ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​របស់​មួយ​ប្រវែង​២២​ម៉ែត្រ…. ប្រហែល​យន្តហោះ

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ តំណាង​ម្នាក់​របស់​កង​ម៉ា​រី​ន​ឥណ្ឌូ​ណេស៊ី បាន​ថ្លែង​នា​ថ្ងៃ​ទី​៣១ ​តុលា​ថា​ បណ្ដា​ក្រុម​អ្នក​តាម​រុករក​បាន​ប្រទះ​ឃើញ​របស់​មួយ​ប្រវែង​ប្រមាណ​ជា​២២​ម៉ែត្រ នៅ​បាតសមុទ្រ​ភាគ​ខាងជើង​កោះ​ជ្វា តំបន់​យន្តហោះ​ប៊ូ​អ៊ី​ង 737MAX 8​…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ តំណាង​ម្នាក់​របស់​កង​ម៉ា​រី​ន​ឥណ្ឌូ​ណេស៊ី បាន​ថ្លែង​នា​ថ្ងៃ​ទី​៣១ ​តុលា​ថា​ បណ្ដា​ក្រុម​អ្នក​តាម​រុករក​បាន​ប្រទះ​ឃើញ​របស់​មួយ​ប្រវែង​ប្រមាណ​ជា​២២​ម៉ែត្រ នៅ​បាតសមុទ្រ​ភាគ​ខាងជើង​កោះ​ជ្វា តំបន់​យន្តហោះ​ប៊ូ​អ៊ី​ង 737MAX 8​ របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ LION AIR ​ធ្លាក់​ចូល​សមុទ្រ ជាមួយ​មនុស្ស​ជិះ​ក្នុង​នោះ​១៨៩​នាក់​។

លោក​មេបញ្ជាការ ​HARIS DJOKO NUGROHO​ បាន​បញ្ជាក់​ថា កង​ម៉ា​រី​ន​បាន​ប្រើ​ឧបករណ៍ ​SONAR ​ដើម្បី​កំណត់​របស់​នោះ ស្ថិត​នៅ​ក្នុង​ជម្រៅ​ប្រមាណ​ជា​៣២​ម៉ែត្រ ថា​ពិតជា​ផ្នែក​ធំ​មួយ​នៃ​តួ​យន្តហោះ​ឬ​យ៉ាងណា​។​ពួក​អ្នក​មុជទឹក​របស់​កង​ម៉ា​រី​ន នឹង​មុជ​ទៅ​ពិនិត្យ​ទីនោះ​ដែរ​។​ម្យ៉ាងទៀត​គេ​កំពុង​តែ​ខិតខំ​តាម​រក​ប្រអប់​ខ្មៅ​នៃ​យន្តហោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ