ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវប្រាំង​ឆ្នាំនេះក្តៅហួតហែងខុសពីឆ្នាំ​មុន កសិករ​អាចប្រឈម​ការ​ខ្វះទឹកធ្វើស្រែ​ប្រាំង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មន្ត្រី​ក្រសួង​ធនធាន​ទឹកបាន​អះអាង​ថា រដូវប្រាំង​ឆ្នាំ​នេះ នឹង​មាន​សភាព​ក្តៅ​ហួតហែង​ខុស​ពី​ឆ្នាំ​មុន ដែល​ជា​ហេតុ​អាច​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ដែល​នាំ​អោយ​កសិករ​មិន​អាច​ធ្វើស្រែ​ប្រាំង​នៅ​លើ​ផ្ទៃដី​ទៅ​តាម​ទំហំ​ដែល​ខ្លួន​ចង់បាន​នោះ​ទេ​។ លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​និង​ឧត្តុនិយម​មាន​ប្រសាសន៍​អោយ​ដឹង​ថា អាជ្ញាធរ​ទាំង​២៥​ខេត្ត​-​ក្រុង​នៅ​ទូ​ទាំង​ប្រទេស​បាន​ស្វែងរក​ដំណោះស្រាយ​ដើម្បី​កំណត់​តំបន់​និង​ទំហំ​ផ្ទៃដី​ដែល​អាច​នឹង​ធ្វើស្រែ​ប្រាំង​បាន…

រាជធានី​ភ្នំពេញ​៖ មន្ត្រី​ក្រសួង​ធនធាន​ទឹកបាន​អះអាង​ថា រដូវប្រាំង​ឆ្នាំ​នេះ នឹង​មាន​សភាព​ក្តៅ​ហួតហែង​ខុស​ពី​ឆ្នាំ​មុន ដែល​ជា​ហេតុ​អាច​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ដែល​នាំ​អោយ​កសិករ​មិន​អាច​ធ្វើស្រែ​ប្រាំង​នៅ​លើ​ផ្ទៃដី​ទៅ​តាម​ទំហំ​ដែល​ខ្លួន​ចង់បាន​នោះ​ទេ​។

លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​និង​ឧត្តុនិយម​មាន​ប្រសាសន៍​អោយ​ដឹង​ថា អាជ្ញាធរ​ទាំង​២៥​ខេត្ត​-​ក្រុង​នៅ​ទូ​ទាំង​ប្រទេស​បាន​ស្វែងរក​ដំណោះស្រាយ​ដើម្បី​កំណត់​តំបន់​និង​ទំហំ​ផ្ទៃដី​ដែល​អាច​នឹង​ធ្វើស្រែ​ប្រាំង​បាន ដើម្បី​ជៀសវាង​ពី​ហានិភ័យ​នៃ​ការ​ខ្វះ​ទឹក​ស្រោចស្រព​។

លោក​បញ្ជាក់​ថា ការ​ដែល​ក្រសួង​ធនធាន​ទឺ​ក​កំណត់​តំបន់​និង​ផ្ទៃដី​ឱ្យធ្វើ​ស្រែប្រាំង នៅ​ឆ្នាំ​នេះ ដោយសារ​តែ​អាកាសធាតុ​ក្តៅ​ខ្លាំង និង​ភ្លៀង​កក់ខែ​ក៏​មាន​ចំនួន​តិច​ផង​ដែរ​។

ចាប់ពី​ដើមខែ​វិច្ឆិកា​ទៅ​មន្ត្រី​ជំនាញ​ផ្នែក​ធនធានទឹក​ទាំង​នៅ​ថ្នាក់​ខេត្ត​និង​ពី​ក្រសួង​នឹង​ចុះ​ទៅ​តាម​មូលដ្ឋាន គ្រប់​ទីកន្លែង ដើម្បី​ពិនិត្យ​ប្រភព​ទឹក​ឱ្យ​ច្បាស់លាស់ ដើម្បី​ត្រៀមខ្លួន​ជួយសង្គ្រោះ​ស្រូវធ្ងន់ ក្នុង​រដូវវស្សា ដែល​មិន​ទាន់​ចេញ​ផ្លែផ្កា​នៅឡើយ ដែល​វា​អាច​នឹង​ប៉ះពាល់ នៅ​ពេល​រដូវប្រាំង​ចូល​មក​ដល់ ក្នុង​ពេល​ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ