ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីបរិស្ថាន​ចុះណែនាំប្រាប់​ឡានផ្គើន​​ដឹក​ដីអត់គ្រប

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ដោយសារ​តែ​ឃើញ​សារព័ត៌​មានបាន​ចុះ​ផ្សាយ​ពី​សកម្មភាព​ដែល​រថយន្ត​ដឹក​ដី​ហុយ និង​ជ្រុះ​បែប​នេះ ​​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ តុលា នេះ  លោក​ហួ​ន ពិសិដ្ឋ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​…

ខេត្ត​ត្បូងឃ្មុំ ៖ ដោយសារ​តែ​ឃើញ​សារព័ត៌​មានបាន​ចុះ​ផ្សាយ​ពី​សកម្មភាព​ដែល​រថយន្ត​ដឹក​ដី​ហុយ និង​ជ្រុះ​បែប​នេះ ​​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ តុលា នេះ  លោក​ហួ​ន ពិសិដ្ឋ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ ដឹកនាំ​កម្លាំង​មន្ត្រី​ឱវាទ ចុះ​មក​ណែនាំ​ដល់​ម្ចាស់​ទីតាំង​ដឹក​ដី​ទាំង​២​កន្លែង​​ ។

​​ទីតាំង​រណ្តៅ​ដី​២​កន្លែងខាងលើ គឺ​ស្ថិត​នៅ​ខាងក្រោយ​ភូមិ​ជើង​ខាល ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំដឹក​យក​អាចម៍​ដី​លក់ ហើយ​សកម្មភាព​ដោយ​រថយន្ត​តូច​-​ធំ​ដឹក​ដី​ មិន​ប្រើប្រាស់​កៅ​ស​៊ូ​​ត្រង់​គ្រប ​ជា​ហេតុ​ធ្វើ​ឱ្យ​ហុយ​ទ្រលោម និង​ជ្រុះ​អាចម៍ដី​រាយ​ប៉ាយ​តាម​ផ្លូវ បណ្តាល​​ឱ្យ​ប៉ះពាល់​ដល់ប្រជាពលរដ្ឋ​​​ក្តៅ​ក្រហាយ​​ស្ទើរតែ​​
គ្រប់​ៗ​គ្នា ។

ស្ត្រី​ចំណាស់​ម្នាក់​ ឈ្មោះ​ម៉ី ស៊ុន អាយុ​៦៧​ឆ្នាំ​ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ តុលា នេះ​ថា រាល់ថ្ងៃគឺ​មាន​រថយន្ត​តូច​-​ធំ​ដឹក​ដី​ចេញពី​ក្រោយ​ភូមិ កាត់​តាម​ផ្លូវ​ចំហៀង ជាប់​របង​ព្រំ​ដី​របស់​គាត់ ត្រូវ​បាន​ក្រុមហ៊ុន​ដឹក​ដី​ចាក់​ពង្រីក​ផ្លូវ​ឱ្យ​ធំ​ជា​ហេតុ បណ្តាល​ឱ្យ​ដើម​ម្នាស់​របស់​គាត់​ត្រូវ​បាន​ងាប់​អស់រលីងគាត់​បន្ត​ថា រថយន្ត​ដឹក​ដី​កាត់​តាម​ចំហៀង​ផ្ទះ​គាត់​មាន​ជា​ច្រើន​ខែ​មក​ហើយ ពេល​ណា​មេឃ​រាំង ខណៈ​ពេល​ពេល​រថយន្ត​ដឹក​ដី​បើក​មក​ម្តង​ៗ ហុយ​ទ្រលោម ហើយ​កូនចៅ​នាំ​គ្នា​ហូប​បាយ​ក៏​ពិបាក គឺ​ហុយ​មក​ចូល​ចាយ​សម្ល​អស់ហើយ ។ យ៉ាង​ណា គាត់​បាន​សំណូមពរ​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ដី មេត្តា​ជួយ​ស្រោច​ទឹក​ឱ្យ​បាន​សើម​ផ្លូវ ចៀសវាង​ការ​ហុយ​មក​លើ​គេឯង​បែប​នេះ ។

លោក​ស៊ិ​ន ភារ​ម្យ អាយុ​៣៣​ឆ្នាំ ជា​អ្នក​មើល​ខុស​ត្រូវ​កន្លែង​រណ្តៅ​ដី​បានឱ្យ​ដឹង​ដែរ​ថា ទីតាំង​រណ្តៅ​ដី​ដែល​ជី​ន​នេះ ត្រូវ​បាន​ថៅកែ​គាត់​ឈ្មោះ​រុញ ជាង យក​ទៅ​ចាក់​ពង្រីក​ដើម្បី​បង្កើត​រោងចក្រ​នៅ​ស្រុក​ត្បូងឃ្មុំ ។ ហើយ​រូប​លោក​បាន​ទទួលស្គាល់​រថយន្ត​ដី​ដី​កន្លង​មក ពិតជា​មិន​បាន​គ្រប​មែន ទើប​បណ្តាល​ឱ្យ​ជ្រុះ​រាយ​ប៉ាយ​តាម​ផ្លូវ​បែប​នេះ ។

​​

អត្ថបទសរសេរ ដោយ