ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ចោរ​រាត្រី​ញី​ឈ្មោល​៤​នាក់ ដែល​ជំនាញ​ដើរ​គាស់​តូប

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ចោរ​រាត្រី​ស្រី​ប្រុស​១​ក្រុម មាន​សមាជិក​៤​នាក់ ដែល​តែងតែ​ដើរ​គាស់​តូប និង​ផ្ទះ​ប្រជាពលរដ្ឋ ស្ទើរ​រាល់​យប់ លួច​របស់របរ​លក់​យក​លុយ​ទិញ​ថាំ្ម​ញៀន​ជក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ បំបែកសម្បុក​ឃាត់ខ្លួន…

ខេត្តកំពង់ស្ពឺ ៖ ចោរ​រាត្រី​ស្រី​ប្រុស​១​ក្រុម មាន​សមាជិក​៤​នាក់ ដែល​តែងតែ​ដើរ​គាស់​តូប និង​ផ្ទះ​ប្រជាពលរដ្ឋ ស្ទើរ​រាល់​យប់ លួច​របស់របរ​លក់​យក​លុយ​ទិញ​ថាំ្ម​ញៀន​ជក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ បំបែកសម្បុក​ឃាត់ខ្លួន ចាត់ការ​តាម​ច្បាប់​។ ប្រតិបត្តិការ​បំបែកសម្បុក​ចោរហារយ​នេះ បាន​ធ្វើ​នៅ​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ត្រពាំង​គង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​។ ជនសង្ស័យ​ទី​១-​ឈ្មោះ ភឹ​ម គឹ​ម​ហេង ហៅ​អេ​ង ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​,​ទី​២-​ឈ្មោះ ឡឹម ង៉ុ​ក​ខា​យ ហៅ​ភ​ក្រ ហៅ​អា​យួន ភេទ​ប្រុស អាយ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​,​ទី​៣-​ឈ្មោះ​នី ពិសិដ្ឋ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។

ពួក​គ​ទាំង​៣​នាក់ ស្នាក់​នៅ​ភូមិ​ឃាត់ខ្លួន​ខាងលើ និង​ទី​៤-​ឈ្មោះ ម៉ៅ វ៉ិ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ប្រភព​ព័ត៌មាន​ពី សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ចោរ​រាត្រី​មួយ​សម្បុក​ខាងលើ​នេះ តែង​ធ្វើ​សកម្មភាព​គាស់​ផ្ទះ និង​តូប​លក់ដូរ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្រុង​ច្បារមន និង​ស្រុក​សំរោង​ទង នៅ​ពេល​យប់​រំលង​អា​ធ្រា​ត្រ ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព​។
ប្រភព​ដដែល​បន្ត​ថា ក្រោយ​មានការ​បាត់បង់​ទ្រព្យសម្បត្តិ​ច្រើន​ដង​ពេក ប្រជាពលរដ្ឋ​ជា​ជន​រង​គ្រោះ បាន​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​មុខសញ្ញា​ចោរ​រាត្រី​ទាំងនោះ ចាត់ការ​តាម​ផ្លូវច្បាប់​។

ដោយ​មាន​បទបញ្ជា​ពី​លោក សម ដា​មួន ស្នងការ​នគរបាល​ខេត្ត ទើប​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចាប់ផ្តើម​ស្រាវជ្រាវ និង​សហការ​ជាមួយ​កន្លង​នគរបាល​អធិការដ្ឋាន​ស្រុក​សំរោង​ទង និង​កម្លាំង​នគរបាល​អធិការដ្ឋាន​ក្រុង​ច្បារមន ចុះ​បង្ក្រាប​មុខសញ្ញា​ខាងលើ​នេះ​។ នៅ​មុខ​សមត្ថកិច្ច ក្រុម​ចោរ​រាត្រី មាន​ញី​ឈ្មោល​ទាំង​៤​នាក់​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​តែង​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ និង​តូប​លក់ដូរ​របស់ ប្រជាពលរដ្ឋ របស់​អ្វី​ក៏​យក​ដែរ​ឲ្យ​តែ​លក់​បាន​លុយ ដើម្បី​យក​លុយ​ទិញ​ថ្នាំ​ញៀន មក​ប្រើប្រាស់​រួម​គ្នា និង​សល់​ខ្លះ​ទិញ​បាយ​ហូប​។

លុះ​អស់​លុយ​ពួក​គេ​ចេញ​ដើរ​ធ្វើ​សកម្មភាព​ទៀត​ហើយ ទីតាំង​ភាគច្រើន​នៅ​ក្រុង​ច្បារមន និង​ស្រុក​សំរោង​ទង​។ ក្រោយ​ទទួល​បាន​ចម្លើយ​សារភាព សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​កសាង​សំណ​រឿង​បញ្ជូន​ជនសង្ស័យ​ទាំង​៤​នាក់ ឡើង​តុលាការ ដើម្បី​វិនិច្ឆ័យ​ទោស​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ