ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​តូច​ឈឺ​ចុកចាប់​ទ្វារមាស​… សួរនាំ​ចុះឡើង​ទើប​បែកធ្លាយ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បុរស​ជា​ឪពុក​ម្នាក់ ក្រោយ​ពី​ប្រពន្ធ​បាន​ស្លាប់​ទៅ ស្រាប់តែ​ចាប់រំលោភ​កូន​ស្រី​អាយុ​៩​ឆ្នាំ​រហូត​បាន​សម្រេច ថែម​ទាំង​គំរាម​ទៀត ហើយ​ត្រូវ​យាយ​ក្មេង​ស្រី​រង​គ្រោះ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ តុលា ២០១៨ ស្ថិត​នៅ​ស្រុក​ដងទង់…

ខេត្តកំពត ៖ បុរស​ជា​ឪពុក​ម្នាក់ ក្រោយ​ពី​ប្រពន្ធ​បាន​ស្លាប់​ទៅ ស្រាប់តែ​ចាប់រំលោភ​កូន​ស្រី​អាយុ​៩​ឆ្នាំ​រហូត​បាន​សម្រេច ថែម​ទាំង​គំរាម​ទៀត ហើយ​ត្រូវ​យាយ​ក្មេង​ស្រី​រង​គ្រោះ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ តុលា ២០១៨ ស្ថិត​នៅ​ស្រុក​ដងទង់ ខេត្ត​កំពត ។

លោក​វរសេនីយ៍ទោ ឈឹ​ម ឈាង ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវជា​ឪពុក​នេះ​ឈ្មោះ អ៊ី​ម បាន អាយុ​៥៦​ឆ្នាំ ដោយឡែក​ប្រពន្ធ​​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ចំណែក​កូនស្រី​ទើបតែ​អាយុ​9​ឆ្នាំ រស់នៅ​ជាមួយ ឪពុក និង​ជីដូន (​ជា​ម្ដាយក្មេក​ជនសង្ស័យ​) អាយុ​៧០​ឆ្នាំ​។

លោក​វរសេនីយ៍ទោ ប្រាប់​ឱ្យ​ដឹង​ថា ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​តាម​រយៈ​ក្រុម​សាច់ញាតិ​កុមារី​រង​គ្រោះ​ថា ឪពុក​រំលោភ​កូន​នេះ​កើតឡើង​នៅ​យប់​ចន្លោះ​ថ្ងៃ​ទី​22​ទៅ​23 តុលា ព្រោះ​កុមារី​រង​គ្រោះ​ប្រាប់​ថា ឪពុក​ខ្លួន​មិន​ឱ្យ​និយាយ​ប្រាប់​គេ​ទេ ប្រយ័ត្ន​អារ​.​ក​សម្លាប់​ចោល ហើយ​អត់​មក​បុណ្យ​ទៀត​។

លោ​វរសេនីយ៍ទោ ប្រាប់​បន្ត​ថា ទោះបីជា​ឪពុក​ខ្លួន​បាន​រំលោភ​យ៉ាងណា​ក្ដី កុមារី​រង​គ្រោះ​​រូប​នោះ​មិន​បាន​និយាយ​ប្រាប់​អ្នក​ណា​ឡើយ ប៉ុន្តែ​ការ​បែកធ្លាយ​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជា​ឪពុក​នេះ គឺ​បាន​ភ្ញាក់ផ្អើល​ល​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ តុលា ដោយសារ​តែ​កុមារី​រង​គ្រោះ​មិន​ញ៉ាំ​បាយ ហើយ​ឈឺ​ចុកចាប់​ទ្វារមាស ទើប​សួរនាំ​អាច​ដឹង​រឿង​ហ្នឹង​តែ​ម្តង​។

បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី សៅ សំ​អឿ​ន ស្នងការ​ង​បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា​នេះ​ថា នគរបាល​កំពុង​សួរនាំ​ជន​រង​គ្រោះ​លំអិត​បន្ថែម ចំណែកឯ​ជន​សង្ស័យ​​ជា​ឪពុក​ក៏​ត្រូវ​បញ្ជូន​ខ្លួន​មក​កាន់​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម​នី​វិធី​ច្បាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ