ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ក្រសួងការពារជាតិ​ចុះ​ពិនិត្យ​សំណង់​វិមាន​ឈ្នះ​ឈ្នះ​មុន​បើក​សម្ពោធ ២៩ ធ្នូ​ខាង​មុខ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងការពារជាតិ​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងការពារជាតិ​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អមដំណើរ​ដោយ លោក នាយ​ឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​, លោកនាយ​ឧត្តមសេនីយ៍ ណឹ​ម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស ក្រសួងការពារជាតិ​, លោក នាយ​ឧត្តមសេនីយ៍ ឥត សា​រ៉ាត់ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ , ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ។

ព្រមទាំង​ឯកឧត្តម​ជា​អនុរដ្ឋលេខាធិការ​អគ្គនាយក​អគ្គនាយករង និង​មន្ត្រី​មក​ពី​ស្ថាប័ន​ក្រសួង មន្ទីរ​ជា​ច្រើន​រូប​ទៀត​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់ និង​ប្រជុំ​ពិភាក្សា​ការងារ​មួយ​ចំនួន នៅ​វិមាន​ឈ្នះ​-​ឈ្នះ ស្ថិត​នៅ​សង្កាត់​បាក់​ខែង ខ័​ណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

យោង​តាម​មន្ត្រី​ដដែល​បាន​លើក​ឡើង​ថា វិមាន​ឈ្នះ​ឈ្នះ​គ្រោង​នឹង​សម្ពោធ​ផ្លូវការ នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ខាង​មុខ ក្រោម​អធិបតីភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ចូលរួម​ផង​ដែរ ៕

កែសម្រួលដោយ