ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំងាស់​ស៊ុប និង​ទឹកត្រី​ទុក​ចោល​លើ​ចង្ក្រាន ភ្លើង​ឆាបឆេះ​ផ្ទះបាយ​ហ្មត់

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ផ្ទះបាយ​មួយ​ខ្នង​រួម​ទាំង​សម្ភារ​មួយ​ចំនួន​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ហ្មត់​សល់​តែ​ផេះ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​មនុស្ស​នោះ​ទេ ខណៈ​ដែល​ម្ចាស់​រវល់ ហើយ​ដាក់​ឆ្នាំង​រំងាស់​ស៊ុប និង​រំងាស់​ទឹកត្រី​ចោល​អណ្តាត​ភ្លើងចង្ក្រាន​បាន​ឆាបឆេះ​ជញ្ជាំង​ធ្វើ​ឲ្យ​ឆេះ​ផ្ទះ​ទាំងមូល​យ៉ាង​សន្ធោសន្ធៅ​ទើប​ផ្អើល​ដល់​ពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​ជួយ​អន្តរាគមន៍ ហើយ​បាញ់​ទឹក​ពន្លត់​។ ហេតុការណ៍​នេះ​បាន…

ខេត្តស្វាយរៀង ៖ ផ្ទះបាយ​មួយ​ខ្នង​រួម​ទាំង​សម្ភារ​មួយ​ចំនួន​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ហ្មត់​សល់​តែ​ផេះ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​មនុស្ស​នោះ​ទេ ខណៈ​ដែល​ម្ចាស់​រវល់ ហើយ​ដាក់​ឆ្នាំង​រំងាស់​ស៊ុប និង​រំងាស់​ទឹកត្រី​ចោល​អណ្តាត​ភ្លើងចង្ក្រាន​បាន​ឆាបឆេះ​ជញ្ជាំង​ធ្វើ​ឲ្យ​ឆេះ​ផ្ទះ​ទាំងមូល​យ៉ាង​សន្ធោសន្ធៅ​ទើប​ផ្អើល​ដល់​ពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​ជួយ​អន្តរាគមន៍ ហើយ​បាញ់​ទឹក​ពន្លត់​។ ហេតុការណ៍​នេះ​បាន កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​០៥​នាទី​រសៀល ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ឃោ​សាង សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង​។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ផ្ទះបាយ​ដែល​មាន​ទំហំ​៤×៦​ម៉ែត្រ ត្រូវ​ភ្លើង​ឆាបឆេះ​អស់​សល់​តែ​ផេះ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ម្ចាស់ផ្ទះ​មានឈ្មោះ ប៉ា​ល់ សា​រ៉ា​ន ភេទ​ស្រី អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​ដាក់​ឆ្នាំង​រំងាស់​ស៊ុប​នៅ​ក្នុង​ផ្ទះបាយ រួច​គាត់​រវល់​ទៅ លេង​ផ្ទះ​អ្នក​ជិតខាង​ភ្លេចខ្លួន​ថា​រំងាស់​ស៊ុប និង​ទឹកត្រី​នៅ​លើ​ចង្ក្រាន​។ ក្រោយមក​ស្រាប់តែ​ឃើញ​មាន ផ្សែងហុយ​ចេញពី​ផ្ទះបាយ​ទើប​ដឹង​ថា​មាន​ភ្លើង​ឆេះ​ក៏​បាន​នាំ​គ្នារ​ត់ទៅ​ដងទឹក​ជះ​ពន្លត់​ដោយ​ភ្លើង​ឆាបឆេះ​ពេញក្រមុំ​ហើយ​ពន្លត់​មិន​រលត់​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​។

ប្រភព​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ពលរដ្ឋ​ថា​មាន​អគ្គី​ភ័យ​ឆាបឆេះ​នោះ​លោក​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ក៏​បញ្ជា​ឲ្យ​យក​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​១​គ្រឿង និង​រថយន្ត​របស់ កម្លាំង​កង​រាជ​អាវុធ​ខេត្តស្វាយរៀង​មួយ​គ្រឿង​ចេញ​មក​កន្លែង​កើតហេតុ​ដើម្បី​ជួយ​បាញ់​ទឹក​ពន្លត់​ទើប​ធ្វើ​ឲ្យ​ភ្លើង​ដែល​ឆាបឆេះ​រលត់​ទាំងស្រុង​មិនឆាប​ដល់​ផ្ទះ​ធំ​ឆេះ​តែ​ផ្ទះបាយ​ដែល​ធ្វើ​ដាច់​ពី​ផ្ទះ​ធំ​។ ហើយ​ផ្ទះបាយ និង​សម្ភារ​ដែល​ត្រូវ​ភ្លើង​ឆាប់ឆេះ​នេះ​គេ​ពុំ​ទាន់​ដឹង​ថា​ខូចខាត​អស់​ប៉ុន្មាន​នោះ​ទេ​។

សូម​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​ឯកឧត្តម ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង​ធ្លាប់​បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​ភ្លើងទៀន ធូប ភ្លើងចង្ក្រាន និង​ភ្លើងអគ្គិសនី​ដែល​បង្ក​ជា អគ្គិភ័យ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ផ្ទះសម្បែង និង​អាយុជីវិត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ