាក់ កើន​៦៥​ស្មើ​៨០% ។

សរុប​ស្លាប់​១៦៦​នាក់​(​ស្រី​២៦​នាក់​) ម៉ូតូ​ស្លាប់​១៣៣​នាក់ ស្មើ​៨០% (​យប់​៦៥​នាក់​) រថយន្ត​តូច​ស្លាប់​១៥​នាក់ ស្មើ​៩% (​យប់​៧​នាក់​) រថយន្ត​ធំ​ស្លាប់​៣​នាក់ ស្មើ​១% ថ្មើរជើង​ស្លាប់​១១​នាក់ ស្មើ​៧% (​យប់​៥​នាក់​)​ផ្សេង​ៗ​ស្លាប់​៤​នាក់​ស្មើ​២% (​យប់​២​នាក់​) មិន​ពាក់មួក​១០៥​នាក់ ស្មើ​៧៩%​។

មូលហេតុ​គ្រោះថ្នាក់​នេះ​មក​ពី​ល្បឿន​១០៨​លើក កើន​១១​លើក ស្លាប់​៦១​នាក់ ស្រវឹង​១៨​លើក កើន​៧​លើក ស្លាប់​១១​នាក់ ប្រជែង​៣៨​លើក កើន​១៤​លើក ស្លាប់​៣១​នាក់ មិន​ប្រកាន់​ស្តាំ​៤៧​លើក កើន​១៤​លើក ស្លាប់​២៩​នាក់ មិន​គោរព​សិទ្ធ​៥៧​លើក កើន​៧​លើក ស្លាប់​១៩​នាក់ បត់​គ្រោះថ្នាក់​២៨​លើក កើន​១​លើក ស្លាប់​៧​នាក់ កត្តា​យាន​៨​លើក ថយ​២​លើក ស្លាប់​៣​នាក់​ងងុយដេក​៥​លើក កើន​៣​លើក​ស្លាប់​៥​នាក់ ។


រាជធានី​-​ខេត្ត​ដែល​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន​មាន​ភ្នំពេញ​៥៩​លើក ស្លាប់​២២​នាក់ របួស​៧៨​នាក់ កណ្តាល​២១​លើក ស្លាប់​១៦​នាក់ របួស​៣១​នាក់ កំពង់ចាម​២០​លើក ស្លាប់​១៣​នាក់ របួស​២៨​នាក់ ព្រះ​សីហ​នុ​១២​លើក ស្លាប់​១២​នាក់ របួស​១០​នាក់ បាត់ដំបង​២៦​លើក ស្លាប់​១១​នាក់ របួស​២៩​នាក់ ក្រចេះ​១៩​លើក ស្លាប់​៨​នាក់ របួស​៣១​នាក់ កំពត​១៨​លើក ស្លាប់​៦​នាក់ របួស​២៨​នាក់ តាកែវ​៨​លើក ស្លាប់​៦​នាក់ របួស​១១​នាក់ ពោធិ៍សាត់​៥​លើក ស្លាប់​៤​នាក់ របួស​៣៩​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ