ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់​អភិជន​ម្នាក់ ត្រូវ​បាន​ប៉ូលិស​ផាក ស្ទា​យ​ថតពេក

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា នារី​អភិជន​ម្នាក់ ដែល​រស់នៅ​ក្នុង​ទីក្រុង​សៀង​ហៃ ត្រូវ​បាន​ប៉ូលិស​ពិន័យ ក្រោយ​ពី​ថតរូប​ផ្កាប់មុខ​បង្ហោះ​ជា​លក្ខណៈ Falling…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា នារី​អភិជន​ម្នាក់ ដែល​រស់នៅ​ក្នុង​ទីក្រុង​សៀង​ហៃ ត្រូវ​បាន​ប៉ូលិស​ពិន័យ ក្រោយ​ពី​ថតរូប​ផ្កាប់មុខ​បង្ហោះ​ជា​លក្ខណៈ Falling Stars Challenge​។

ការ​ថត Falling Stars Challenge គឺ​ចាប់ផ្តើម​មាននៅ​ក្នុង Instagram តាំងពី​ខែសីហា​។ ដើម្បី​អាច​ថត​បែប​នេះ​បាន គេ​ត្រូវ​ដេក​ផ្កាប់មុខ ហាក់បីដូចជា​ទើបតែ​រអិល​ដួល​ផ្កាប់មុខ​អ៊ីចឹង​។ តែ​គេ​ត្រូវ​តែ​ធ្វើ​ផ្កាប់មុខ​តាម​បែប​ឡូយ​ៗ ដូច​ជា​ផ្កាប់មុខ​ពេល​ចុះ​ពីលើ​យន្តហោះ​ឯកជន ឬ​ក៏​ពេល​ចុះ​ពីលើ​រថយន្ត​ទំនើប​។ អ្នកខ្លះ គេ​ធ្វើ​ជា​រអិល​ដួល​ខ្ទាត​ចេញ​របស់​ទំនើប​ៗ​ចេញពី​ដៃ ដែល​អាច​មាន​ជា​កាបូប​ប្រេ​ន​ៗ ទូរស័ព្ទ​ដៃ​ទំនើប​ៗ និង លុយ​ដុល្លារ​ទាំង​គីប​ៗ ជាដើម​។

បើ​ទោះជា​ការ​ថត​បែប​នេះ ត្រូវ​បាន​ធ្វើ​ដំបូង​គេ​ដោយ​ជនជាតិ​រុ​ស្ស៊ី​ក៏​ដោយ ពេល​នេះ​គឺ​មក​ដល់​នារី​ម្នាក់​នៅ​ប្រទេស​ចិន​ហើយ​។ គេ​បានឃើញ​នារី​វ័យក្មេង​នៅ​ក្នុង​ទីក្រុង​សៀង​ហៃ ដែល​មានត្រកូល Yu បាន​បើក​ខុសច្បាប់​ចរាចរណ៍ មក​ចត​លើ​ផ្លូវ ដើម្បី​ថត​តាម Falling Stars Challenge កាលពី​ថ្ងៃ​សុក្រ​ពេល​រសៀល​។ នាង​ធ្វើ​ជា​រអិល​ដួល​ផ្កាប់មុខ​ពេល​ចេញ​មក​ពី​រថយន្ត​ទំនើប​។

រូបថត​របស់​នាង​កំពុង​ឲ្យ​បុរស​ម្នាក់​ទៀត​ថត ត្រូវ​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម ដោយ​ធ្វើ​ឲ្យ​ដឹង​ដល់​ប៉ូលិស​ទៅ​កោះហៅ​នាង​មក​កាន់​ការិយាល័យ​។ នាង​ដំបូង​ឡើយ បាន​​ប្រកែក​ថា​នាង​គ្មាន​ខុស​អ្វី​ទេ​។ តែ​ប៉ូលិស​បាន​ពន្យល់​ថា នាង​បាន​ចត និង​បើកបរ​ខុសច្បាប់​ចរាចរណ៍​។ នាង​ត្រូវ​បង់ប្រាក់​ផាកពិន័យ ២៨​ដុល្លារ និង​ដក​៣​ពិន្ទុ​ពី​ប័ណ្ណ​បើកបរ​៕

បើ​អ្នក​ចង់​ដឹង​ថា Falling Stars Challenge គេ​ធ្វើ​របៀប​ណា អ្នក​អាច​មើល​រូបថត​ជា​ច្រើន​ខាងក្រោម​នេះ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ